ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយ​ដី​ពង្រីក​ផ្លូវ ស្រាប់តែ​ឃើញ​ចម្លាក់​ក្បាល​នាគ​ប្រហែល​២០០​ឬ​៣០០​ឆ្នាំ​មុន​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​រូបចម្លាក់​ក្បាល​នាគ​មួយ​ក្បាល​កប់​ក្នុង​ដី ខណៈ​ពេល​កំពុង​កាយ​ដី​ពង្រីក​ផ្លូវ​តាម​មាត់​ស្ទឹង កាលពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ក្បាល​ពាម ឃុំ​ស្យា ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់​៖ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​រូបចម្លាក់​ក្បាល​នាគ​មួយ​ក្បាល​កប់​ក្នុង​ដី ខណៈ​ពេល​កំពុង​កាយ​ដី​ពង្រីក​ផ្លូវ​តាម​មាត់​ស្ទឹង កាលពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២១ ស្ថិត​នៅ​ភូមិ​ក្បាល​ពាម ឃុំ​ស្យា ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ។ ក្បាល​នាគ​នេះ មាន​ទំហំ​០២​តឹក កម្ពស់​០១​ម៉ែត្រ ០២​តឹក​កន្លះ ធ្វើ​អំពី​ឈើ​ត្រាវ​។

បើ​តាម​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា ក្រុមការងារ​របស់​លោក កែវ រតនៈ ប្រធាន​ក្រុមការងារ​រាជ​រដ្ឋា​ភិបាល បាន​ចុះ​មូលដ្ឋាន​ស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង នឹង​បាន​ប្រើ​គ្រឿងចក្រ​ឈួ​ស​ឆាយដី​ពង្រីក​​ផ្លូវ​តាម​មាត់​ស្ទឹង ដើម្បី​ឲ្យ​បាន​ធំ​ទូលាយ​ជាង​មុន ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​មក​។

ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ឈួ​ស​ឆាយ​មក​ដល់​គល់​ស្ពាន​ក្បាល​ពាម គ្រឿងចក្រ​បាន​ចូក​កាយ​ដី​ក្នុង​មាត់​ស្ទឹង ក៏​ស្រាប់តែ​ប្រទះ​ឃើញ​រូបចម្លាក់​ក្បាល​នាគ​ដ៏​ចម្លែក​នេះ ទើប​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​តែ​ម្ដង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ អ្នកស្រុក អ្នក​ភូមិ បាន​នាំ​គ្នា​លាង​ទឹក​យ៉ាង​ស្អាត រួច​ហើយ​ក៏​ដាក់​បញ្ឈរ​រុំ​អំបោះ​ក្រហម លាប​ម្ស៉ៅ បាញ់​ទឹកអប់ ដាក់​លុយ ដាក់​កាក់​ក្នុង​ឆ្នាំង និង​អុជ​ធូប​បន់​ស្រន់​សុំ​សេចក្ដីសុខ សេចក្ដីចម្រើន សុំ​លាភសក្ការៈ រកស៊ី​មានបាន និង​ចៀស​ផុត​ជំងឺ​តម្កាត់​ផ្សេង​ៗ​​ផង​ដែរ ទៅ​តាម​អបិយ៍​ជំនឿ​របស់​ពួក​គាត់​ក្នុង​តំបន់​នោះ​។

ហើយ​ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​កុំ​ឲ្យ​មាន​បញ្ហា​អ្វី​កើតឡើង​នោះ លោក ពិន ឡៃ ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ស្យា និង​លោក ឆាយ គឹ​ម​ម៉ុង អភិបាល​នៃ​គណៈ​អភិបាលស្រុក​កណ្ដៀង ក៏​បាន​ប្រគល់​រូបចម្លាក់​ក្បាល​នាគ​នោះ ជូន​ដល់​មន្ទីរ​ជំនាញ ដើម្បី​យក​មក​រក្សា​ទុក​ក្នុង​សារៈមន្ទីរ​ខេត្ត​ពោធិ៍សាត់​។

​លោក ឡា​ច ផេង​លី ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តពោធិ៍សាត់ ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រូបចម្លាក់​នេះ​ធ្វើ​អំពី​ឈើ​ត្រាវ​ពិតប្រាកដ​មែន ដែល​មាន​កម្ពស់​០១​ម៉ែ​ត​០២​តឹក​កន្លះ មាន​រចនា​បថ​ខ្មែរ​យើង​ធម្មតា អាច​ក្នុង​សម័យ​កណ្ដាល​ប្រហែល​២០០ ឬ​៣០០​ឆ្នាំ​មុន​។ ហើយ​ក៏​មិនដឹង​ថា ជា​រូបចម្លាក់​អ្វី​ពិតប្រាកដ​នោះ​ទេ បើ​ថា​ក្បាល​នាគ​ដូច​ជា​ខ្ពស់​ពេក ហើយ​លោក​ក៏​បាន​ថតរូប​រាយ​ការណ៍​បញ្ជូន​ទៅ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​រួច​ហើយ រង់ចាំ​មន្ត្រី​ជំនាញ​ឆ្លើយ​តប​មក​វិញ​ថា តើ​ជា​រូ​ច​អ្វី​ឱ្យ​ពិតប្រាកដ? ហើយ​ក្នុង​សម័យ​ណា​ដែរ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ