ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង២នាក់យំលែងចេញ! ក្រោយ​បើក​ស៊េរី​ទំនើបយកឱ្យភ្ញៀវ បែរ​ជួបគ្រោះខ្ទេច​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស២នាក់ជា​ជាង​ជួសជុល​រថយន្ត​បាន​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿងម៉ាក​PORSCHE ក្នុងគោលបំណង​បើករថយន្តស៊េរីទំនើប​នោះ​យកទៅ​ឱ្យ​ភ្ញៀវ ​សង្ស័យ​បត់​ត្រឡ​ប់​ក្រោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​ក៏ស្រាប់តែ​មាន​​បុរស​ម្នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​ជ្រុល​ទៅ​បុក​​បណ្តាល​ឱ្យ​រថយន្ត​ស៊េរីទំនើបនោះ​រង​​ការ​ខូចខាត ព្រមទាំង​​​បណ្តាល​ឱ្យ​​អ្នក​បើកបរ​ម៉ូតូ​រង​របួសធ្ងន់ ។ ​ហេតុការណ៍​ខាងលើនេះ​បាន​បង្កការ​ភ្ញាក់​ផ្អើលកើតឡើង​កាលពី​​​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២ ខែ​មិ​នា…

រាជធានីភ្នំពេញ ៖ បុរស២នាក់ជា​ជាង​ជួសជុល​រថយន្ត​បាន​ជិះ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿងម៉ាក​PORSCHE ក្នុងគោលបំណង​បើករថយន្តស៊េរីទំនើប​នោះ​យកទៅ​ឱ្យ​ភ្ញៀវ ​សង្ស័យ​បត់​ត្រឡ​ប់​ក្រោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ​ក៏ស្រាប់តែ​មាន​​បុរស​ម្នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​ជ្រុល​ទៅ​បុក​​បណ្តាល​ឱ្យ​រថយន្ត​ស៊េរីទំនើបនោះ​រង​​ការ​ខូចខាត ព្រមទាំង​​​បណ្តាល​ឱ្យ​​អ្នក​បើកបរ​ម៉ូតូ​រង​របួសធ្ងន់ ។

​ហេតុការណ៍​ខាងលើនេះ​បាន​បង្កការ​ភ្ញាក់​ផ្អើលកើតឡើង​កាលពី​​​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២ ខែ​មិ​នា ឆ្នាំ​២០២១ ជិត​​ស្ថានទូត​​​មួយកន្លែង​ តាម​បណ្តោយ​ផ្លូវ​រដ្ឋសភា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ​រាជធានីភ្នំពេញ​។

បុរសជាជាងជួសជុលរថយន្តទាំង២នាក់​ខាងលើ​នោះមិនស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែក​រថយន្តស៊េរីទំនើប​​មួយគ្រឿង​របស់​ភ្ញៀវ​ដែល​រងការ​ខូចខាត​ខាងលើ​ម៉ាក​PORSCHE PANAMERA ស៊េរី​​ឆ្នាំ​២០១៥ ពណ៌​សូកូឡា ពាក់​ស្លាក​លេខ ភ្នំពេញ 2BJ-9815 ។​

ដោយឡែក​​បុរស​ម្នាក់​ដែល​រងរបួសធ្ងន់​ខាងលើ​ មិនស្គាល់អត្តសញ្ញាណនោះទេ ជា​អ្នក​​បើកបរ​​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ៊យ​គី ស្មាស​វី​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BU- 9590 ។​

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេឃើញ​បុរស​២​នាក់​ដែល​ជា​ជាង​ជួសជុល​រថយន្ត​​បានជិះ​រថយន្ត​ស៊េរី​ទំនើបមួយគ្រឿង ​ក្នុងគោលបំណង​បើករថយន្ត​ស៊េរីទំនើប​នោះ​​យក​​ទៅ​​អោយ​ភ្ញៀវ​នៅ​ម្តុំ​ជិត​ទូត​​មួយកន្លែង​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​រដ្ឋសភា ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ត្បូង ។

តាមប្រភពដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំនុច​កើតហេតុ​ខាងលើ​ ក៍បាន​បើករថយន្ត បត់​ឆ្វេង​ត្រឡ​ប់​ក្រោយ​វិញ តែ​គាប់​ជួន​ពេល​នោះ​ ក៍​ស្រាប់តែ​​មាន​បុរស​ម្នាក់​​ជិះ​ម៉ូតូ​​មួយគ្រឿង​​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា ​ក្នុង​​ល្បឿន​លឿន​ លុះ​ចាប់​ហ្វ្រាំង​មិន​ទាន់ ក៍​ជ្រុល​ទៅ​បុក​រថយន្ត​​ស៊េរីទំនើប​ចំពាក់​កណ្ដាល​យ៉ាង​ពេញទំហឹង និង​ធ្វើ​អោយ​អ្នក​​បើកបរ​ម៉ូតូ​រង​របួស​ជើង​ខាងស្តាំ និង​បែកក្បាល​ហូរ​ឈាម ត្រូវ​បាន​រថយន្ត​សង្គ្រោះ​​មកដឹក​​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ភ្លាម​ៗ​ផងដែរ​ ។

ដោយឡែក​ខាង​រថយន្ត​ស៊េរីទំនើប​វិញ រង​ការ​ខូចខាតឆ្កូត​​ថ្នាំ​មួយ​ចំហៀង​ខាងឆ្វេង និង​បែក​កញ្ចក់​មើល​ក្រោយ ចំហៀង​ខាងឆ្វេង តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​អត់​មាន​ដំណោះស្រាយ ទើប​ម៉ូតូ​និង​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ចុះ​ទៅ​ធ្វើការ​វាស់វែង​ រួច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នានៅពេលក្រោយ​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ