ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក លៀង សេង ត្រូវដក​តំណែង​​ទាំងមិនដឹងខ្លួន ​ពី​ប្រធាន​មន្ទីរកសិកម្ម ខេត្តស្ទឹងត្រែង

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តស្ទឹងត្រែង៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លៀង សេង ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ…

ខេត្តស្ទឹងត្រែង៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លៀង សេង ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្លាស់ប្តូរមុខតំណែង អោយទៅបម្រើការងារថ្មី ហើយត្រូវចាប់ដាក់ជំនួសដោយលោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផល ជាប្រធានមន្ទីរស្តីទី​នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានបានបង្ហើបថា លោក លៀង សេង បានទៅកោសជប់សម្រួលសរសៃ ក្រោ យ​ទទួលដំណឹងជាក់លាក់​ថា លោកត្រូវផ្លាស់​ប្តូរតំណែង ជាទីប្រឹក្សាក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ មានឋានៈ​ស្មើ​អគ្គនាយ​រង ដែលអនុក្រឹត្យ ស្តីពី ការតែងតាំងមន្ត្រីរាជការ លេខ១១៣ អ ន ក្រ.គ ត ចេញកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១។ ពោលគឺលោកលៀង សេង មិនបានដឹងខ្លួនជាមុន​សោះ។

ទាក់ទិនការដកតំណែងលោក លៀង សេង ពី​ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត​ស្ទឹង​ត្រែង ពុំ​សូវ​មានអ្នក​ដឹងច្បាស់​លាស់នូវកំហុសខុសឆ្គង ដែលអាចធ្វើអោយ​ធ្លាក់តំណែងនោះឡើយ សូម្បីអ្នកតំណាងរាស្ត្រ លោក ឡូយ សុផាត ប្រធានក្រុមប្រឹក្សា ខេត្ត លោក ឈាង ឡាក់ ក៏ពុំបានដឹងជាមុនដែរ។

នាព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២១ ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរស្តីទី ក្រោមអធិ ប​​​តីភាព លោក នុត​ ច័ន្ទសុខា​ រដ្ឋលេខា​ធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ លោក វេង សាខុន​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដែលមានការអញ្ជើញចូលរួមពី​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង​ ទីប្រឹក្សាក្រសួង ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស​ លោក​ លោកស្រី ជាមន្ត្រីរាជការ មកពីអង្គភាពពាក់ព័ន្ធសរុប ៧០រូប។

ពិធីនេះ ត្រូវបានធ្វើឡើង នៅសាលសាលាខេត្តស្ទឹង​ត្រែង ដោយលោក ទុំ នីរ៉ូ នាយខណ្ឌរដ្ឋបាលជលផល ត្រូវបានតែងតាំងជាប្រធានមន្ទីរ​ស្តីទី ជំនួស​លោក លៀង សេង៕ ដោយ៖ រ៉ូ សាលី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ