ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បៃ​ដិ​ន​សន្យា​មាន​វ៉ាក់សាំង​គ្រប់​គ្រាន់ រដ្ឋ​​តិច​សាស់​លែង​ចាំបាច់​ពាក់​ម៉ាស

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​អះអាង​កាលពី​ថ្ងៃ​ទី​២​មីនា​ថា សហ​រដ្ឋអាមេរិក​នឹង​មាន​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ សម្រាប់​មនុស្ស​ពេញវ័យ​ទាំងអស់​របស់​ប្រទេស រហូត​ដល់​ដំណាច់​ខែឧសភា​។ ក្នុង​បរិយាកាស​ប្រកបដោយ​សុទិដ្ឋិនិយម ក្រោយ​ការ​ចាក់​វ៉ាក់សាំង ដល់​មនុស្ស​បាន​កាន់តែ​ច្រើន​នាក់ ជម្រុញ​ឲ្យ​រដ្ឋ​តិច​សាស់​ប្រកាស​ពី​ការ​លែង…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​អះអាង​កាលពី​ថ្ងៃ​ទី​២​មីនា​ថា សហ​រដ្ឋអាមេរិក​នឹង​មាន​វ៉ាក់សាំង​ប្រឆាំង​វីរុស​កូ​វី​ដ​-១៩ សម្រាប់​មនុស្ស​ពេញវ័យ​ទាំងអស់​របស់​ប្រទេស រហូត​ដល់​ដំណាច់​ខែឧសភា​។ ក្នុង​បរិយាកាស​ប្រកបដោយ​សុទិដ្ឋិនិយម ក្រោយ​ការ​ចាក់​វ៉ាក់សាំង ដល់​មនុស្ស​បាន​កាន់តែ​ច្រើន​នាក់ ជម្រុញ​ឲ្យ​រដ្ឋ​តិច​សាស់​ប្រកាស​ពី​ការ​លែង ឲ្យ​ពាក់​ម៉ាស​ជា​កា​រត​ព្វ​កិច្ច​ទៀត​ហើយ​នា​ពេល​ខាង​មុខ និង​បើក​ឡើង​វិញ​ទាំងស្រុង​បណ្ដា​ទីតាំង​ពាណិជ្ជកម្ម​។

លោក​បៃ​ដិ​ន​ថ្លែង​ថា​យើង​កំពុង​ឈាន​ទៅ​រក ការ​មាន​វ៉ាក់សាំង​គ្រប់គ្រាន់ សម្រាប់​មនុស្ស​ពេញ​វ័យ​យើង​ទាំងអស់​នៅ​អា​មេ​រិ​ក នា​ដំណាច់​ខែឧសភា​ដែល​មុន​នេះ​លោក​ថា អាច​ដល់​ដំណាច់ខែ​កក្កដា​។ លោក​សម្ដែង​ការ​អបអរសាទរ ចំពោះ​ការ​រីក​ចម្រើន​ដ៏​សំខាន តែ​បែប​នោះ​មិន​មាន​ន័យ​ថា​មនុស្ស​ពេញវ័យ​អា​មេ​រិ​ក​ទាំងអស់​នឹង​ចាក់​វ៉ាក់សាំង​រួច​រហូត​ដល់​កាលបរិច្ឆេទ​នេះ​ឡើយ​។ យើង​ត្រូវការ​បណ្ដា​អ្នក​ដែល​អាច​ជួយ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​អា​មេ​រិ​ក​ច្រើន​លាន​នាក់​។

សហរដ្ឋអាមេរិក​ជា​ប្រទេស​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ ដោយសារ​ការ​ឆ្លង​វីរុស​នោះ​លើ​ពិ​​ភព​លោក ជាមួយ​អ្នក​​បាត់​បង់​ជីវិត​​គិត​មក​ដល់​ថ្ងៃ​ទី​២​មីនា កើន​ដល់​ជាង​៥១៦.០០០​នាក់​។ វ៉ាក់សាំង​បាន​ចាក់​រួច​ហើយ​ដល់​៧៨​លាន​ដូ​ស គឹ​ប្រមាណ​ជា​១៥%​នៃ​ប្រជាជន​អា​មេ​រិ​ក​។ វ៉ាក់សាំង​JOHNSON &JOHNSON ដែល​ទើប​ទទួល​ការ​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង​គ្រា​បន្ទាន់​នៅ​សហរដ្ឋអាមេរិក ពី​ចុង​ស​ប្ដា​ហ៍​មុន​មក​សម្រាប់​មនុស្ស​ពេញវ័យ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំទៅ​។ វ៉ាក់សាំង​នោះ​ជា​វ៉ាក់សាំង​ងាយ​ទុកដាក់​ព្រោះ​ត្រូវការ​សីតុណ្ហភាព​ត្រឹម​ក្នុង​ទូទឹកកក ហើយ​ជា​វ៉ាក់សាំង​ដែល​ចាក់​តែ​មួយ​ដង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ