ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វី​ដេ​អូត្រឹមតែ ៥វិនាទី​សោះអាច​ធ្វើ​ឱ្យ​ស្រីស្អាតម្នាក់​ល្បីល្បាញមាន​អ្នក​ទាក់ទងឱ្យ​សម្តែង​ និង​ផ្សាយពាណិជ្ជកម្ម

3 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ​៖ និស្សិត​ប៉ា​គី​ស្ថាន​ អាយុ ១៩ឆ្នាំ​ម្នាក់ មានឈ្មោះ​ល្បីល្បាញ​ភ្លាម​ៗ បន្ទាប់​ពី​នាង​បាន​ចេញ​វី​ដេ​អូ​ដែល​មាន​រយៈពេល ៥វិនាទី ទៅ​លើ​បណ្តាញ​សង្គម​របស់​នាង ដែល​បាន​រីក​រាលដាល​ពេញ​បណ្តាញ​សង្គម​នៅ​ទូ​ទាំង​ឧបទ្វីប…

ប្រទេស​ប៉ា​គី​ស្ថាន ​៖ និស្សិត​ប៉ា​គី​ស្ថាន​ អាយុ ១៩ឆ្នាំ​ម្នាក់ មានឈ្មោះ​ល្បីល្បាញ​ភ្លាម​ៗ បន្ទាប់​ពី​នាង​បាន​ចេញ​វី​ដេ​អូ​ដែល​មាន​រយៈពេល ៥វិនាទី ទៅ​លើ​បណ្តាញ​សង្គម​របស់​នាង ដែល​បាន​រីក​រាលដាល​ពេញ​បណ្តាញ​សង្គម​នៅ​ទូ​ទាំង​ឧបទ្វីប ដោយ​នាង​សង្ឃឹមថា​ មនោគមន៍វិជ្ជាក្នុង​ន័យ​បកស្រាយ​អ្វីមួយ​យ៉ាងច្រើន នឹង​ជួយ​ការ​សន្ទនា​បន្ថែម​ទៀត​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ គឺ​ ឥណ្ឌា​ និងប៉ា​គី​ស្ថាន នេះ​បើ​យោង​តាម​ចេញផ្សាយ​របស់​សារព័ត៌មាន រ៉​យ​ទ័​រ ផ្សាយ​ថ្ងៃ​ទី ៣ខែមីនា ឆ្នាំ ២០២១ ​។

សារព័ត៌មាន​ដដែល​បាន​បន្ត​ថា ខ្សែ​វី​ដេ​អូ​ខ្លី​ដែល​ថត​ដោយ Dananeer Mobeen នៅ​លើ​ភ្នំ Nathaigali ភាគ​ខាងជើង​ប្រទេស​ប៉ា​គី​ស្ថាន បាន​បង្ហោះ​ចូល​ទៅ​ក្នុង Instagram របស់​នាង ដែល​បង្ហាញ​ពី​ការ​រីករាយ​របស់​យុវជន​មួយ​ក្រុម ដែល​បាន​ឈ​ថត​នៅ​លើ​ចិញ្ចើម​ផ្លូវ​នៅ​ទីនោះ ​។ វិIដេ​អូ​នោះ បាន​ថត​ដោយ​ងាក​ទៅ​មក និង​កាយវិការ​រីករាយ​នៅ​ពីក្រោយ​នាង ហើយ​និយាយ​ជា​ភាសា Urdu ថា «នេះ​ជា​ឡាន​របស់​យើង នេះ​គឺជា​ពួក​យើង ហើយ​នេះ​គឺជា​ពិធីជប់លៀង​របស់​យើង​» ​។

Mobeen បាន​និយាយ​ថា ដោយ​បង្ហាញ​ការ​ភ្ញាក់ផ្អើល ចំពោះ​ការ​ផ្ទុះ​ខ្លាំង​នៃ​វី​ដេ​អូ ហើយ​វា​បាន​បង្ហាញ​ពី​ឥទ្ធិពល និង​ការ​ឈាន​ទៅ​ដល់​ភាព​ល្បីល្បាញ ក្នុង​បណ្តាញ​សង្គម​ដែល​មាន​អ្នក​មើល​ច្រើន​យ៉ាងនេះ​សោះ ៖ «​វា​ជា​វី​ដេ​អូ​ព្រាវ​ៗ​បំផុត ដំបូង​ខ្ញុំ​គ្មាន​បំណង​នឹង​បង្ហោះ​វា​នោះ​ទេ​» ​។

នៅ​ក្នុង​វី​ដេ​អូ​មួយ មាន​ទាហាន​ឥណ្ឌា​ពីរ​នាក់ ដែល​បាន​ឈ​នៅ​លើ​ភ្នំ​ដែល​កំពុង​មាន​ព្រិល​ធ្លាក់ ហើយ​វី​ដេ​អូ​បាន​វិល​ចុះឡើង ជាមួយ​និង​ពាក្យ​ថា ៖ «​នេះ​គឺជា​កាំភ្លើង​យើង ហើយ​យើង​កំពុង​ល្បាត​នៅ​ទី​នេះ​» ខណៈ​ពេល​ដែល​តារាភាពយន្ត​បូ​លី​វូ​ដ​ដ៏​ល្បីល្បាញ​គឺ Ranveer Singh និង Deepika Padukone ក៏​បាន​ធ្វើ​វី​ដេ​អូ​បែប​នេះ​មួយ​ផង​ដែរ ហើយ​វី​ដេ​អូ​អ្នក​ទាំង​ពីរ​នោះ​ត្រូវ​បាន​ផ្ទុះ​ល្បីល្បាញ​ដូច​គ្នា​ ។

ក្រោយ​ពេល​វី​ដេ​អូ​នេះ​មាន​ភាព​ល្បីល្បាញ Mobeen បាន​ថ្លែង​ដោយ​ក្តី​រំភើប​ឥត​ឧបមា និង​សេចក្តី​ស្រឡាញ់​នៅ​ពេល​នាង​បាន​ឆ្លងកាត់​ព្រំដែន​ទាំង​ពីរ នេះ​ថា ៖ «ខ្ញុំ​មាន​កិត្តិយស​និង​អរគុណ​ចំពោះ​សេចក្តី​ស្រឡាញ់​ទាំងអស់​ដែល​បាន​ឆ្លងកាត់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នេះ​»​ ។ ចាប់តាំងពី​វី​ដេ​អូ​របស់​នាង Mobeen​ មាន​ភាព​ល្បីល្បាញ​មក នាង​ត្រូវ​បាន​គេ​អញ្ជើញ​ទៅ​សម្តែង និង​ធ្វើ​ជាតា​រា​ម៉ូ​ដែល និង​ការ​ផ្សាយពាណិជ្ជកម្ម​សម្រាប់​ផលិតផល​ផង​ដែរ​ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ នាង​និយាយ​ថា ​នាង​ចង់​ចូលរួមក្នុង​សេវាកម្ម​បរទេស​របស់​ប៉ា​គី​ស្ថាន​តែ​ប៉ុណ្ណោះ​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រទេស​ឥណ្ឌា ​និង​ប៉ា​គី​ស្ថាន ជា​ប្រទេស​ដែល​មាន​សអា​វុ​ធ​នុយក្លេអ៊ែរ បាន​ធ្វើសង្គ្រាម​ជាមួយ​គ្នា​បី​លើក​រួច​មក​ហើយ ជា​រឿយ​ៗ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​មាន​ភាព​តានតឹង​ខ្លាំង​ចាប់​តាំង ពី​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៤៧ ​មក​ម្ល៉េះ ​៕

អត្ថបទសរសេរ ដោយ