ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តបែនដឹកដី ឡើងលើខឿន ពុះចែកទ្រូងផ្លូវ បុកបង្គោលស្លាក​ប៉ាណូ រលើង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ បុរសម្នាក់ បើករថយន្តបែនដឹកដីធុន​ធំមួយគ្រឿង បោះពួយយ៉ាង​លឿនខ្វះការប្រុងប្រយ័ត្ន រួចក៏បានបួងចង្កូតគេចពីរថយន្តកុងតឺន័រមួយគ្រឿង បណ្តាលឲ្យជ្រុលទៅបុកឡើងខឿន ពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលស្លាកប៉ាណូ​មួយដើម បាក់ដួលដល់ដី។ ហេតុការណ៍នេះ…

រាជធានីភ្នំពេញ៖ បុរសម្នាក់ បើករថយន្តបែនដឹកដីធុន​ធំមួយគ្រឿង បោះពួយយ៉ាង​លឿនខ្វះការប្រុងប្រយ័ត្ន រួចក៏បានបួងចង្កូតគេចពីរថយន្តកុងតឺន័រមួយគ្រឿង បណ្តាលឲ្យជ្រុលទៅបុកឡើងខឿន ពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលស្លាកប៉ាណូ​មួយដើម បាក់ដួលដល់ដី។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ត្រង់ចំណុចស្តុបសេះមាស តាមបណ្ដោយផ្លូវ​វេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

​ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តបែនដឹកដីមួយគ្រឿង ម៉ាក DONGFENG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-0973 ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេង ទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកើតហេតុ រថយន្តបែនដឹកដីនោះ ក៏បានអកហ្សើនឹងរថយន្តកុងតឺន័រមួយគ្រឿងទៀត ដែលកំពុងបើកស្របទិសដៅគ្នា នៅខាងមុខ។ ខណៈពេលនោះ រថយន្តបែនដឹកដី ក៏បានបួងចង្កូតទៅខាងឆ្វេង គេ​ច​ពី​រថយន្ត​កុង​​ទីន័រ រួចក៏ជ្រុលទៅបុកឡើងខឿនពុះចែកទ្រូងផ្លូវបណ្ដាល​ឲ្យខូចឥដ្ឋការ៉ូឡា​អស់មួយចំនួន តែរថយន្តនៅមិនទាន់អស់ល្បឿន ក៏បានបន្តទៅបុកបង្គោលស្លាក​ប៉ាណូផ្សាយពាណិជ្ជកម្មមួយដើម បាក់ដួលដល់ដី ចំណែករថយន្ត បានរងការខូចខាត​បែក​កញ្ចក់ខាងមុខ ទៅមុខលែងរួច​។ បន្ទាប់មក ក៏មានសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើអន្តរាគមន៍ភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញ វាស់វែង ហើយ​យកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាល​រាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយ ទៅតាមផ្លូវច្បាប់ជាបន្តទៀត៕ ដោយ៖ យឹម ឈឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ