ខេត្តបន្ទាយមានជ័យ ៖ លោកវរសេនីយ៍នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា យោងខាងជំនាញធ្វើកោសល្យវិច័យ និងមានក្រុមគ្រូពេទ្យជំនាញផងនោះ គឺនារីរងគ្រោះពុំត្រូវបានជនដៃដល់រំលោ.ភ.នៅ.ឡើយទេ ប៉ុន្តែជនរងគ្រោះបានរងរបួសហើមមុខ និងដេកទាំង.អា.ក្រាតកាយដោយសង្ស័យថា អាចខាងស្រីមិនព្រម ទើបជនដៃដល់ចាក់.សម្លា.ប់. និងយកអស់គ្រឿងអល័ង្ការជាប់និងខ្លួនតែម្តង ។
រីឯលោកវរសេនីយ៍ ព្រំ ពិសិដ្ឋ អធិការរងស្តីទីនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់តាមទូរស័ព្ទដែរថា ករណីខាងលើជាអំពើឃាត.កម្មរំ.លោភ.សម្លាប់ ប៉ុន្តែលោកមិនប្រាប់លម្អិតរឿងរ៉ាវទាំងស្រុងនោះទេ ដោយគ្រាន់តែប្រាប់ខ្លីៗថា មានតម្រុយពីជនសង្ស័យខ្លះហើយ គឺសមត្ថកិច្ចកំពុងតាមប្រម៉ាញ់…
សូមរំលឹកថា បុគ្គលិកកាស៊ីណូម្នាក់ ត្រូវបានឃាត.ករ.រំលោ.ភ.សម្លា.ប់ ដោយចា.ក់.និងកាំ.បិត.ចំបំពង់កដេកស្លា.ប់ក្នុងថ្លុកឈាមទាំងអា.ក្រាត.កាយ បង្កភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី០២ មីនា ស្ថិតក្នុងបន្ទប់ជួលមួយនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ។
ជនរងគ្រោះឈ្មោះហួន ស្រី អាយុ២៣ឆ្នាំ ជាបុគ្គលិគបំរើកាស៊ីណូមួយស្ថិតក្នុងភូមិកើតហេតុនិងមានទីលំនៅភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត។ ជនរងគ្រោះមានស្នាមរបួសចំណុចបំពង់.កដេកស្លា.ប់អាក្រាតកាយលើពូកក្នុងបន្ទប់កើតហេតុ គឺបន្ទប់លេខ៥ជាន់ទី១។
តាមពិតករណីនេះគេមិនដឹងថា បានកើតឡើងតាំងពីម៉ោងប៉ុន្មាននោះទេ លុះវេលាព្រលប់ថ្ងៃដដែលទើបដឹងហេតុការណ៍ដោយសានារីជាបុគ្គលិកកាស៊ីណូម្នាក់ ដែលស្នាក់នៅជាមួយគ្នាវិលពីធ្វើការឃើញទ្វារជាប់គន្លឹះខាងក្នុងពេលគោះទ្វារ ហៅអស់ចិត្តជនរងគ្រោះមិនឆ្លើយតប។
ឈ្មោះប៉ាត ស្រីល័ក្ខ ភេទស្រី អាយុ២៩ឆ្នាំ ជាបុគ្គលិគកាស៊ីណូនិងស្នាក់នៅជាមួយជនរងគ្រោះប្រាប់គេឯងថា មុនកើតហេតុនៅវេលាព្រឹកជនរងគ្រោះបានជូនខ្លួនពីបន្ទប់ស្នាក់នៅទៅកន្លែងធ្វើការដូចសព្វមួយដង ប៉ុន្តែពេលត្រឡប់មកវិញមិនដឹងថា នាងបន្តទៅណានោះទេលុះព្រលប់ថ្ងៃដដែលពេលខ្លួនវិលត្រឡប់ពីធ្វើការវិញឃើញទ្វារបន្ទប់ជាប់គន្លិៈខាងក្នុងហើយព្យាយាមគោះទ្វារហៅជាច្រើនដងមិនមានការឆ្លើយតបទើបប្រាប់ម្ចាស់ផ្ទះនិងគេឯងឲ្យទៅជួយមើលដឹងអីពេលចាក់សោរបើកទ្វារទើបភ្ញាក់ផ្អើលពេលឃើញនាងដេកស្លា.ប់ក្នុងថ្លុកឈាមនិងអា.ក្រាតកាយហើយម្ចាស់ផ្ទះ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
ភ្លាមៗ សមត្ថកិច្ចជំនាញពាក់ព័ន្ធនគរបាល, អាវុធហត្ថ និងគ្រូពេទ្យជំនាញ ក្នុងក្រុងប៉ោយប៉ែតនិងខេត្តបន្ទាយមានជ័យ ដឹកនាំសម្របសម្រួលដោយលោកលឹមប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានចុះដល់កន្លែងកើតហេតុបើកការស៊ើបអង្គេតដោយហ៊ុំព័ទ្ធខ្សែសុវត្ថិភាពមិនឲ្យអ្នកគ្មានភារកិច្ចចេញចូលទីនោះទេ។
ចែករំលែកព័តមាននេះ