ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អភិបាលខេត្ត និងព្រះរាជអាជ្ញា អញ្ជើញ​ចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ១៩ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ឆ្នាំង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់​ឆ្នាំង៖ ក្នុងថ្ងៃទី៣ នៃយុទ្ធ​នាការចាក់វ៉ាក់សាំង ការពារជំងឺ​កូវីដ១៩ ត្រូវនឹង​ថ្ងៃទី៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្នុងមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង គេសង្កេតឃើញវត្តមាន…

ខេត្ត​កំពង់​ឆ្នាំង៖ ក្នុងថ្ងៃទី៣ នៃយុទ្ធ​នាការចាក់វ៉ាក់សាំង ការពារជំងឺ​កូវីដ១៩ ត្រូវនឹង​ថ្ងៃទី៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ក្នុងមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង គេសង្កេតឃើញវត្តមាន ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និង​ឯកឧត្តម អ៊ិត សុធា ព្រះរាជអាជ្ញាអម​សាលាដំបូង ខេត្តកំពង់ឆ្នាំង​បានអញ្ជើញមកចាក់ថ្នាំការពារកូវីដ ជាមួយមន្ត្រីរាជការ​ជួរមុខជាច្រើននាក់ផងដែរ។

​ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បានឱ្យដឹងថា​ ឯកឧត្ត​ម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកចាក់វ៉ាក់សាំង​ការពារកូវីដ​១៩ ជាលើកទី២។​ ចំណែក​ឯកឧត្តម អ៊ិត សុធា បានអញ្ជើញមកចាក់វ៉ាក់សាំ ជាលើកទី១ ក្នុងថ្ងៃទី៣ នៃយុទ្ធ​នាការចាក់វ៉ាក់សាំងការពារកូវីដ ដល់មន្ត្រីរាជការជួរមុខ។

លោក​ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា​ រយៈពេល ២ថ្ងៃនេះ គឺថ្ងៃទី១ និងថ្ងៃទី២ ខែមីនា​នេះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែក ក្នុងខេត្តកំពង់ឆ្នាំង ចំនួន ៣ កន្លែង បានធ្វើការចាក់វ៉ាក់សាំងការពារជំងឹកូវីដ ជូនមន្ត្រីរាជការជួរមុខ មានក្រុមគ្រូពេទ្យនិងមន្ត្រីនគរបាល សរុបបានចំនួន ៤១៥ នាក់ និងនៅថ្ងៃទី៣នេះ កំពុងចាក់ជូន​មន្ត្រីរាជការ​ជួរមុខក្នុងខេត្ត ហើយទិសដៅបន្តក្រុមគ្រូ​ពេទ្យ នឹងចាក់វ៉ាក់សាំង​នេះ ជូនដល់​គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិផងដែរ។

ជាមួយគ្នានេះ ក្នុងស្ថានភាពការឆ្លងសហគមន៍២០កុម្ភៈ​នេះដែរ លោកសូមអំពាវនាវ​ប្រជាពលរដ្ឋ​ទូទាំងខេត្ត សូមចូលរួមប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងការ​ការពារ ដូចជា៖ ត្រូវលាងសំអាតដៃនឹងសាប៊ូ អាកុល ឬជែល ឱ្យបានញឹកញាប់ ត្រូវពាក់ម៉ាស់ជាប្រចាំ ពេលចេញក្រៅផ្ទះ ហើយបើគ្មានការចាំបាច់ សូមកុំទៅទីប្រជុំជន ដែលមាន​មនុស្សច្រើន។

ជាមួយគ្នានេះ លោក ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានអោយ​ដឹងថា ជាមធ្យម ក្នុង ១ថ្ងែ ក្រុមគ្រូពេទ្យយើង អាចចាក់វាំងសាំងការពារកូវីត-១៩ ជូនមន្ត្រីរាជការ យើង បានចន្លោះពី ១១០ នាក់ទៅ ១៣០នាក់ ផងដែរ​។

គួររំឮកថា​ មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានទទួលវ៉ាក់សាំង ការពារជំងឺ​កូវីដ១៩ លើកទី១ ពីក្រសួងសុខាភិបាល ចំនួន ៧ ២៥០ដូស ដែលនឹងត្រូវចាក់ជូនកម្លាំង​មន្ត្រីរាជការ ក្រុមគ្រូពេទ្យជួរមុខមុនគេ បន្ទាប់មកក្រុមប្រឹក្សា ស្រុកក្រុង ឃុំសង្កាត់ និងមេភូមិផងដែរ៕ ដោយ៖ ពៅ សុខហ៊ាន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ