ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ផលិតផល​ខ្មែរ​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ​នៅ​ជនបទ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កំប្លោក​ជា​រុក្ខជាតិ​ស្មៅ​មួយ​ប្រភេទ​ដុះ​អ​ណ្តែ​កលើ​ទឹក​ ។ ពលរដ្ឋ​ខ្មែរ​បាន​យក​កំប្លោក​មក​ច្នៃ​ធ្វើ​របស់​ប្រើប្រាស់​បាន​ច្រើន​ប្រភេទ ​។ កំប្លោក​ដែល​វាល​ថ្ងៃ​ឲ្យ​ស្ងួត​គេ​អាច​វេច​ធ្វើ​ខ្សែ ធ្វើ​អង្រឹង ធ្វើ​សំពៀត​ជាដើម រហូត​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​កំ​ប្លោត​ត្រូវ​បាន​សិប្បករ​ខ្មែរ…

រាជធានីភ្នំពេញ ៖ កំប្លោក​ជា​រុក្ខជាតិ​ស្មៅ​មួយ​ប្រភេទ​ដុះ​អ​ណ្តែ​កលើ​ទឹក​ ។ ពលរដ្ឋ​ខ្មែរ​បាន​យក​កំប្លោក​មក​ច្នៃ​ធ្វើ​របស់​ប្រើប្រាស់​បាន​ច្រើន​ប្រភេទ ​។ កំប្លោក​ដែល​វាល​ថ្ងៃ​ឲ្យ​ស្ងួត​គេ​អាច​វេច​ធ្វើ​ខ្សែ ធ្វើ​អង្រឹង ធ្វើ​សំពៀត​ជាដើម រហូត​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​កំ​ប្លោត​ត្រូវ​បាន​សិប្បករ​ខ្មែរ ច្នៃ​ធ្វើ​ជា​គ្រឿ​សង្ហា​រឹម​តាំង​លម្អ​ និង​ប្រើប្រាស់​ក្នុងផ្ទះ ក្នុង​ហាង​លក់ដូរ ​។ សរសៃដែល​ស្ងួត​លាប​ពណ៌​ស្រស់​ៗ ត្រូវ​បាន​គេ​យក​មក​ត្បាញ​ជា​កាបូប​យូរ​ដៃ​ស្រស់​ស្អាត សមញ្ញា​ថ្លៃថ្នូរ​ទៀត ។ ​ពិសេស​ផលិតផល​ដែល​ធ្វើ​ដោយ​ដៃ​នេះ បាន​លើកកម្ពស់​ជីវភាព​ពលរដ្ឋ ពិសេស​អ្នក​នៅ​ជនបទ ផ្តល់​ការងារ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទៀត​ផង​ ។

កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​ថ្នាក់​ភរិយា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល ដែល​បាន​ប្រើប្រាស់​កាបូប​យួរដៃ​ធ្វើ​ពី​កំប្លោក​នេះ ​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សម្តេច​ផ្ទាល់ ជាមួយ​ការ​បង្ហោះ​រូបថត​សម្តេច​ដែល​ជា​ភរិយា​របស់​សម្តេច​ផ្ទាល់ ជាមួយ​លោកស្រី​ជា​ច្រើន​ទៀត ដែល​ម្នាក់​ៗ​បាន​ប្រើប្រាស់​កាបូប​ធ្វើ​ពី​កំប្លោក ​។ សម្តេច​បាន​សរសើរ​ដូ​ច្នេ​អថា «សូម​កោតសរសើរ​ចំពោះ​លោក​ជំទាវ​ទាំងអស់​ដែល​បាន​ប្រើប្រាស់​ផលិតផល​ឆ្នៃ​ប្រឌិត​របស់​កូន​ខ្មែរ​នៅ​ខេត្តសៀមរាប ​។​ ប្រសិនបើ​កាបូប​ខ្មែរ​ដែល​ធ្វើ​ពី​កំប្លោក​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ពី​ស្ត្រី​ខ្មែរ ច្បាស់​ជា​ធ្វើ​អោយ​សិប្បកម្ម​កែ​ឆ្នៃ​និង​អ្នករក​កំប្លោក​ទទួល​បាន​នូវ​ប្រាក់​ចំណូល និង​បង្កើត​បាន​នូវ​ការងារ​ធ្វើ​សម្រាប់​ប្រជាជន​យើង​» ។

លើស​ពី​នេះ​ទំនង​ចង់​សរសើរ​សម្តេច​ព្រឹទ្ធ​បណ្ឌិត​ផង សម្តេច​តេ​ជោ បាន​បន្ថែម​ថា «មួយ​ប៉ុស្តិ៍នេះខ្ញុំ​មើលឃើញ​ថា ​ប្រពន្ធ​ខ្ញុំ​នៅ​តែ​ស្អាត​ដូច​មុន​រៀប​ការ​ ។ នេះ​ជា​ការ​សរសើរ​របស់​ប្តី​» ។

លោក ចាន់ ឈី​វ​នី ម្ចាស់​សប្ប​កម្ម​មួយ​កន្លែង​ដែល​បាន​ច្នៃ​ឈើ និង​រុក្ខា​ជាតិ​មួយ​ចំនួន ពិសេស​កំប្លោក​ធ្វើ​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​នោះ បាន​ទទួលស្គាល់​ថា​ការ​ប្រើប្រាស់​របស់របរ​ដែល​ជា​ស្នារ​ដៃ​ក្នុងស្រុក​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ ផ្តល់​ការងារ​ដល់​ពលរដ្ឋ​នៅ​មូល ដ្ឋាន ​។ ប៉ុន្តែ​លោក​បាន​កត់​សម្គាល់ថា ការ​និយម​ប្រើប្រាស់​របស់​ដែល​ជា​ស្នាដៃ​ក្នុងស្រុក​ហាក់​មិន​បាន​ស្ថិត​ថេរ​យូរអង្វែង​ទេ គឺ​បាន​តែ​រយៈពេល​ខ្លី​ៗ​ក៍​ស្ងាត​ទៅ​វិញ ​។ ដោយសារ​តែ​ការ​គាំទ្រ​មិន​ទៀត​ទាត់​បែប​នេះ លោក​បាន​បិទ​សិប្បកម្ម​ផលិត​របស់របរ​ធ្វើ​ពី​កំ​ប្លោត​ការ​ពី​បី​ឆ្នាំ​មុន ​។ លោក​ថា ​កាលពី​កំពុង​ឆ្នាំ​២០១០ ផលិតផល​ធ្វើ​ពី​កំប្លោក​មានការ​គាំទ្រ​ច្រើន​ ។

«​ផលិតផល​ធ្វើ​ពី​កំប្លោក​ពិសេស​គ្រឿងសង្ហារិម មាន​តម្លៃ​ថោក តែ​គុណភាព​ល្អ​បើ​ប្រៀប ធៀប​ផលិតផល​ធ្វើ​ពី​ឈើ ​។ ចំណែក​កាបូប​យួរដៃ​ស្ត្រី​វិញ​លោក​ថា​មាន​តម្លៃ​តែ ​២០ ​ឬ​ ៣០​ដុល្លារ​ប៉ុណ្ណោះ​តែ​គុណភាព​ល្អ​ណាស់​» ​។ លោក ចាន់ ឈី​វ​នី បាន​បញ្ជាក់​ ។ សិប្បកម្ម​ផលិត​ធំ​ដែល​បាន​ផលិត​សម្ភារប្រើប្រាស់​ធ្វើ​កំប្លោក នៅ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ខេត្ត​សៀម នៅ​លើ​បឹង​ទន្លេសាប​ ។ ដោយសារ​មានការ​គាំទ្រ​ពី​អង្គការក្រៅរដ្ឋាភិបាល​ដើម្បី​លើកកម្ពស់​ប្រាក់​ចំណូល​ស្ត្រី​មេផ្ទះ សិប្បកម្ម​នោះ​បាន​ដំណើរ​រហូត​មក​ ។

មិនមែន​ជា​លើក​ទី ​១ ​នា​ពេល​នេះ​ទេ សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​ការ​ប្រើប្រាស់​ផលិតផល​ខ្មែរ​ ។ សម្តេច​ធ្លាប់​ណែនាំ​មន្ត្រី​ក្រោម​ឱវាទ​ឲ្យ​រៀបចំ​ទទួលភ្ញៀវ​អន្តរជាតិ​ជា​ផ្លូវការ​នូវ​ស្រា ​និង​ចំណី​អារ​ហារ​ដែល​ជា​ផលិត​ក្នុងស្រុក ស្នាដៃ​កសិករ​ខ្មែរ សិប្បករ​ខ្មែរ​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ