ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំទេយ្យទានសប្បុរសជន ប្រគេន​ព្រះចៅអធិការវត្តអង្គរំដេញ កំពុងអត្តខាត់ នៅស្រុកចន្រ្ទា

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ពុទ្ធបរិស័ទភ្នំពេញ-ស្វាយរៀង បាននាំទេយ្យទានប្រគេនព្រះគ្រូចៅអធិការវត្តអង្គរំដេញ រួមមាន៖ អង្ករ ផ្កាខ្ញី ១០០គីឡូក្រាម…

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ពុទ្ធបរិស័ទភ្នំពេញ-ស្វាយរៀង បាននាំទេយ្យទានប្រគេនព្រះគ្រូចៅអធិការវត្តអង្គរំដេញ រួមមាន៖ អង្ករ ផ្កាខ្ញី ១០០គីឡូក្រាម ត្រីខ កំប៉ុង១កេះ ត្រីងៀត ២,៥គីឡូ ត្រីឆ្អើ ១ដុំ និងខ្ទឹមក្រហម ១គីឡូ បច្ច័យ ៦០,០០០ រៀល។

ព្រះគ្រូចៅអធិការវត្តអង្គរំដេញ បានមានថេរៈដីកា​បិណ្ឌបាត ដល់ប្រជាពុទ្ធបរិស័ទ ដែលជាសប្បុរស​ជួយកសាងសមិទ្ធិផលនានា ក្នុងវត្ត ដូចជា កុដិ ឧប្បដ្ឋានសាលា ព្រះវិហារ និងរបងវត្ត ដើម្បីព្រះសង្ឃគង់នៅ និងសម្រាប់ប្រជាពុទ្ធបរិស័ទ មកធ្វើបុណ្យទាន តាមប្រពៃណីព្រះពុទ្ធសាសនា ដោយបច្ចុប្បន្នវត្តអង្គរំដេញ មានការខ្វះខាត អត្តខាត់ សូមបិណ្ឌបាត។ វត្តអង្គរំដេញ​នេះ ព្រះវិហារ កសាងទើបតែបានជាង៨០% មានកុដិឈើ១ តែចាស់ទ្រុឌទ្រោម ឧប្បដ្ឋានសាលាតូចចង្អៀត មិនទាន់មានរបង។

ព្រះតេជគុណ អធិប្បញ្ញោ ប្រាជ្ញ ម៉ៃ ព្រះគ្រូចៅអធិការវត្តអង្គរំដេញ ព្រះជន្ម ៦៦ព្រះវស្សា មានថេរៈដីកា​ថា វត្តអង្គរំដេញ ជាវត្តមួយចំណាស់ មានអាយុកាលជាង ២០០ឆ្នាំមកហើយ វត្តអង្គរំដេញ នៅជិតព្រំដែនកម្ពុជា-វៀតណាម ចម្ងាយ ៣០០ម៉ែត្រ (បើគិតពីផ្ទះអ្នកស្រុកចម្ងាយ ២,៥០០ម៉ែត្រ) ស្ថិតក្នុងភូមិកោះក្បានកណ្តាល ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង បច្ចុប្បន្ន មានព្រះសង្ឃគង់ នៅចំនួន ០២អង្គ​។

ព្រះគ្រូចៅអធិការ ព្រះនាមអធិប្បញ្ញោ ប្រាជ្ញ ម៉ៃ មានស្រុកណើត នៅភូមិស្វាយរគាំង ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ហើយបានបួសជាសង្ឃបាន ៤ព្រះវស្សា ក្នុងទស្សវត្ត៧០ ហើយត្រូវបានពួកប៉ុលពត ចាប់ផ្សឹក នៅឆ្នាំ១៩៧៥ ហើយក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ គាត់បានមករស់នៅភូមិកោះក្បាន រហូតមក ហើយបានចូលសាងព្រះផ្នួសវិញ នៅឆ្នាំ២០១៤ នៅវត្តស្វាយក្លឹង ហើយត្រូវប្រជាពុទ្ធបរិស័ទ និមន្តមកគង់នៅវត្តអង្គរំដេញ ធ្វើជាគ្រូចៅអធិការ រហូតដល់បច្ចុប្បន្ន បាន ០៧ព្រះវស្សាហើយ។

វត្តអង្គរំដេញ ត្រូវបានបង្កើតឡើងនៅក្នុងអំឡុងឆ្នាំ​១​៨២១ មកដល់ឆ្នាំ២០២១នេះ មានអាយុ ២០០ឆ្នាំហើយ ត្រូវខូចខាតក្នុងសម័យសង្គ្រាមចុងទស្សវត្ស៦០ ក្នុងអំឡុងឆ្នាំ១៩៦៩វត្តនេះ ត្រូវបោះបង់ចោលដោយកុដិ ព្រះវិហារ និងឧប្បដ្ឋានសាលា ត្រូវយន្តហោះទម្លាក់គ្រាប់បែកខូចខ្ទេចខ្ទីទាំងស្រុង ព្រះវិហារនៅសល់តែខឿនប៉ុណ្ណោះ ហើយបានកសាងវត្តអង្គរំដេញឡើងវិញ នាឆ្នាំ២០០០ រហូតបច្ចុប្បន្ន ឆ្លងកាត់ព្រះគ្រូចៅអធិការចំនួន ៣អង្គហើយបានចាកសិក្ខាបទ ២អង្គ នៅឆ្នាំ២០១៤ ទើបព្រះតេជគុណនិមន្តមកធ្វើជាព្រះចៅអធិការ ​ដែល​មានតែ ១អង្គឯង។ ក្រោយមក នៅឆ្នាំ២០២០ ក៏និមន្តព្រះតេជ្ជគុណ ពិន វល្ល័រ ព្រះជន្ម ៤៩ព្រះវស្សា មកពីវត្តស្វាយក្លឹង មកគង់នៅជាគ្រូសូត្រស្តាំ។

ព្រះតេជគុណ ពិន វល្ល័រ សាងព្រះផ្នួស នៅឆ្នាំ២០១៧ នៅវត្តស្វាយក្លឹង ភូមិកោះក្បាន ឃុំសំរោង ស្រុកចន្រ្ទា។

ព្រះគ្រូចៅអធិការ បានមានថេរដិកាថា បច្ចុប្បន្ន វត្តមានអត្តខាត់ជាខ្លាំង គ្មានកូនសិស្ស​ នៅវត្ត ដូច្នេះគឺមានការពិបាកយ៉ាងខ្លាំង ក្រៅពីថ្ងៃសីល​ គឺព្រះសង្ឃ ដាំចង្ហាន់ដោយអង្គឯង ភាគច្រើនឆាន់តែជាមួយទឹកត្រី ទឹក​ស៊ីអ៊ីវ សៀង ឬកក៏ត្រី​ងៀត ដែលពុទ្ធបរិស័ទប្រគេននៅថ្ងៃសីល ហើយមានតែថ្ងៃសីលទេ ទើបមានចង្ហាន់ឆាន់គ្រប់គ្រាន់ ខុសពីថ្ងៃសីល គឺអត្ត​ខាត់ គឺ​មិនបាននិមន្តបិណ្ឌបាតទេ ដោយផ្ទះអ្នកស្រុកនៅឆ្ងាយចម្ងាយ ២គីឡូកន្លះដីឯណ្ណោះ មិនអាចនិមន្តទៅ​បិណ្ឌបាតបាន ដូច្នេះក្រៅពីថ្ងៃសីល គឺខ្វះចង្ហាន់ ត្រូវធ្វើ​ចង្ហាន់ឆាន់ដោយអង្គឯង (០២អង្គ )។​ ចំណែកគណៈកម្មការវត្ត មកវត្តតែថ្ងៃសីល ឬពេលមានបុណ្យទានប៉ុណ្ណោះ ទោសបីមានបច្ច័យ ហើយក៏គ្មានសិស្ស ឬកូនសិស្ស ទៅទិញដែរ ទើបពិបាកខ្វះខាត​ចង្ហាន់៕ ដោយ៖ វ៉ាន់ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ