ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អាកជា​បន្ទាន់! អ្នកកំពុង​ឈូស​​យក​​​​ដី​សហគមន៍ព្រៃឈើ​ភ្នំ​ពោន​

3 ឆ្នាំ មុន

ខេត្តកែប ៖ អាជ្ញាធរ​ខេត្ត​កែប​បាន​ប្រកាស​ជូនដំណឹង​ដល់​អ្នក​ឈូស​ឆាយ​យក​ដី​សហ​គមន៍ព្រៃឈើ​ភ្នំ​ពោន​ ​ជា​ភ្នំ​មួយ​ស្ថិត​នៅ​ក្នុ​ភូមិ​ភ្នំ​លាវ ​ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ ចង្អើរ​ខេត្ត​កែប​ភ្នំ​មួយ​នេះ​ អាជ្ញាធរ​បាន​ចាត់​ទុក​ថា​ជា​ដី​សហគមន​ព្រៃឈើ​នៅ​ភ្នំ​ពោន​។​ ប៉ុន្តែ​ភ្នំ​នៅ​ជាប់មាត់​សមុទ្រ​មួយ​នេះ ​កំពុង​រង់​នៅ​ការ​កាប់​បំផ្លាញ​ព្រៃ​និង​ឈូស​ឆាយ​ហ៊ុ​មព​ទ្ធ័​យក​ភ្នំ​មួយ​ទាំងមូល​ទៅ​ហើយ…

ខេត្តកែប ៖ អាជ្ញាធរ​ខេត្ត​កែប​បាន​ប្រកាស​ជូនដំណឹង​ដល់​អ្នក​ឈូស​ឆាយ​យក​ដី​សហ​គមន៍ព្រៃឈើ​ភ្នំ​ពោន​ ​ជា​ភ្នំ​មួយ​ស្ថិត​នៅ​ក្នុ​ភូមិ​ភ្នំ​លាវ ​ឃុំ​ពងទឹក​ ស្រុក​ដំណាក់​ ចង្អើរ​ខេត្ត​កែប​ភ្នំ​មួយ​នេះ​ អាជ្ញាធរ​បាន​ចាត់​ទុក​ថា​ជា​ដី​សហគមន​ព្រៃឈើ​នៅ​ភ្នំ​ពោន​។​ ប៉ុន្តែ​ភ្នំ​នៅ​ជាប់មាត់​សមុទ្រ​មួយ​នេះ ​កំពុង​រង់​នៅ​ការ​កាប់​បំផ្លាញ​ព្រៃ​និង​ឈូស​ឆាយ​ហ៊ុ​មព​ទ្ធ័​យក​ភ្នំ​មួយ​ទាំងមូល​ទៅ​ហើយ ។

បើ​យោង​តាម​ការ​អោយ​ដឹង​ពី​ពលរដ្ឋ​រស់នៅ​ជាប់​ និង​ជើងភ្នំ​បាន​និយាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ មីនា ​ថា​ កាលពី​ប៉ុន្មាន​ឆាំ្ន​មុន​ ភ្នំ​នេះ​មានព្រៃ​ក្រាស់​ណាស់​ តែ​ឥឡូវ​គេ​ឈូស​ឆាយ​តាំងពី​ជើងភ្នំ​ ហូត​ដល់​កំពូលភ្នំ​ទៅ​ហើយ​។​ ពលរដ្ឋ​រូប​នោះ​ បាន​និយាយ​ថា ​សូ​ម្បី​តែ​ខ្ទម​អ្នកតា​នៅ​លើ​ភ្នំ​ពោន​នោះ​ ក៏ពលរដ្ឋ​ឈប់​បាន​ឡើង​ទៅ​បែ​បន់​ដែរ​ ។

ពាក់​ព​ន្ធ័​រឿង​គេ​ឈូស​ឆាយ​យក​ដី​ព្រៃ​សហគមន​ភ្នំ​ពោន​នេះ​ អ្នក​យក​ព័ត៌មានបាន​ទាក់ទង​ភ្ជាប់​ទូរ​សព្ទ័​ទៅ​លោកស្រី​គឹ​ម​ ច​ន្នី អភិបាលស្រុក​ដំណាក់​ចង្អើរ​ កាលពី​រសៀល​ថ្ងៃ​ទី​៣ មីនា ​ប៉ុន្តែ​លោកស្រី​អភិបាលស្រុក​បាន​បង្វែ​អោយ​អ្នក​យក​ព័ត៌​មាន​សួរ​ទៅ​ខាង​មន្ទីរ​វិញ ​។​

លោក​ថឹ​ង​ បូ​រិ​ន ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​បាន​និយាយ​ប្រាប់​អោយ​ដឹង​នៅ​ថ្ងៃរសៀលដដែលដែរថា ខាង​មន្ទី​រក៏ដូច​រដ្ឋបាល​ព្រៃឈើ​កែប​ បានអោយ​គាត់​ផ្អាក​សកម្មភាព​ឈូស​ឆាយ​ហើយ​។​ លោក​ថឹ​ង​ បូ​រិ​ន ​បានអោយ​អ្នក​យក​ព័​ត៏​មាន​សួរ​ទៅ​រដ្ឋបាល​ព្រៃឈើ​បន្ត​។​

ប៉ុន្តែ​គេ​បានឃើញ​សេចក្ដី​ប្រកាស​ជូនដំណឹង​របស់​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ ​និង​នេសាទ​ក្នុង​នោះ​ មាន​លោក​វង្ស​ សុផល​ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កែប​ និង​នាយ​ផ្នែក​សង្កាត់​ព្រៃឈើ​កែប​ បាន​ចេញ​សេចក្ដី​ប្រកាស​រួម​គ្នា​ចុះ​ថ្ងៃ​ទី​០៧ ខែកញ្ញា​ ឆាំ្ន​២០២០។

បាន​ស្រង់​ខ្លឹមសារ​និង​អត្ថន័យ​ដើម​យក​មក​ចុះ​ផ្សាយ​ទាំងស្រុង​៖ ​រដ្ឋបាល​ព្រៃឈើ​កែប​សូម​ប្រកាស​ជូនដំណឹងរ​ដល់​ឈ្មោះ​សៅ​ សា​រឿ​ន​ភេទ​ប្រុស​មាន​អាស្រ័យ​ដ្ឋា​ន​ភូមិ​ភ្នំ​លាវ​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​-​បាន​មក​សាងសង់​និង​ឈូស​ឆាយ​រំលោភ​យក​ដី​សហគមន​និង​ដាំ​ដំណាំ​នៅ​លើ​ដី​ព្រៃ​សហគមន៍​នៅ​លើ​ភ្នំ​ពោន​ភូមិ​ភ្នំ​លាវ​ឃុំ​ពងទឹក​ស្រុក​ដំណាក់​ចង្អើរ​ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង​រួច​ហើយ​ដែល​ឈ្មោះ​សៅ​សា​រឿ​ន​បាន​ឈូស​ឆាយ​រំលោភ​យក​ដី​សហគមន៍​ព្រៃឈើ​ភ្នំ​ពោន​មាន​ផ្ទៃដី​ទំហំ​57000​ម៉ែត្រការ៉េ​)5​មុ​ឺ​ន​7​ពាន់​ម៉ែត្រការ៉េ​)​ បន្ទាប់​ពី​មានការ​ពិនិត្យ​ឃើញជាក់ស្ដែង​អាជ្ញាធរ​ក៍បាន​ជូនដំណឹង​ដល់​លោក​សៅ​សា​រឿ​ន​អោយ​ផ្អាក​ជា​បន្ទាន់​។​

ប៉ុន្តែ​ទន្ទឹម​អាជ្ញាធរ​អោយ​ផ្អាក​បែ​ជា​នៅ​ឆាំ្ន​2021​នេះ​លោក​សៅ​សា​រឿ​ន​មិន​ផ្អាក​ឈូស​ឆាយ​ទេ​រឹតតែ​ធ្វើ​ផ្លូវ​ក្រឡឹង​ជុំវិញ​ភ្នំ​រហូត​ឈួ​ស​ដល់​លើ​កំពូលភ្នំ​និង​កំពង់​ចាក់​គ្រឹស​ធំ​ៗ​។​​

អត្ថបទសរសេរ ដោយ