រាជធានីភ្នំពេញ ៖ យុវជនជាកូនកាត់បរទេសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកBMW ឆ្លងស្តុប ស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ម៉ាកToday បត់ឆ្វេងឆ្លងផ្លូវ មិនប្រយ័ត្ន ក៏ត្រូវរថយន្ដនោះបុ.កពីក្រោយ បណ្តាលឲ្យដួលរបួសនារីម្នាក់។
ហេតុការណ៍៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង11យប់ថ្ងៃទី3 ខែមិនា ឆ្នាំ2021 នៅចំនុចស្តុបវត្តនាគវ័ន្ត តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី សង្កាត់ផ្សារដេប៉ូ3 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
រថយន្តស៊េរីទំនើបមួយគ្រឿងខាងលើម៉ាក BMW Z4 ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 2AI-3355 បើកបរដោយយុវជនម្នាក់ជាកូនកាត់បរទេស មិនស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែកភាគីខាងម៉ូតូមួយគ្រឿងម៉ាកToday ជិះគ្នា3នាក់ (ប្រុស2នាក់ ស្រីម្នាក់) ក៏មិនស្គាល់អត្តសញ្ញាណដែរ។
តាមប្រភពព័ត៌មានពីម្ចាស់រថយន្តម៉ាក BMW Z4 បានប្រាប់ពីហេតុការណ៍អោយដឹងថា មុនពេលកើតហេតុ គឺរូបគាត់បើករថយន្តធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ជិតកន្លែងកើតហេតុ ក៏ចូលចាក់សាំងរួចបន្តដំណើរទៅមុខ ។
តាមប្រភពដដែលបានបន្តថា នៅពេលមកដល់កន្លែងកើតហេតុ ភ្លើងស្តុបក៏លោតពណ៌ខៀវ គាត់ក៏៏ធ្វើដំណើរទៅមុខបន្តទៀត ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកToday ជិះគ្នា3នាក់ (ប្រុស2នាក់ ស្រីម្នាក់) ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា មកដល់កន្លែងកើតហេតុ ម៉ូតូនោះក៏បត់ឆ្វេងឆ្លងផ្លូវ មិនប្រយ័ត្នក៏ត្រូវរថយន្ដបុ.ក បណ្តាលឲ្យដួលរបួសនារីម្នាក់អង្គុយខាងក្រោយ ត្រូវជើងស្តាំ ចំណែកម៉ូតូខូចខាតតិចតួច រីឯរថយន្តវិញបែកស្តុបខាងស្តាំ និងឆ្កូតកាងក្រោម ។ បន្ទាប់ពីកើតហេតុ គាត់ក៏បើករថយន្ដអែបកៀន និងឈប់រថយន្ត រួចចុះជួយលើកនារីដែលរងរបួស ហើយក៏មានរថយន្តសង្គ្រោះគ្លីនិកឯកជនមកដឹកនាងយកទៅព្យាបាលភ្លាមៗផងដែរ។
ក្រោយកើតហេតុ ភាគីខាងម៉ូតូបានទទួលស្គាល់ថាខ្លួនជាអ្នកខុស និងសុំការអធ្យាស្រ័យពីម្ចាស់រថយន្ត ចំណែកម្ចាស់រថយន្តក៏យោគយល់ និងមិនបានទាមទារសំណងអ្វីនោះទេ ថែមទាំងបានជួយចេញថ្លៃព្យាបាលរបួសដល់នារីដែលរងរបួសទៀតផង ៕
ចែករំលែកព័តមាននេះ