ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច ហ៊ុន សែន បញ្ជាឲ្យ​បិទចរាចរណ៍ មិនឲ្យមនុស្ស ចេញពីខេត្តព្រះសីហនុ តែទំនិញនៅដឹក​ចេញចូលដដែល!

3 ឆ្នាំ មុន
  • ព្រះសីហនុ

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវបញ្ជាផ្ទាល់មាត់​បន្ទាន់មួយ ទៅកាន់អាជ្ញាធរសមត្ថកិច្ច ឲ្យចាត់វិធានការរាំងខ្ទប់ មិន​ឲ្យមានអ្នកចេញចូលខេត្តព្រះសីហនុ​ឡើយ ចាប់ពីយប់ថ្ងៃទី៣…

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវបញ្ជាផ្ទាល់មាត់​បន្ទាន់មួយ ទៅកាន់អាជ្ញាធរសមត្ថកិច្ច ឲ្យចាត់វិធានការរាំងខ្ទប់ មិន​ឲ្យមានអ្នកចេញចូលខេត្តព្រះសីហនុ​ឡើយ ចាប់ពីយប់ថ្ងៃទី៣ ខែមីនានេះតទៅ​។ វិធានការបន្ទាន់នេះ ដើម្បីទប់ស្កាត់​កុំ​ឲ្យ​ឆ្លងរាលដាលជំងឺកូវីដ១៩ ចេញពីខេត្តព្រះសីហនុ ទៅកាន់តំបន់ផ្សេង។​

ក្នុងបញ្ជាផ្ទាល់មាត់នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា បិទចរាចរណ៍តែមនុស្សចេញចូល​​ប៉ុណ្ណោះ តែមិនឲ្យប៉ះពាល់ដល់ការដឹកជញ្ជូន​ទំនិញចេញចូលខេត្តព្រះសីហនុឡើយ​។​

ទន្ទឹមនឹងវិធានការបន្ទាន់ ហាមមិន​ឲ្យមានអ្នកចេញពីខេត្តព្រះសីហនុ​នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសជំរុញ​ឲ្យ​អ្នកនៅខេត្តព្រះសីហនុ​ ចាក់វ៉ាក់សាំង​កូវីដ១៩ ឲ្យបានច្រើន។ នៅថ្ងៃទី៤មីនាស្អែកនេះ សម្តេច នឹងបញ្ជូនវ៉ាក់សាំង​បន្ថែមទៀត ទៅកាន់ខេត្តព្រះសីហនុ ទាំងវ៉ាក់សាំង​ស៊ីណូហ្វាម និងទាំងវ៉ាក់សាំង​ អាស្ត្រាហ្សេនីកា។ វ៉ាក់សាំងស៊ីណូហ្វាម សម្រាប់មនុស្ស អាយុចន្លោះពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ និង​វ៉ាក់សាំង អាស្ត្រាហ្សេនីកា សម្រាប់ ៦០ឆ្នាំឡើង។

សូមរម្លឹកថា នៅខេត្តព្រះសីហនុ ចំនួន​អ្នកឆ្លងកូវីដ១៩ បានកើនឡើង​ខ្លាំង ដោយគិតមកដល់​ព្រឹ​កថ្ងៃទី៣ ខែមីនានេះ ឡើងដល់ ៦២នាក់។ ក្នុងនោះ ភាគច្រើនជាជនជាតិចិន។

ដោយឡែក ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ ចំនួនអ្នកឆ្លងកូវីដ១៩ បានកើនឡើងដល់ ៣៧៤នាក់។ ចំណែកនៅទូទាំងប្រទេស រកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ​៨៧៨នាក់។ ក្នុងនោះ ជាសះស្បើយ ៤៨២នាក់ និងកំពុងសម្រាកព្យាបាល ៣៩៦នាក់៕