ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលក្រម​ផ្ដន្ទាទោស​បុរស​វ័យ​ចំណាស់​២​នាក់ រឿង​ប្រមាថ​ព្រះមហាក្សត្រ​ដាក់​ពន្ធនាគារ​ម្នាក់​៣​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កុ​ល កំពូល នា​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស…


រាជធានី​ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក កុ​ល កំពូល នា​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២១​នេះ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស អតីត​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​២​នាក់ ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ៣​ឆ្នាំ តែ​ទោស​នេះ​តម្រូវ​ឲ្យ​អនុវត្ត​ទណ្ឌ​ក្នុង​ពន្ធនាគារ​តែ​១​ឆ្នាំ ទោស​សល់​ត្រូវ​ព្យួរ​ទាំងអស់ និង​ពិន័យ​ជា​ប្រាក់​ចូល​ថវិការដ្ឋ​ក្នុង​ម្នាក់​៦​លាន​រៀល ក្រោម​ការ​ចោទប្រកាន់​ពី​បទ «​ប្រមាថ​ព្រះមហាក្សត្រ​»​។ ជនជាប់ចោទ​ម្នាក់​ឈ្មោះ គង់ ប៊ុ​ន​ហ៊ា​ង ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ជា​អតីត​យោធិន​ចូល​និវត្ត រស់នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង​។

និង​ម្នាក់​ទៀត​ឈ្មោះ ហង្ស សេង ភេទ​ប្រុស អាយុ​៧០​ឆ្នាំ រស់នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង ជាមួយ​គ្នា​។ បុរស​២​នាក់​ត្រូវ​បាន​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ «​ប្រមាថ​ព្រះមហាក្សត្រ​» តាម​បញ្ញត​មាត្រា​៤៣៧ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ នៅ​ខេត្តបាត់ដំបង​។ ចៅក្រម​ជំនុំជម្រះ​លោក កុ​ល កំពូល និង​តំណាង​អយ្យកា​រលោក សម ឫ​ទ្ធី​វាសនា នៅ​ចំពោះ​មុខ​អង្គ​សវនាការ​ជនជាប់ចោទ​ទាំង​២​នាក់ បាន​សារភាព​ថា ពួក​គាត់​ពិតជា​បាន​ទូរស័ព្ទ​និយាយ​គ្នា​មាន​ខ្លឹមសារ​ប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ប្រាកដ​មែន​។

កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២០ ឈ្មោះ គង់ ប៊ុ​ន ហ៊ា​ង បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ ហង្ស សេង ដោយ​សួរ​ថា តើ​ឯង​បាន​ទទួល​អំណោយ​ដែរ​ទេ​ក្នុង​ពេល​ទឹក​លិច​នេះ ? ពេល​នោះ​ឈ្មោះ ហង្ស សេង បាន​ឆ្លើយ​ថា មិន​បាន​អំណោយ​ទេ គឺ​បាន​តែ​គ្នា​វា​ប៉ុណ្ណោះ ទោះ​ក្រ​ដល់​ស្លាប់​ក៏​មិន​ចង់បាន​អំណោយ​នោះ​ដែរ​។ បើ​មាន​ជាតិ​ក្រោយ​កើតជា​នាយក​រដ្ឋមន្ត្រី​មិន​ឲ្យ​មាន​ស្ដេច​ឡេ​ឡឺ ស៊ីប្រាក់ខែ​មិន​ធ្វើការ ….​និង​ការ​ប្រមាថ​ដោយ​ពាក្យអសុរស អគតិ អាក្រក់​ស្ដាប់​ជា​ច្រើន​ជាង​នេះ​ទៀត ដែល​មាន​រយៈពេល​នៃ​ការ​សន្ទនា​ប្រមាណ​ជា​១០​នាទី​ឯណោះ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ