ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Nokia ត្រៀម​បញ្ចេញ​ទូរស័ព្ទ​ចុច​ប៉ូ​តុង​2​ម៉ូ​ដែល​ទៀត​ខែកញ្ញា

8 ឆ្នាំ មុន

គេហទំព័រ​បរទេស GSMArena ឱ្យ​ដឹង​ថា ក្រុមហ៊ុន Nokia នឹង​ត្រៀម​បញ្ចេញ​ទូរស័ព្ទ​ចុច​បូ​តុង​ចំនួន​ពីរ​ម៉ូ​ដែល​ទៀត​នៅ​ខែកញ្ញា​គឺ Nokia 222 ស៊ី​ម​១ និង Nokia 222 ស៊ី​ម​ពីរ ។ ទូរស័ព្ទ​ដែល​មាន​សមត្ថភាព​អាច​ភ្ជាប់​

គេហទំព័រ​បរទេស GSMArena ឱ្យ​ដឹង​ថា ក្រុមហ៊ុន Nokia នឹង​ត្រៀម​បញ្ចេញ​ទូរស័ព្ទ​ចុច​បូ​តុង​ចំនួន​ពីរ​ម៉ូ​ដែល​ទៀត​នៅ​ខែកញ្ញា​គឺ Nokia 222 ស៊ី​ម​១ និង Nokia 222 ស៊ី​ម​ពីរ ។ ទូរស័ព្ទ​ដែល​មាន​សមត្ថភាព​អាច​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​បាន​ទាំង​ពីរ​ម៉ូ​ដែល​នេះ​តម្លៃ​ចាប់ពី​៣៧​ដុល្លារ​ឡើង​ទៅ ។

ទូរស័ព្ទ Nokia 222 ស៊ី​ម​១ និង ស៊ី​ម​ពីរ​មាន​ទំហំ​២.៤​អីុ​ញ អេ​ក្រង់​ប្រភេទ QVGA​។ ផលិតផល​ទាំង​២​ម៉ូ​ដែល​នេះ​ពុំ​អាច​ភ្ជាប់ ប្រព័ន្ធ Wi-Fi បាន​ទេ តែ​វា​មាន Facebook និង Twitter ។ កាមេរ៉ា​ក្រោយ​របស់​ពួក​វា​គឺ​២ មេ​ហ្គា​ភិ​ច​ស៊ែ​ល ។ ការ​បើក​ឆាក​ប្រឡូក​ក្នុង​ទីផ្សារ​ទូរស័ព្ទ​វិញ​តាម​រយៈ​ការ​ប្រកាស​កាលពី​ប៉ុន្មាន​ខែកក្កដា របស់​ក្រុមហ៊ុន Nokia ធ្វើ​ឱ្យ​អ្នកគាំទ្រ​អប់អរសាទរ​បន្ទាប់​លក់​ភាគហ៊ុន​ទៅ​ឱ្យ​ក្រុមហ៊ុន Microsoft រួច​មក ៕