ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​ធំ​ត្រឹម​ជាង​១​ម៉ោង​ប៉ុណ្ណោះ ធ្វើ​ផ្ទះ​ពល​ដ្ឋ​២​ភូមិ​រង​ការ​ខូច​ខាត​​ខ្ទេចខ្ទី

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ត្រឹម​ជាង​១​ម៉ោង​ប៉ុណ្ណោះ បណ្តាល​ឱ្យ​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន និង​ភូមិ​ទួល​ប្រាសាទ…

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ត្រឹម​ជាង​១​ម៉ោង​ប៉ុណ្ណោះ បណ្តាល​ឱ្យ​ប៉ះពាល់​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ក្បាលស្ពាន និង​ភូមិ​ទួល​ប្រាសាទ ក្នុង​សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត​។

បើ​តាម​លោក គាត ហ៊ុ​ល អភិបាលក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ភ្លៀង​មួយ​មេ​ធំ​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​រយៈពេល​ត្រឹមតែ​ជាង​១​ម៉ោង​ប៉ុណ្ណោះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាពលរដ្ឋ បណ្តាល​ឱ្យ​ប៉ើង​ដំបូល រលំ​តូប និង​រោង​អស់​ចំនួន​២​ភូមិ គឺ​ភូមិ​ក្បាលស្ពាន និង​ភូមិ​ទួល​ប្រាសាទ នេះ​មិន​ទាន់​ទទួល​ព័ត៌មាន​ពី​ការ​ខូចខាត​អស់​ប៉ុន្មាន​នៅឡើយ​ទេ​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ទទួល​ព័ត៌មាន ហើយ​ភ្លៀង​ក៏​បាន​រាំង​ផង​នោះ លោក​រួម​ជា​មួយនឹង​មន្ត្រី​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែ​ត កងកម្លាំង​យោធា និង​កម្លាំង​នគរបាល បាន​ចុះ​ទៅ​ពិនិត្យ និង​ជួយ​អន្តរាគមន៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយសារ​តែ​ខ្យល់​កន្ត្រាក់​នេះ​។

លោក គាត ហ៊ុ​ល បាន​បញ្ជាក់​ថា ភ្លៀង​មួយ​មេ​ធំ​ខាងលើ​នេះ បាន​បណ្តាល​ប៉ះពាល់​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត តែ​មិន​ទាន់​ទទួល​របាយការណ៍​ពី​ទំហំ​នៃ​ខូចខាត​នៅឡើយ​ទេ ប៉ុន្តែ​កងកម្លាំង​កំពុង​តែ​អន្តរា​គម៍​ជួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ប៉ើង​ដំបូល​ផ្ទះ ដើម្បី​សម្រួល​ជម្រក​ដល់​ប្រជាពលរដ្ឋ លុះ​ព្រឹក​ឡើង​នឹង​ចុះ​ពិនិត្យ​ជាក់ស្តែង ហើយនឹង​ជួយ​រុះរើ​ផ្ទះ​ដែល​ខូចខាត ដើម្បី​ជួសជុល​ឡើង​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ