ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹក​នេះ​!​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់តាម​ស្ថាប័ន​មួយ​ចំនួន​​ចាក់​វ៉ាក់សាំងការពារនៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២១​នេះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ឥស្សរជន​កំពូល​ៗ​តាម​ស្ថាប័ន​មួយ​ចំនួន​មក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ (​អា​ស្ត្រា​ហ្សេ​នី​កា AstraZeneca) នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២១​នេះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​ឥស្សរជន​កំពូល​ៗ​តាម​ស្ថាប័ន​មួយ​ចំនួន​មក​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ (​អា​ស្ត្រា​ហ្សេ​នី​កា AstraZeneca) នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។

ក្រោយ​ពី​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន​នឹង​អញ្ជើញ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ (​អា​ស្ត្រា​ហ្សេ​នី​កា AstraZeneca) នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​រួច​ហើយ​ដែរ ។

វ៉ាក់សាំង AstraZeneca/SII គឺជា​វ៉ាក់សាំង​ជំនួយ​របស់​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) ។ វ៉ាក់សាំង​នេះ បាន​ដឹក​មក​ដល់​កម្ពុជា​ក្នុង​ដំណាក់កាល​ដំបូង​ចំនួន (៣២៤,០០០ ដូ​ស​) កាលពី​រាត្រី​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ ២០២១ ។

ចំពោះ​វ៉ាក់សាំង​ឈ្មោះ អា​ស្ត្រា​ហ្សេ​នី​កា (AstraZeneca/SII) មិន​បាន​កំណត់​អាយុ​អ្នក​ចាក់​នោះ​ឡើយ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​កំពូល ហើយ​ឥស្សរជន​កំពូល​ៗ​តាម​ស្ថាប័ន​មួយ​ចំនួន​សម្រេច​ចាក់​វ៉ាក់សាំង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ