ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jack Ma ៖ អ្នក​គួរ​ដឹង វ័យ​ប៉ុន្មាន​គួររៀនពីកំហុស វ័យប៉ុន្មានគួររៀន​វិនិយោគ និង​វ័យ​ប៉ុន្មាន​គួរ​វិនិយោគ​លើ​យុវជន ​!

3 ឆ្នាំ មុន

បរទេស ៖ មនុស្ស​ស្ទើ​រតែពេញ​​ពិភពលោក ជា​ពិសេស​អ្នកជំនួញ ​និង​សេដ្ឋី​ធំ​ៗ សុទ្ធតែ​ស្គាល់ លោក Jack Ma ដែល​ឈ្មោះ​ជា​ភាសា​ចិន​ថា…

បរទេស ៖ មនុស្ស​ស្ទើ​រតែពេញ​​ពិភពលោក ជា​ពិសេស​អ្នកជំនួញ ​និង​សេដ្ឋី​ធំ​ៗ សុទ្ធតែ​ស្គាល់ លោក Jack Ma ដែល​ឈ្មោះ​ជា​ភាសា​ចិន​ថា Ma Yun ។ បើទោះបីជាមានប្រាក់លាននៅក្នុងដៃ តែលោក Jack Ma តែងតែ​បង្ហាញខ្លួន​នូវ​កម្ម​វិធីជា​ច្រើន ជា​ពិសេស​កម្មវិធី និយាយ​ជា​សាធារណៈ ដោយ​លោក​តែងតែ​ចែករំលែក​បទ​ពិសោធន៍​នានា ក្នុង​ជីវិត​របស់​លោក និង​លោក​តែងតែ​ជម្រុញ​ទឹកចិត្ត​យុវជន ដែល​មាន​បំណង​ធ្វើ​អាជីវកម្ម ​។

លោក​កើត នៅ​ថ្ងៃ​ទី ១០ ខ កញ្ញា ឆ្នាំ ១៩៦៤ បច្ចុប្បន្ន​លោក​ គឺជា​មហាសេដ្ឋី​ជំនួញ អ្នក​វិនិយោគ និង​សប្បុរសជន​ចិន​ម្នាក់​ដែល​មានឈ្មោះ​ល្បីល្បាញ​នៅ​ក្នុង​ពិភព​អាជីវកម្ម​ ។ គាត់​គឺជា​សហ​ស្ថាបនិក និង​ជា​អតីត​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Alibaba Group ដែល​ជា​ក្រុមហ៊ុន​ពហុ​បច្ចេកវិទ្យា​ ។ លោក ​ម៉ា គឺជា​អ្នកគាំទ្រ និង​បើកចំហ នៃ​វិស័យសេដ្ឋកិច្ច និង​ការ​ជំរុញ​ទីផ្សារ​មានការ​រីក​ចម្រើន​ ។

ក្នុងអត្ថបទនេះ យើងបានលើកយកឃ្លាខ្លះៗ ដែលលោកបានចែករំលែកជាសាធារណៈថា ៖ «​ដំបូន្មាន​របស់ខ្ញុំ​ចំពោះ​យុវជន គឺ​អ្នក​គួរ​គិត​ដូចនេះ ប្រសិនជា​អ្នកមាន​អាយុ ២៥ឆ្នាំ ធ្វើ​ឱ្យ​មាន​កំហុស​យ៉ាងច្រើន នោះ​គួរ​កុំ​បារម្ភ​នូវ​កំហុស​នោះ អ្នក​ដួល​ត្រូវ​ក្រោកឈរ ដួល​ហើយ​ដួល​ទៀត​កុំ​ខ្លាច ប៉ុន្តែ​អ្នក​ត្រូវ​រីករាយ​ជាមួយ​វា​វិញ រីករាយ​ជាមួយ​កំហុស​ទាំងនោះ ​។ ខ្ញុំ​ចង់​និយាយ​ថា​ អាយុ ២៥ឆ្នាំ​ចូល​ចិត្ត​អ្វីគួរ​ធ្វើ​នឹង ហើយ​គួរ​គិត​ថា រាល់​កំហុស ​គឺជា​ប្រយោជន៍ ​គឺជា​ចំណូល ហើយ​ជា​ចំណូល​ដ៏​អស្ចារ្យ​សម្រាប់​យើង​ទៀត​ផង ។

លោក​បន្ត​ថា អាយុ ៣០ ទៅ ៤០ឆ្នាំ អ្នក​ត្រូវ​គិត​យ៉ាង​ម៉ត់ចត់ គិត​យ៉ាង​លម្អិត​ប្រសិនជា​អ្នក​ចង់​ក្លាយ​ខ្លួនជា​សហគ្រិន​ជា​អ្នក​ធ្វើ​អាជីវកម្ម ដូចនេះ​នៅ​អាយុ ​៤០ ដល់ ​៥០ឆ្នាំ គួរ​ចាប់ផ្តើម​គិតតែ​លើ​អ្វីមួយ​ឱ្យ​ប្រាកដប្រជា ដែល​វា​ជា​ទេ​ព្យ​កោសល្យ​របស់​អ្នក មាន​ន័យ​ថា ធ្វើ​អាជីវកម្ម​ដែល​អ្នក​ចិត្ត​ និង​ជំនាញ​លើ​វា​តែ​ម្តង ​។ ចំពោះ​អ្នកមាន​អាយុ ៥០ ទៅ ៦០​ឆ្នាំ អ្នក​ត្រូវ​ធ្វើការ​សម្រាប់​យុវជន ពីព្រោះ​យុវជន​អាច​នឹង​ធ្វើ​ការងារ​អ្វីមួយ​ប្រសើរ​ជាង​អ្នក ដូចនេះ​អ្នក​ត្រូវ​ផ្តោត​សំខាន់​លើ​ពួក​គាត់ វិនិយោគ​លើ​ពួក​គាត់ និង​ធ្វើ​ការងារ​ជា​មួយពួក​គាត់​ដើម្បី​ប្រាកដ​ថា ពួក​គាត់​ណា​ម្នាក់​អាច​ធ្វើ​ការងារ​នោះ​បាន​ល្អ​ឱ្យ​យើង ​។

នៅ​ពេល​អនាគត វា​នឹង​មិន​និយាយ​អំពី​ការ​ប្រកួតប្រជែង​ចំណេះដឹង​ទេ ប៉ុន្តែ​វា​នឹង​និយាយ​ពី​ការ​ប្រកួតប្រជែង នៃ​ការ​ច្នៃប្រឌិត ជា​ការ​ប្រកួតប្រជែង​នៃ​ការ​ស្រមើល​ស្រមៃ ជា​ការ​ប្រកួតប្រជែង​នៃ​ការ​រៀនសូត្រ និង​ជា​ការ​ប្រកួតប្រជែង​នៃ​ការ​គិត​ឯករាជ្យ​ ។ ប្រសិនបើ​អ្នក​គិត ដូច​ជា​ម៉ាស៊ីន នោះ​បញ្ហា​នឹង​កើត​មាន​ឡើង (​ម៉ាស៊ីន​មាន​ឯកសា​ប៉ុណ្ណា គឺ​ប៉ុណ្ណឹង ទាល់តែ​យើង​ដាក់​ថែម​ទើប​មាន​ទៀត​) ​។ ក្នុង​រយៈពេល ២០ឆ្នាំ​មុន យើង​ធ្វើ​អោយ​មនុស្ស​ដូច​ជា​ម៉ាស៊ីន ប៉ុន្តែ​ក្នុង​រយៈពេល ២០ឆ្នាំ​ក្រោយ ម៉ាស៊ីន​នឹង​មាន​លក្ខណៈ​ដូច​មនុស្ស​វិញ​ដែរ​ ។


ដូច្នេះ​នៅ​ពេល​អនាគត ចំណេះដឹង​មិនមែន​ជា​អ្វី​ដែល​ចាំបាច់​នាំមុខ​នោះ​ទេ ប៉ុន្តែ​គតិបណ្ឌិត​ឬ​ប្រាជ្ញា​ភាព​វៃឆ្លាត​និង​បទ​ពិសោធន៍ គឺជា​អ្វី​ដែល​ជា​អា​តិ​ភាព​នាំ​ផ្លូវ​យើង​ ។ កាលពីមុន​វា​ជា​ចំណេះដឹង​ គឺជា​អា​ទិ​ភាព​ដែល​ជំរុញ​ឱ្យ​នរណា​ម្នាក់​ទទួលយក​អ្នក​មក​ធ្វើការ​ក្នុង​ស្ថាប័ន​នោះ ប៉ុន្តែ​នៅ​ពេល​អនាគត អ្វី​ដែល​ជា​អា​តិ​ភាព គឺ​ភាព​ច្នៃប្រឌិត​នេះឯង​ដែល​ជម្រុញ​ឱ្យ​មនុស្ស​ត្រូវ​តែ​មាន​វា ​។

លោក​បន្ថែម​ថា ៖ «​ខ្ញុំ​គិត​ថា រយៈពេល ​៣០ឆ្នាំ​ក្រោយ ពិភពលោក​នឹង​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង បច្ចេកវិទ្យា​ថ្មី​នឹង​ផ្លាស់​ប្តូរ​គ្រប់​ផ្នែក​ទាំងអស់​នៃ​ពិភពលោក ​។ ដូច្នេះ​នេះ​ គឺជា​អ្វី​ដែល​យើង​គិត​ថា ពិភពលោក​នឹង​ផ្តោត​តែ​លើ IQ, EQ ប៉ុន្តែ​ក៏​ផ្តោត​ទៅ​លើ LQ (the Q of love) ផង​ដែរ ក៏​ព្រោះថា​ ទាល់តែ​អ្នក​យកចិត្តទុកដាក់​នូវ​អ្វី​ដែល​គេ​ធ្វើ​ទៅ​ជោគជ័យ ទើប​អ្នក​អាច​ទទួល​បាន​ភាព​ជោគជ័យ​ដូច​គេ​ដែរ​ ។


កាលពី ១០ឆ្នាំ​មុន អុីន​ធើ​ណេ​ត ​គឺជា​មធ្យោបាយ​ល្អ​ណាស់ ប៉ុន្តែ​មិន​មាន​មនុស្ស​ច្រើន​ទេ ដែល​ជឿជាក់​លើ​វា ឥឡូវនេះ​យើង​មើល គ្មាន​នរណា​ម្នាក់​អាច​រស់នៅ​គ្មាន​អុី​ន​ធើ​ណេ​ត​បាន​ទេ ពីព្រោះ​មនុស្ស​ឆ្លាត​ៗ​ទាំង​អស់គេរ​ត់ទៅ​ប្រើ​តែ​អុី​ន​ធើ​ណេ​ត​ ​៕

អត្ថបទសរសេរ ដោយ