ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ចិន​នឹង​ផ្តល់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​១៩ ចំនួន​៤០​ម៉ឺន​ដូ​ស​មក​កម្ពុជា​មុន​ចូល​ឆ្នាំ​ខ្មែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នៅ​ថ្ងៃមុន​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ ចិន​នឹង​ផ្តល់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ចំនួន​៤០​ម៉ឺន​ដូ​ស មក​កម្ពុជា​ទៀត ហើយនឹង​បញ្ជូន​មក​ថែម​ពីលើ​៤០​ម៉ឺន​ដូ​ស​ផង​ដែរ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នៅ​ថ្ងៃមុន​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិខ្មែរ​ខាង​មុខ​នេះ ចិន​នឹង​ផ្តល់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​ចំនួន​៤០​ម៉ឺន​ដូ​ស មក​កម្ពុជា​ទៀត ហើយនឹង​បញ្ជូន​មក​ថែម​ពីលើ​៤០​ម៉ឺន​ដូ​ស​ផង​ដែរ ។

ថ្លែង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន នា​ព្រឹក ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២១ បន្ទាប់​ពី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ របស់​ប្រទេស​ឥណ្ឌា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ភាគី​ចិន​នឹង​ផ្តល់​វ៉ាក់សាំង​ចំនួន​៤០​ម៉ឺន​ដូ​ស​បន្ថែម​ទៀត​មក​កម្ពុជា ដែល​គ្រប់​ចំនួន​ដែល​ជា​ជំនួស​១​លាន​ដូ​ស ហើយ​សម្តេច​សង្ឃឹមថា នឹង​ទទួល​វ៉ាក់សាំង​ច្រើន​ជាង​នេះ ។ សម្តេច​ក៏​បាន​លើក​ឡើង​ថា កម្ពុជា​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ មាន​ពី​ប្រទេស​ចិន​៦០​ម៉ឺន​ដូ​ស និង​ពី​ម​ជ្ឈ​ម​ណ្ឌ​កូ​វ៉ា​ក់​ជាង​៣២​ម៉ឺន​ដូ​ស ជា​លើក​ទី​១ រួច​ហើយ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​បកស្រាយ​ចំពោះ​ជន​មួយ​ចំនួន​ថា មេដឹកនាំ​កម្ពុជា​មិន​ហ៊ាន​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​ខ្លាច​មាន​បញ្ហា​ថា បញ្ហា​នេះ​សម្តេច​បាន​ចាត់​ឲ្យ​ខាង​ក្រសួងសុខាភិបាល​ធ្វើការ​ទាក់ទង និង​ភាគី​ចិន ដើម្បី​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ទើប​រង​ចាំ​រហូត​ដល់​មក​ដល់​ពេល​នេះ​ទើប​សម្រេច​ចាក់​វ៉ាក់សាំង ។

សម្តេច​បញ្ជាក់​ថា សម្តេច​មិន​ដែល​មានការ​ព្រមាន ឬ​ទូន្មាន​ពី​អ្នក​ណា​នោះ​ទេ ពិសេស​ចិន និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​ទេ ក្នុង​ការ​ដាក់​គំ​នាម​ឲ្យ​អនុវត្ត​តាម​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ថា នៅ​ពេល​ខាង​មុខ​នេះ កម្ពុជា​នឹង​មាន​លទ្ធភាព​ទទួល​វ៉ាក់សាំង​ពី​កូ​វ៉ា​ក់​បន្ថែម​ដែល​គោលការណ៍​បាន​កំណត់​ជា​បន្តបន្ទាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ