ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ច័យ​ដែល​នាំ​ឱ្យ​កើត​សម្មាទិដ្ឋិ

3 ឆ្នាំ មុន

បច្ច័យ​ដែល​នាំ​ឱ្យ​កើត​ផ្លូវ​នៃ​គំនិត​ដ៏​ត្រឹមត្រូវ និង​ប្រភព​នៃ​សេចក្ដី​ល្អ​ទាំងពួង​មាន​ពីរ​ចំណុច​គឺៈ ១-​ការ​ទទួល​ស្ដាប់​ពាក្យ​ណែនាំ​ប្រៀនប្រដៅ​រៀនសូត្រ​យកចំណេះ​ដឹង សន្ទនា​សាកសួរ ស្ដាប់​ពាក្យ​ពោល​ប្រាប់​អំពី​អ្នកប្រាជ្ញ​ទាំងឡាយ ជា​ពិសេស​ការ​ស្ដាប់​ព្រះ​សទ្ធម្ម​អំពី​សំណាក់​លោក​អ្នក​ដែល​ជា​ពហុស្សូត នឹង​នាំ​ឱ្យ​ទទួល​បាន​នូវ​ផ្លូវ​ប្រតិបត្តិ​ដ៏​ត្រឹមត្រូវ​នៃ​ដំណើរ​ជីវិត ។ ២-​ការ​ប្រើ​គំនិត​ដ៏​ត្រឹមត្រូវ ចេះ​គិត…

បច្ច័យ​ដែល​នាំ​ឱ្យ​កើត​ផ្លូវ​នៃ​គំនិត​ដ៏​ត្រឹមត្រូវ និង​ប្រភព​នៃ​សេចក្ដី​ល្អ​ទាំងពួង​មាន​ពីរ​ចំណុច​គឺៈ

១-​ការ​ទទួល​ស្ដាប់​ពាក្យ​ណែនាំ​ប្រៀនប្រដៅ​រៀនសូត្រ​យកចំណេះ​ដឹង សន្ទនា​សាកសួរ ស្ដាប់​ពាក្យ​ពោល​ប្រាប់​អំពី​អ្នកប្រាជ្ញ​ទាំងឡាយ ជា​ពិសេស​ការ​ស្ដាប់​ព្រះ​សទ្ធម្ម​អំពី​សំណាក់​លោក​អ្នក​ដែល​ជា​ពហុស្សូត នឹង​នាំ​ឱ្យ​ទទួល​បាន​នូវ​ផ្លូវ​ប្រតិបត្តិ​ដ៏​ត្រឹមត្រូវ​នៃ​ដំណើរ​ជីវិត ។

២-​ការ​ប្រើ​គំនិត​ដ៏​ត្រឹមត្រូវ ចេះ​គិត គឺ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​ត្រឹមត្រូវ​ទៅ​តាម​ហេតុ​ផ​ល​​មើល​អ្វី​ៗ​ទាំងឡាយ​ដោយ​ពិនិត្យ​ពិចារណា​រកហេតុ​ផល វែកញែក​រឿង​នោះ​ៗ ឬ​បញ្ហា​នោះ​ៗ​ឱ្យ​ឃើញ​តាម​សភាវៈ​ពិត ។

គោលការណ៍​ទាំង​២​ចំណុច​នេះ​ជា​អង្គ​ប្រកបដោយ​ចំណេះដឹង និង​ជា​ប្រភព​នៃ​សេចក្តី​ល្អ​ដ៏​ចម្បង ព្រោះ​ជា​បច្ច័យ​ឱ្យ​កើត​សម្មាទិដ្ឋិ ការ​យល់​ត្រូវ​តាម​ផ្លូវ​សុចរិត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ