ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​យប់​ថ្ងៃ​៣​ មី​នា រកឃើញ​​៦៣​នាក់ ក្នុង​ខណ្ឌ​ច្បារ​អំពៅ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០ ​កុ​ម្ភៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​យប់​ថ្ងៃ​ទី​៣ ខែ​មី​នា ឆ្នាំ​២០២១​ កន្លងទៅ​នេះ មនុស្ស​សរុប​ចំនួន​៦៤​នាក់​​ ក្នុងនោះ​មាន​ជនជាតិ​ខ្មែរ និង​ចិន ​ដែល​ររស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ…

រាជធានី​ភ្នំពេញ ៖ គិត​ត្រឹម​វេលា​យប់​ថ្ងៃ​ទី​៣ ខែ​មី​នា ឆ្នាំ​២០២១​ កន្លងទៅ​នេះ មនុស្ស​សរុប​ចំនួន​៦៤​នាក់​​ ក្នុងនោះ​មាន​ជនជាតិ​ខ្មែរ និង​ចិន ​ដែល​ររស់នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារ​អំពៅ ត្រូវ​បាន​រក​ឃើញ​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​ កុ​ម្ភៈ ។

មនុស្ស​ទាំង​៦៣​នាក់​ខាងលើ​ មាន​ជនជាតិ​ខ្មែរ​២៧​នាក់ និង​ជនជាតិ​ចិន ៣៦​នាក់ ។ ក្នុង​នោះ អ្នករក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​១៩ មាន​សរុប​១៧​នាក់ ( មាន​ស្រី​៤​នាក់ ) មាន​ជនជាតិ​ចិន​១៣​នាក់ ( ស្រី​២​នាក់ ) និង​ខ្មែរ​៤​នាក់ ( ស្រី​២​នាក់ ) ។ អ្នក​វិជ្ជមាន​ទាំងនោះ មាន​៥​នាក់​ត្រូវ​ប​ញ្ចូ​ន​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ​ក្រោម , ម្នាក់​ប​ញ្ចូ​ន​ទៅ មជ្ឈមណ្ឌល​ជាតិ​កំចាត់​មេរោគ​របេង និង​ហង់​សិន , និង​១១​នាក់​ទៀត​ត្រូវ​ប​ញ្ចូ​ន​ទៅ​ព្យាបាល​នៅ មណ្ឌល​ច​ត្តា​ឡី​ស័​កខណ្ឌ​ព្រែក​ព្នៅ ។

ដោយឡែក​អ្នក​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ចំនួន​៤៦​នាក់ ក្នុង​នោះ​ខ្មែរ​២៣​នាក់ ( ស្រី​៨​នាក់ ) ជនជាតិ​ចិន​២៣​នាក់ ( ស្រី​៣​នាក់ ) កំពុង​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត​នៅ​៩​ទីតាំង​រួម​មាន ៖

ទីតាំង​ទី​១-ទីតាំង​ការដ្ឋាន​សំណង់ ស្ថិត​ក្នុងភូមិ​ជ្រោយ​អំពិល​២ សង្កាត់​ក្បាលកោះ ចំនួន​១៦​នាក់ ( ខ្មែរ​១១​នាក់ ចិន​៥​នាក់ ) ។

ទីតាំង​ទី​២-ផ្ទះ​លេខ​២៩ ផ្លូវ​រំដួល បុរី​ហា​យ​ធិ​ច​លុ​ច្ស​សារី ស្ថិត​ក្នុងភូមិ​ឬ​ស្សី​ស្រស់ សង្កាត់​និរោធ ( ខ្មែរ​ម្នាក់ ចិន​ម្នាក់ ) ។

ទីតាំង​ទី​៣-បុរី​ប៉េង​ហួត ( គម្រោង​៨ ) ផ្ទះ​លេខ​៦ ផ្លូវ​លេខ​៣ ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ ចំនួន​៣​នាក់ ( ចិន ) ។

ទីតាំង​ទី​៤-បុរី​ប៉េង​ហួត ( គម្រោង​៧ ) ផ្ទះ​លេខ​៣៣ ផ្លូវ P06 ភូមិ​បឹ​ក​ឈូក សង្កាត់​និរោធ ចំនួន​០៣​នាក់ ( ចិន ) ។

ទីតាំង​ទី​៥-បុរី​ប៉េង​ហួត ( គម្រោង​៧ ) ផ្ទះ​លេខ​២៩៧ ផ្លូវ​ប៉ូ​ឡា​រី​ស ភូមិ​បឹង​ឈូក សង្កាត់​និរោធ ចំនួន​០៥​នាក់ ( ចិន ) ។

ទីតាំង​ទី​៦-បុរី​ប៉េង​ហួត ( គម្រោង​៦ ) ផ្ទះ​លេខ​១៨ ផ្លូវ​M23 ភូមិ​បឹ​ក​ឈូក សង្កាត់​និរោធ ចំនួន​០៦​នាក់ ( ចិន ) ។

ទីតាំង​ទី​៧-ផ្ទះ​គ្មាន​លេខ ( ៣​ផ្ទះ ) ផ្លូវ​ប៉េ​តុង ភូមិ​ព្រែក​ជាង​ព្រំ សង្កាត់​វាល​ស្បូវ ចំនួន​០៩​នាក់ ( ខ្មែរ ) ។

ទីតាំង​ទី​៨-ផ្ទះ​គ្មាន​លេខ​១​ខ្នង ផ្លូវ​ប៉េ​តុង ភូមិ​ព្រែក​ជាង​ព្រំ សង្កាត់​វាល​ស្បូវ ចំនួន​២​នាក់ ( ខ្មែរ ) ។

ទីតាំង​ទី​៩-បុរី​ប៉េង​ហួត ( គម្រោង​៧.២ ) ផ្ទះ​លេខ​២១ ផ្លូវ​លេខ P17 ភូមិ​បឹង​ឈូក សង្កាត់​និរោធ ត្រូវ​បាន​ប្លុំ​បេ​រ ( ផ្ទះ​លេខ​មាន​អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ តែ​ម្នាក់ ) ក្រោយ​ប​ញ្ចូ​ន​អ្នកជម្ងឺ​ទៅ​ព្យាបាល ពុំ​មាន​អ្នក​នៅ​ចាំផ្ទះ ដូច្នេះ​ហើយ​ក្រុមការងារ សម្រេច​ប្លុំ​បេ​រ​ជា​បណ្តោះអាសន្ន ។

សូម​ជម្រាប​ថា សម្រាប់​ទីតាំង​ច​ត្តា​ឡី​ស័ក​ទាំង​៩​ខាងលើ​នេះ ក៏​មានការ​យាមកាម​ការពារ​សន្តិសុខ​យ៉ាង​តឹង​រឹង​ពី​សំណាក់​កម្លាំង​អាជ្ញាធរ​សា​ធារ​ណះ​ផង​ដែរ ដើម្បី​ធានា​បាន​ថា បងប្អូន​ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត​មិន​រត់​គេចវេស ដើម្បី​បង្ការ​ការពារ​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​ជម្ងឺ​កូ​វី​ដ​១៩ កាន់តែ​ធំ ដល់​សង្គម​ជាតិ ខ​ណះ​បច្ចុប្បន្ន​ជម្ងឺ​នេះ កំពុង​ផ្ទុះ​យ៉ាង​ខ្លាំង នៅ​កម្ពុជា ។ ទន្ទឹម​នឹង​នោះ ក្រុម​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ ក៏​បាន​គិតគូរ ផ្តល់​ជា​គ្រឿង​ឧ​ប​ភោ​ព បរិភោគ​មួយ​ចំនួន​ផង​ដែរ ជូន​ដល់​បងប្អូន​ទាំងអស់ ដែល​កំពុង​ជាប់​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត​ទាំងអស់​គ្នា ។

គួរ​រំលឹក​ថា កាលពី​វេលា​ថ្ងៃ​ទី​០៣ ខែ​មិ​នា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ បាន​ចុះ​យក​សំណាក​ចំនួន ០៦​ទីតាំង នៅ​ក្នុង​បុរី​ប៉េង​ហួត ស្ថិត​ក្នុងភូមិ​បឹង​ឈូក សង្កាត់​និរោធ និង​សង្កាត់​វាល​ស្បូវ ៖

១-គម្រោង​ទី​៩ ផ្ទះ​លេខ​៤២៥ ផ្លូវ​ប៉ូ​ឡា​រី​ស បាន​យក​សំណាក​សរុប​ចំនួន ០៩​នាក់ ក្នុង​នោះ ជនជាតិ​ចិន ចំនួន​០៦​នាក់ និង​ជនជាតិ​ខ្មែរ ចំនួន ០៣​នាក់ (​ស្រី ០១​នាក់​) ។

២-គម្រោង​ទី​៩ ផ្ទះ​លេខ​៣៩៧ ផ្លូវ​ប៉ូ​ឡា​រី​ស បាន​យក​សំណាក​សរុប​ចំនួន ០៨​នាក់ ក្នុង​នោះ ជនជាតិ​ចិន ចំនួន​០៦​នាក់ និង​ជនជាតិ​ខ្មែរ ភេទ​ស្រី ចំនួន ០២​នាក់ ។

៣-គម្រោង​ប៉ូ​ឡា​រី​ស​ទី​១ ផ្ទះ​លេខ​៨៦ ផ្លូវ​ប៉ូ​ឡា​រី​ស បាន​យក​សំណាក​សរុប​ចំនួន ០៨​នាក់ ក្នុង​នោះ ជនជាតិ​ចិន ចំនួន​០៤​នាក់ (​ស្រី ០១​នាក់​) និង​ជនជាតិ​ខ្មែរ ចំនួន ០៤​នាក់ (​ស្រី ០៣​នាក់​) ។

៤-គម្រោង​ប៉ូ​ឡា​រី​ស​ទី​៧ ផ្ទះ​លេខ​២១ និង​ផ្ទះ​លេខ​២៣ ផ្លូវ​លេខ​P.១០​អឺ បាន​យក​សំណាក​សរុប​ចំនួន ០៦​នាក់ ក្នុង​នោះ ជនជាតិ​ចិន ចំនួន​០៥​នាក់ (​ស្រី ០១​នាក់​) និង​ជនជាតិ​វៀតណាម ភេទ​ស្រី ចំនួន ០១​នាក់ ។

៥-គម្រោង​ប៉ូ​ឡា​រី​ស​ទី​១ ផ្ទះ​លេខ​៤៤ និង​ផ្ទះ​លេខ​៤៦ ផ្លូវ​ប៉ូ​ឡា​រី​ស បាន​យក​សំណាក​សរុប​ចំនួន ០២​នាក់ ក្នុង​នោះ ជនជាតិ​ចិន ចំនួន​០២​នាក់ (​ស្រី ០១​នាក់​)​។

៦-គម្រោង​ប៉ូ​ឡា​រី​ស​ទី​១ ផ្ទះ​លេខ​៤៨ និង​ផ្ទះ​លេខ​៥០ ផ្លូវ​ប៉ូ​ឡា​រី​ស បាន​យក​សំណាក​សរុប​ចំនួន ០៤​នាក់ ក្នុង​នោះ ជនជាតិ​ចិន ចំនួន​០២​នាក់ (​ស្រី ០១​នាក់​) និង​ជនជាតិ​ខ្មែរ ភេទ​ស្រី ចំនួន​០២​នាក់ ។

៧-គម្រោង​ប៉ូ​ឡា​រី​ស​ទី​២ ផ្ទះ​លេខ​១៨ ផ្លូវ​P-១៦ មាន​ចំនួន​០៣​នាក់ បាន​ធ្វើ​​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វី​ដ​១៩ ពេល​នេះ​រថយន្ត​ពេទ្យ​បាន​នាំ​ពួក​គាត់​ទៅ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ព្យាបាល​ជំងឺ​ព្រែក​ព្នៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ