ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកឃួ​ង ​ស្រេង ចែក​សាច់​ជ្រូក​ និង​អង្ករ​ជូនពលរដ្ឋ​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ជាង​១៣១​គ្រួសារ​ដែល​បាន​ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ នៃ​ជំងឺ​កូវីដ​១៩ នៅ​តាម​ផ្ទះ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១…

រាជធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ជាង​១៣១​គ្រួសារ​ដែល​បាន​ និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ២០២១ នៃ​ជំងឺ​កូវីដ​១៩ នៅ​តាម​ផ្ទះ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ​បាន​ទទួល​សាច់​ជ្រូក ​និង​អង្ករ​ពី​សម្តេច​​សេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​រយយៈលោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ។

ពិធី​ប្រគល់​អំណោយ​បាន​ធ្វើ​ឡើង ​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិ​នានេះ នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ផ្ទះ ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ ក្រោម​វត្តមាន​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ ។

លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា អំណោយ​ទាំងនេះ​ជា​អំណោយ​របស់​សម្តេច​​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន​រ៉ា​នី​ហ៊ុន សែន ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​អង្ករ​១០​គីឡូក្រាម ​និង​សាច់​ជ្រូក​ចំនួន​២​គីឡូក្រាម ​។ លោក​បន្ត​ថា សម្តេច​តេ​ជោ និង​សម្តេច​​ប៊ុ​ន​រ៉ា​នី​ហ៊ុន សែន បាន​យកចិត្តទុកដាក់​ណាស់​ ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ ។

​សូម​បងប្អូន​ប្រជាពលរដ្ឋ​កុំ​ព្រួយបារម្ភ​សម្តេច​មិន​ទុក​ឱ្យ​បងប្អូន​ស្លាប់​ដោយ​ការ​អត់បាយ​នោះ​ទេ​ សូម​បងប្អូន​កុំ​ព្រួយ ។

មន្ត្រី​រដ្ឋបាល​ខណ្ឌមានជ័យ​បានឱ្យ​ដឹង​ថា រដ្ឋបាល​ខណ្ឌមានជ័យ មាន​មណ្ឌល​ព្យាបាល​ធ្វើ​ច​ត្តា​ឡី​ស័កចំនួន​០១ មាន​អ្នកជំងឺ​ស្នាក់​នៅ​ព្យាបាល​ចំនួន ៥៤​នាក់ (​គិត​ត្រឹម​ថ្ងៃ​ទី​០២ ​មិ​នា​) និង​មាន​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចំនួន ០៥​ទីតាំង ស្មើ​៤៧០​នាក់ ក្នុង​នោះ​បរទេស​៣៤​នាក់ ។ ក្នុង​នោះ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​តាម​មណ្ឌល​ព្យាបាល​ផ្សេង​ៗ​ក្នុង​រាជធានី​ភ្នំពេញ ចំនួន​០៦​នាក់ បរទេស​០៤​នាក់ ។​

ដោយឡែក​ចំពោះ​ប្រជាពលរដ្ឋ​ធ្វើ​ច​តា​ឡី​ស័ក​នៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១​ ខាងលើ​នេះ មាន​ចំនួន​៣៣១​នាក់ ស្មើនឹង​១៣១​គ្រួសារ ។​ ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ ដែល​បាន​រក​ឃើញ​ កាលពី​ថ្ងៃ​ទី​២៦ ខែ​កុ​ម្ភៈ ឆ្នាំ​២០២១ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ