ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោក​នាដកម្ម! រវាង​រថយន្តដឹកមនុស្ស​​​ពេញ​​ណែន និង​កាំមីញ៉ុងឆក់យកជីវិត​​​១៣​នាក់​(វីដេអូ)

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយ កើត​មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​​មីនា ឆ្នាំ២០២១ នៅ​ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ស​ហ​រដ្ឋ​អា​មេ​រិ​ក បណ្ដាល​ឲ្យ​មនុស្ស​ដល់​ទៅ​១៣​នាក់​ត្រូវ​​បាត់បង់​ជីវិត និង​​មនុស្ស​​ជា​ច្រើន​នាក់​ទៀត​រង​របួស​។…

សហរដ្ឋអាមេរិក ៖ គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយ កើត​មាន​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​​មីនា ឆ្នាំ២០២១ នៅ​ភាគ​ខាងត្បូង​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ស​ហ​រដ្ឋ​អា​មេ​រិ​ក បណ្ដាល​ឲ្យ​មនុស្ស​ដល់​ទៅ​១៣​នាក់​ត្រូវ​​បាត់បង់​ជីវិត និង​​មនុស្ស​​ជា​ច្រើន​នាក់​ទៀត​រង​របួស​។

បើ​តាម​ប៉ូលិស​បាន​ឱ្យដឹង​​ថា ​ការ​បុក​គ្នា​នេះ គឺ​​កើត​មាន​ឡើង​​រវាង​រថយន្ត​ដឹក​អ្នកដំណើរ​​ពេញ​​ណែន​​មួយគ្រឿង​ជាមួយ​​នឹង​រថយន្ត​កាំ​មី​ញ៉ុ​ង​ធុន​ធ្ងន់​១​គ្រឿង នា​ព្រឹក​ថ្ងៃ​ទី​២ ខែ​​មីនា ឆ្នាំ២០២១ ​វេលា​ម៉ោង​៦​និង​១៥​នាទី​ម៉ោង​ក្នុងស្រុក នៅ​តាម​ផ្លូវថ្នល់​មួយ​​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិ​ក​។

ប្រភពដដែល​បនត្ថា រថយន្ត​ធុន​ធ្ងន់​បាន​បុក​រថយន្ត​​ដឹក​អ្នកដំណើរ​ធុន ​SUV FORD EXPEDITION ដែល​បើក​ឆ្លងកាត់​ថ្នល់ជាតិ​ត្រង់​ភ្លើងស្តុប​មួយ​កន្លែង​។ ហើយ​មាន​មនុស្ស​២៥​នាក់​​ជិះ​ក្នុង​រថយន្ត​ SUV FORD EXPEDITION​ នោះ រួម​ទាំង​អ្នក​បើក​ផងដែរ​។ គ្រោះថ្នាក់​នេះ​ក៏​បាន​បណ្ដាល​ឲ្យ​មនុស្ស​១២​នាក់ ក្នុង​នោះ​មាន​ទាំង​អ្នក​បើក​ផង ​ត្រូវ​បាន​បាត់​បង់​ជីវិត​​​នៅ​នឹង​កន្លែងកើត​ហេតុ ហើយ​មនុស្ស​ម្នាក់​ទៀត​ត្រូវ​បាត់​បង់​ជីវិត​​​ក្រោយពេល​​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​។ គួរ​បញ្ជាក់ផងដែរថា អ្នកបើកបរ​​​រថយន្ត​រូប​នេះ មាន​អាយុ​ត្រឹម​តែ​​២២​ឆ្នាំ​ប៉ុណ្ណោះ។

យោង​តាម​ក្រុមហ៊ុន ​FORD ថា​ រថយន្ត​ធុន ​SUV FORD EXPEDITION ​គ្រោង​សម្រាប់​ដឹក​មនុស្ស​ច្រើន​បំផុត​ត្រឹម​៨​នាក់​។ ប៉ុន្តែ​​​អ្នក​ទទួលខុសត្រូវ​មន្ទីរពេទ្យ​ជិតខាង​មួយ​​និយាយ​មុន​ដំបូង​​​គេ​បង្អស់​ក្រោយ​ពេល​កើតហេតុ​ភ្លាមៗ​ថា មនុស្ស​ដល់​ទៅ​២៨​នាក់​ស្ថិត​ក្នុង​រថយន្ត​នោះ ហើយ​​មនុស្ស​១៣​នាក់​ក៏​ត្រូវ​បាត់​បង់​ជីវិត ក្រោយ​ជួប​គ្រោះ​ថ្នាក់​។ មិនត្រឹមតែ​ប៉ុណ្ណោះ​ជន​រថ​គ្រោះ​គឺ​​មាន​អាយុ​ចាប់​​ពី​២០​ឆ្នាំ​​ទៅ​៥៥​ឆ្នាំ​ តែ​​មាន​អ្នក​របួស​ម្នាក់​ជា​អនីតិជន​មាន​អាយុប្រមាណ​ជា​១៦​ឆ្នាំ​ទេ៕​ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ