ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ចេញ​ដីកាចាប់ខ្លួន​លោក​សម រ​ង្ស៊ី និង​បក្ខពួក​៨​នាក់ ខណៈ​ដក​សិទ្ធ​មួយ​ចំនួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកាចាប់ខ្លួន លោក​សម រ​ង្ស៊ី និង​បក្ខពួក​ផ្សេង​ទៀត ព្រមទាំង​កំណត់​ឲ្យ​សង​សំណង​ជា​ទឹកប្រាក់ និង​ដក​សិទ្ធ​មួយ​ចំនួន ។ យោង​តាម​ដីកា​ឲ្យ​ដឹង​អំពី​សាលក្រម…

រាជធានី​ភ្នំពេញ ៖ តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចេញ​ដីកាចាប់ខ្លួន លោក​សម រ​ង្ស៊ី និង​បក្ខពួក​ផ្សេង​ទៀត ព្រមទាំង​កំណត់​ឲ្យ​សង​សំណង​ជា​ទឹកប្រាក់ និង​ដក​សិទ្ធ​មួយ​ចំនួន ។

យោង​តាម​ដីកា​ឲ្យ​ដឹង​អំពី​សាលក្រម ដែល​សមត្ថកិច្ច​បាន​យក​ទៅ​បិទ​នៅ​សាលាសង្កាត់​ចាក់​អង្រែ​លើ​នា​រសៀល ថ្ងៃ​ទី​៣ មីនា ឆ្នាំ​២០២១ យ៉ាង​ដូច្នេះ​« យើង សេង ហៀ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រាប់​មក​ឈ្មោះ សម រ​ង្ស៊ី ភេទ​ប្រុស អាយុ​៧០​ឆ្នាំ (​កើត​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​១៩៤៩) ជាតិខ្មែរ ទីកន្លែង​កំណើត​នៅ​សង្កាត់​លេខ​១ ក្រុងភ្នំពេញ ទីលំនៅ​ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​៦ សង្កាត់ ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ឪពុក​ឈ្មោះ សម សារី «​ស​» ម្តាយ​ឈ្មោះ អ៊ី​ន អេ​ម «​ស​» ប្រពន្ធ​ឈ្មោះ ជូ​ឡុ​ង សូ​មួ​រ៉ា ។

មានកូន​៣​នាក់ ជា​នីតិជន​ឱ្យ​បានដឹង​ថា តាម​សាលក្រម​លេខ ១៩៧​ក្រ​៦”៨”​ចុះ​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២១ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេចសេចក្តី ដូច​ខាងក្រោម​នេះ ៖ ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ សម រ​ង្ស៊ី ឈ្មោះ មូរ សុខ​ហួរ ឈ្មោះ អេ​ង ឆៃ​អ៊ា​ង ឈ្មោះ ជូ​ឡុ​ង សូ​មួ​រ៉ា ឈ្មោះ ម៉ែ​ន សុ​ថា​វរិ​ន្ន ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ ឈ្មោះ ហូរ វ៉ា​ន់ ឈ្មោះ ឡុ​ង រឺ និង​ឈ្មោះ នុ​ត រុំដួល ពី​បទ​ឃាត (​ប៉ុនប៉ង ) ប្រព្រឹត្ត​ទៅ​ប្រទេស​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០១៩ បទល្មើស ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៧ មាត្រា​៩៥១ នៃ​ក្រមព្រហ្មទណ្ឌ ដូច​ខាងក្រោម ៖

១- ឈ្មោះ សម រ​ង្ស៊ី ត្រូវ​ដាក់​ពន្ធនាគារ​កំណត់​រយៈពេល ២៥ (​ម្ភៃ​ប្រាំ​)​ឆ្នាំ ។
២- ឈ្មោះ មូរ សុខ​ហួរ និង​ឈ្មោះ អេ​ង ឆៃ​អ៊ា​ង ត្រូវ​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​កំណត់​រយៈពេល ២២ (​ម្ភៃ​ពីរ​)​ឆ្នាំ ។
៣- ឈ្មោះ ជូ​ឡុ​ង សូ​មួ​រ៉ា ឈ្មោះ ម៉ែ​ន សុ​ថា​វរិ​ទ្ឋ ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ ឈ្មោះ ហូរ វ៉ាង់ ឈ្មោះ ឡុ​ង រី និង​ឈ្មោះ នុ​ត រុំដួល ត្រូវ​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​កំណត់​រយៈពេល​២០(​ម្ភៃ​) ឆ្នាំ ។ ដីកា​ក៏​បាន​សម្រេច​ផ្តន្ទាទោស​នូវ​ទោស​បន្ថែម លើ​ជនជាប់ចោទ​ឈ្មោះ សម រ​ង្ស៊ី ឈ្មោះ មូរ សុខ​ហួរ ឈ្មោះ អេ​ង ឆៃ​អ៊ា​ង ឈ្មោះ ជូ​ឡុ​ង សូ​មួ​រ៉ា ឈ្មោះ ម៉ែ​ន សុ​ថា​វរិ​ន្ទ្រ ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ ឈ្មោះ ហូរ វ៉ា​ន់ ឈ្មោះ​ឡុ​ង រី និង​ឈ្មោះ នុ​ត រំដួល​តាម​បញ្ញត្តិ​មាត្រា ៤៥៥​មាត្រា មាត្រា ៥៣ ដល់​មាត្រា​៧១ នៃ​ក្រមព្រហ្មទណ្ឌ ដែល​ទោស​នេះ ត្រូវ​អនុវត្ត​ទៅ​ពេល​សាលក្រម​ចូល​ជា​ស្ថាពរ ៖
១.​ដកសិទ្ធិ​ពលរដ្ឋ​ជា​ស្ថាពរ​ដូច​ខាងក្រោម ៖ ដកសិទ្ធិ​បោះ​ឆ្នោត​,​ដកសិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​, សិទ្ធិ​បំពេញការងារ​ជា​មន្ត្រី​ក្របខ័ណ្ឌ​មុខងារសាធារណៈ​។
២-​បិទ​ផ្សាយ​សេចក្តីសម្រេច​ផ្តន្ទាទោស​ទៅ​ទី​សំណាក់​ចុង​ក្រោយ នៅ​សាលាឃុំ ឬ​សង្កាត់ ខែ ទី​សំណាក់​ចុង​ក្រោយ​របស់​ជនជាប់ចោទ និង​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល​២(​ពីរ )​ខែ ។
៣- ផ្សាយ​សេចក្តីសម្រេច​ផ្តន្ទាទោស​នៅ​ក្នុង​សារព័ត៌មាន​សរសេរ​សម្រាប់​រយៈពេល​៨(​ប្រាំបី​សោហ៊ុយ នៃ​ការ​បិទ​ផ្សាយ និង​ចុះ​ផ្សាយ​នេះ ជា​បន្ទុក​របស់​ទណ្ឌិត ។
៤- ផ្សាយ​សេចក្តីសម្រេច​ផ្តន្ទាទោស តាម​គ្រប់​មធ្យោបាយ​ទូរគមនាគមន៍ សោត​ទស្សន៍ សម្រាប់​រយៈពេល​៨)​ថ្ងៃ ។ សោហ៊ុយ នៃ​ការ​ផ្សាយ​នេះ​ជា​បន្ទុក​របស់​ទណ្ឌិត ។

តុលាការ​បាន បង្គាប់​ឱ្យ​ចាប់ខ្លួន​ជនជាប់ចោទ​ឈ្មោះ សម រ​ង្ស៊ី ឈ្មោះ មូរ សុខ​ហួរ ឈ្មោះ អេ​ង ឆៃ​អ៊ា​ង ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ ឈ្មោះ ហូរ វ៉ា​ន់ ឈ្មោះ ឡុ​ង រឺ ឈ្មោះ ម៉ែ​ន សុ​ថា​វរិ​ន្ទ្រ ឈ្មោះ ជូ​ឡុ​ង សូ​មួ​រ៉ា និង​ឈ្មោះ នុ​ត រំដួល ដើម្បី​យក​មក​អនុវត្ត​ទោស​តាម​អំណាច​សាលក្រម​នេះ តាម​បញ្ញត្តិ​មាត្រា​៣៥៣ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។

ជាមួយ​គ្នា​នោះ​ដែរ តុលាការ​ក៏​បាន​បង្គាប់​ឱ្យ​ជនជាប់ចោទ​ឈ្មោះ សម រ​ង្ស៊ី ឈ្មោះ មូរ សុខ​ហួរ ឈ្មោះ អេ​ង ឆៃ​អ៊ា​ង ឈ្មោះ អ៊ូ ច័ន្ទ​ឫទ្ធិ ឈ្មោះ ហួរ វ៉ា​ន់ ឈ្មោះ ឡុ​ង រឺ ឈ្មោះ ម៉ែ​ន សុ​ថា​វរិ​ទ្ឋ ឈ្មោះ ជូ​ឡុ​ង សូ​មួ​រ៉ា និង​ឈ្មោះ ខុ​ត ដួល រួម​គ្នា​សង​សំណង​ការ​ខូច​ខា​គជា​ប្រាក់​ចំនួន ១.៨០០.០០០.០០០ ប្រាំបី​រយ​លាន​ពាន់ ) រៀល​ទៅ​ឱ្យ​រាជរ​ដ្ឌា​ភិ​បាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ដីកា​បាន​អះអាង សាលក្រម​នេះ ជំនុំជម្រះ​ចំពោះ​មុខ​មេធាវី​តំណាង​រាជរដ្ឋាភិបាល​ចាត់​ទុក​ចំពោះ​មុខ​ជនជាប់ចោទ​ទាំង​៩​នាក់​ខាងលើ និង​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​០១ ខែ​មី​ខា ឆ្នាំ​២០១១ ។ ភាគី​មាន​សិទ្ធិ​ប្តឹង​ឧទ្ធរណ៍​ក្នុង​រយៈពេល​ដែល​ច្បាប់​កំណត់ ។ ជាមួយ​គ្នា​នោះ​ដែរ តុលាការ​បាន​ឲ្យ​សាមីខ្លួន​មាន​សិទ្ធិ​ចូល​មក​ប្តឹង​ឧទ្ធរណ៍​ក្នុង​រយៈពេល ១​ខែ គិត​ពី​ថ្ងៃ​ទទួល​ដីកា​ឱ្យដំណឹង​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ