ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​ឡើង​ខ្ពស់​ជាង​ដុល្លារ​សាំង​ហ្គា​ពួរ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​អត្រា​ខ្ពស់​ជាង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរបន្តិច​បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៤​ខែមីនា ឆ្នាំ ២០២១ នេះ​ឱ្យ​ដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​អត្រា​ខ្ពស់​ជាង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរបន្តិច​បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៤​ខែមីនា ឆ្នាំ ២០២១ នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល​ត្រឹមតែ ៣០៤៧ រៀល និង​លក់​ចេញ​តែ ៣០៧៨ រៀល​ប៉ុណ្ណោះ ខណៈ​កាលពី​ថ្ងៃ​ម្សិលមិញ ទិញ​ចូល ៣០៥៩ រៀល ហើយ​លក់​ចេញ​រហូត​ដល់ទៅ ៣០៩០ រៀល​ឯណោះ ។

ថ្ងៃនេះ​ដែរ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត​រួម​មាន ៖ ១​ដុល្លារ អា​មេ​រិ​ក ស្មើនឹង ៤០៦៣ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៨៩៧ រៀល លក់​ចេញ ៤៩៤៦ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៥៤ រៀល លក់​ចេញ ៣១៨៦ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​យន់​ចិន គឺ ១​យន់​ចិន ទិញ​ចូល ៦២៨ រៀល លក់​ចេញ ៦៣៥ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៧៩៥ រៀល លក់​ចេញ ៣៨៣៣ រៀល ខណៈ ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៣ រៀល លក់​ចេញ ៣៦៦ រៀល ។ ចំពោះ​ហាងឆេង ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​បាត​ថៃ គឺ​ថ្ងៃនេះ ១​បាត​ថៃ ទិញ​ចូល ១៣៤ រៀល លក់​ចេញ ១៣៥ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៨ រៀល ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ