នាំគ្នាដើររើសំរាមតាមដងផ្លូវជាតិលេខ៥៧ ដើម្បីបរិស្ថានស្រស់ស្អាត
ខេត្តប៉ៃលិន ៖ បន្ទាប់ពីសង្កេតឃើញនៅតាមដងផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិដីក្រហម ភូមិខ្លុង សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសំរាមជាច្រើនដូចជា…
ខេត្តប៉ៃលិន ៖ បន្ទាប់ពីសង្កេតឃើញនៅតាមដងផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិដីក្រហម ភូមិខ្លុង សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសំរាមជាច្រើនដូចជា…
ខេត្តប៉ៃលិន ៖ បន្ទាប់ពីសង្កេតឃើញនៅតាមដងផ្លូវជាតិលេខ៥៧ ស្ថិតនៅក្នុងភូមិដីក្រហម ភូមិខ្លុង សង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានសំរាមជាច្រើនដូចជា ថង់ប្លាស្ទិក សំបកដប សំបកកំប៉ុង ជាដើម រសាត់អណ្តែតនៅរាយពាសពេញក្បែរចិញ្ចើមផ្លូវជាតិ ទើបនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក អោម សារិន ចៅសង្កាត់រងទី១ អូរតាវ៉ៅ បានសហការជាមួយនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នាំគ្នាដើររើសសំរាមសម្អាតតាមដងផ្លូវ ដើម្បីរក្សាសោភ័ណភាព អនាម័យ ងាយស្រួលទាក់ទាញភ្ញៀវទេសចរ ឱ្យចូលមកលេងកម្សាន្តក្នុងខេត្តប៉ៃលិនកាន់តែច្រើនកុះករថែមទៀត ។
នៅក្នុងការដឹកនាំក្រុមការងារ និងសិស្សានុសិស្ស ដើររើសសំរាមសម្អាតបរិស្ថានតាមដងផ្លូវនេះ លោក អោម សារិន ចៅសង្កាត់រងទី១. អូរតាវ៉ៅ បានឱ្យដឹងដែរថា ៖ ដើម្បីចូលរួមកែលម្អក្រុងប៉ៃលិន ឱ្យមានទេសភាពកាន់តែស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលមកលេងកម្សាន្តកាន់តែច្រើនដូចខេត្តនានាមួយចំនួននោះ ខាងលោក ក៏បានដឹកនាំក្រុមការងារចុះធ្វើពលកម្ម ដោយដើររើសសំរាមនៅតាមដងផ្លូវជាតិ ដោយចាប់ពីចំណុចគល់ស្ពានអូរតាប្រាង រហូតដល់គល់ស្អានអូរតាវ៉ៅ និងបន្តដើររើសពីមួយថ្ងៃទៅមួយថ្ងៃទៀត រហូតដល់ជាប់ព្រំប្រទល់ខេត្តបាត់ដំបង ។
លោកបន្តទៀតថា សំរាមជាច្រើនដែលកំពុងតែរសាត់រាយប៉ាយតាមខ្យល់ នៅក្បែរចិញ្ចើមផ្លូវជាតិនេះ គឺដោយសារតែប្រជាពលរដ្ឋខ្វះការយល់ដឹងពីគ្រោះថ្នាក់នៃសំរាម ឬកាកសំណល់ ទើបបន្ទាប់ពីហូបអាហាររួច ក៏នាំគ្នាបោះចោលដោយគ្មានសណ្តាប់ធ្នាប់ បណ្តាលឱ្យរសាត់ទៅកកស្ទះនៅតាមចិញ្ចើមផ្លូវបែបនេះតែម្តង ។
ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋមួយចំនួនដែលធ្វើដំណើរតាមរថយន្តក៏ខ្វះការអនាម័យដែរ ដោយបើកកញ្ចក់រថយន្តបោះថង់ កាកសំណល់ទៅលើចិញ្ចើមផ្លូវពេលដែលស្ងាត់មនុស្ស ដែលជាហេតុនាំឱ្យសំរាមក្លាយជាគំនរកាន់តែច្រើនឡើងៗ ។
លោកចៅសង្កាត់រងទី១. ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាជួយរក្សាអនាម័យ បរិស្ថានទាំងអស់គ្នា ដើម្បីសុខភាពល្អ សោភ័ណភាពស្អាត ទោះបីជាហូបអាហារនៅលើរថយន្តក៏ត្រូវរក្សាសំបកដប សំបកថង់ ឬកាកសំណល់ផ្សេងៗទៀត ទុកយកទៅបោះចោលនៅកន្លែងចាក់សំរាម និងដុតចោល ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពទាំងអស់គ្នា ។
ហើយការដើររើសសំរាមនេះ ក៏ជាគំរូឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិ និងនៅទូទាំងខេត្តប៉ៃលិន ឃើញ ហើយយកចិត្តទុកដាក់ថែរក្សាអនាម័យផ្ទះសម្បែងរបស់ខ្លួន ក៏ដូចជាផ្លូវសា ធារណៈឱ្យមានសោភ័ណភាពល្អ ពោលគឺគ្មានសំរាមនោះឡើយ ។
លោកបន្ថែមទៀតថា បើគិតតាមច្បាប់ ប្រជាពលរដ្ឋណាដែលបោះសំរាមចោលឥតសណ្តាប់ធ្នាប់ ពេលឃើញ គឺត្រូវធ្វើការណែនាំម្តងទៅពីរដង បើនៅតែល្មើសច្បាប់ទៀត ត្រូវតែធ្វើការផាកពិន័យ និងធ្វើកិច្ចសន្យាឱ្យរាងចាលផងដែរ ៕
ចែករំលែកព័តមាននេះ