ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗខំ​នាំគ្នា​គាស់យកមនុស្ស​ចេញក្រោយ​ស៊េរីទំនើប​ជួបគ្រោះ​តាមផ្លូវ

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត​ ៖ តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ មានករណី​​បុរស​ម្នាក់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​​ស៊ី​ស ​RX300​ ធ្វើដំណើរ​តាមផ្លូវសុខៗ ​មិនដឹង​ជា​មាន​មូលហេតុ​អ្វី​នោះទេ​ ស្រាប់តែ​រថយន្ត​នោះ​ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​កៀប​ជាប់​​អ្នកបើកបរ​នៅ​ក្នុង​កាប៊ី​ន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​រត់​មក​ជួយ​អន្តរា​គម​ន៍​គាស់​យក​ជន​រង​គ្រោះ​ចេញ​ពី​ក្នុង​រថយន្តដែរ​…

ខេត្តកំពត​ ៖ តាម​ប្រភព​ពី​សមត្ថកិច្ច​ចរាចរ​ខេត្ត​បាន​ឲ្យ​ដឹង​ថា​ មានករណី​​បុរស​ម្នាក់​បាន​បើករថយន្ត​មួយគ្រឿង​ម៉ាក​ឡិច​​ស៊ី​ស ​RX300​ ធ្វើដំណើរ​តាមផ្លូវសុខៗ ​មិនដឹង​ជា​មាន​មូលហេតុ​អ្វី​នោះទេ​ ស្រាប់តែ​រថយន្ត​នោះ​ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាល​ឲ្យ​កៀប​ជាប់​​អ្នកបើកបរ​នៅ​ក្នុង​កាប៊ី​ន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​រត់​មក​ជួយ​អន្តរា​គម​ន៍​គាស់​យក​ជន​រង​គ្រោះ​ចេញ​ពី​ក្នុង​រថយន្តដែរ​ ប៉ុន្តែ​ជា​អកុសល ជន​រង​គ្រោះ​បានបាត់បង់​ជីវិត​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​យ៉ាង​អាណោ​ច​អាធ័​ម​ទៅ​ហើយ​។

ហេតុ​ការណ៍​ខាងលើ​​នេះ​​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​រវេ​លាម៉ោង​២និង​៤៥​នាទី​សៀ​ល​ថ្ងៃ​ទី​២​ ខែ​មីនា​ ឆ្នាំ​២០២១​ ស្ថិត​នៅ​ចំណុច​ភូមិ​មនោ​ណុ​ប ឃុំ​ជំ​ម្ពូ​វ​ន្ត័ ស្រុក​ជុំ​គិរី ខេត្តកំពត ។

ជនរងគ្រោះ​ឈ្មោះ មូល​ តុលា ភេទ​ប្រុស អាយុ​32​ឆ្នាំ​ រស់នៅ​ភូមិ​ដំរី​កូន ឃុំ​ជំពូ​វន្ត ស្រុក​ជុំ​គិរី ខេត្តកំពត ជាអ្នក​បើកបរ​រថយន្ត​​មួយគ្រឿង​ម៉ាក​ឡិចស៊ីស ​RX៣០០​ ព​ណ៍​ខ្មៅ​ ពាក់​
ផ្លា​ក​លេខ ​កំពត ២B-៩២៩៧ ។

​ក្រោយពេលកើតហេតុ បន្ទាប់ពី​សមត្ថកិច្ច​​បានចុះមកធ្វើការ​ពិនិត្យ​ស.ពជនរងគ្រោះ​ និង​វាស់វែង​​​នៅកន្លែងកើតហេតុ​រួច កំលាំង​ជំនាញ​បាន​ប្រគល់ស.ព​​ទៅ​អោយ​គ្រួសារ​សាច់​​ញាតិ​យកទៅ​​ធ្វើបុណ្យ​តាម​ប្រពៃណី​​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ