ភព​ទាំងអស់​មាន​៩ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ភព​ទាំងអស់​មាន​៩

1 ខែ មុន

នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា បណ្តា​ភព​ទាំងអស់​របស់​សត្វ​ដែល​សោយ​កាម និង​សត្វ​ដែល​មិន​សោយ​កាម​មាន​៩​ភព​គឺៈ ១-​កាមភព បាន​ដល់​កាមាវចរ​ភូមិ​១១​ភព ២-​រូបភព បាន​ដល់​ភព​នៃ​រូបព្រហ្ម​១៦​ជាន់ ៣-​អរូបភព បាន​ដល់​ភព​នៃ​អរូបព្រហ្ម​៤​ជាន់ ៤-​សញ្ញី​ភព…

នៅ​ក្នុង​គម្ពីរ​ព្រះពុទ្ធ​សាសនា​បាន​ពន្យល់​ថា បណ្តា​ភព​ទាំងអស់​របស់​សត្វ​ដែល​សោយ​កាម និង​សត្វ​ដែល​មិន​សោយ​កាម​មាន​៩​ភព​គឺៈ

១-​កាមភព បាន​ដល់​កាមាវចរ​ភូមិ​១១​ភព ២-​រូបភព បាន​ដល់​ភព​នៃ​រូបព្រហ្ម​១៦​ជាន់ ៣-​អរូបភព បាន​ដល់​ភព​នៃ​អរូបព្រហ្ម​៤​ជាន់ ៤-​សញ្ញី​ភព ភព​នៃ​សត្វ​ដែល​មាន​សញ្ញា កាម​ភព ១១​ជាន់ រូបភព ១៥​បូក​នឹង​អរូបភព​៣​ជាន់ ៥-​អសញ្ញី​ភព ភព​នៃ​សត្វ​ដែល​គ្មាន​សញ្ញា​​អសញ្ញី​ព្រហ្ម ។

៦- នេ​វ​សញ្ញា​នា​សញ្ញា​ភព ភព​ដែល​មាន​សញ្ញា​ក៏​មិនមែន មិន​មាន​សញ្ញា​ក៏​មិនមែន ឬ​ហៅ​ថា​អរូបភព​ជាន់​ទី​៤​នៃ​ព្រហ្មលោក​៧- ឯក​វោការ​ភព ភព​ដែល​មាន​ខន្ធ​១ (​អសញ្ញី​ភព​) ៨- ចតុ​វោការ​ភព ភព​ដែល​មាន​ខន្ធ​៤ (​អរូបភព​ទាំង ៤) និង​៩- បញ្ច​វោការ​ភព ភព​ដែល​មាន​ខន្ធ ៤(​កាមភព​១១​បួ​ក​នឹង​រូបភព​១៥) ។

បណ្តា​ភព​ទាំង​៩​នេះ​ជាទី​ប្រជុំ​នៃ​សព្វ​សត្វ​ទាំងអស់ រួម​ទាំង​ភព​ជាទី​អាស្រ័យ​របស់​មនុស្សលោក​ផង​ដែរ ៕ សាន សារិន