ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់ការរៀបរាប់​!​ មុនពេល​នាង​ត្រូវ​ឃា.ត​.​ករ.ប្លន់.និងកម្ទេច.ជី.​វិត​ស្រី​ស្អាត​​នេះ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រប់គ្នានៅតែមិនអស់ចិត្តចំពោះការបាត់បង់ជីវិត​របស់ស្រីស្អាតម្នាក់​នេះ នៅ​ក្នុងក្រុងប៉ោយប៉ែត ជាពិសេស គឺបណ្តាមិត្តភក្តិស្រី_ប្រុសរបស់នាងតែម្តង ដែលត្រូវបានឃាត.​ករ.អារ.ក.ស.ម្លាប់.យ៉ាងឃោរឃៅ និងបានបាត់បង់ទ្រព្យសម្បត្តិអស់ជាច្រើន ។ សូមបញ្ជាក់ថា…

ខេត្តបន្ទាយមានជ័យ ៖ គ្រប់គ្នានៅតែមិនអស់ចិត្តចំពោះការបាត់បង់ជីវិត​របស់ស្រីស្អាតម្នាក់​នេះ នៅ​ក្នុងក្រុងប៉ោយប៉ែត ជាពិសេស គឺបណ្តាមិត្តភក្តិស្រី_ប្រុសរបស់នាងតែម្តង ដែលត្រូវបានឃាត.​ករ.អារ.ក.ស.ម្លាប់.យ៉ាងឃោរឃៅ និងបានបាត់បង់ទ្រព្យសម្បត្តិអស់ជាច្រើន ។

សូមបញ្ជាក់ថា នារីរងគ្រោះខាងលើមានឈ្មោះហួន ស្រី ​​អាយុ​២៣​ឆ្នាំ ធ្វើការ​នៅ​ផ្នែក​អន​ឡាញ​ក្នុង​កាស៊ីណូ ស្នាក់នៅ​បន្ទប់ជួលក្នុងនៅភូមិ​​​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​​ ។​ ​

តាមប្រភពពីមិត្តភក្តិស្រីម្នាក់ដែល​រស់នៅក្នុងបន្ទប់ជាមួយ តែសុំមិនបញ្ចេញឈ្មោះ​​បាន​ឱ្យកោះ​សន្តិ​ភាពដឹងថា កាលពីព្រឹក​ថ្ងៃទី០២ មីនា (ជាថ្ងៃកើតហេតុ) នោះ នារីរងគ្រោះបាន​ដឹក​ខ្លួន​ដោយ​​ម៉ូតូម៉ាកហ្ស៊ូមើររបស់នាងជូន​ទៅកន្លែងធ្វើការដូចសព្វដងនាព្រឹកនោះ ។

នាងបន្តថា បន្ទាប់ពីដឹក​ទម្លាក់នាងនៅកន្លែងធ្វើការរួចហើយ នាងជិះម៉ូតូចេញទៅបាត់ តែ​មិន​ដឹង​ថា ទៅណានោះទេ ។ ហើយ​មួយថ្ងៃនេះ ក៏មិនដឹងថា នាងទៅដល់ណា ហើយធ្វើអ្វីខ្លះនោះដែរ ។ លុះ​ពេលនាងចេញពីធ្វើការវិញពេលយប់ថ្ងៃ (នៅថ្ងៃកើតហេតុដដែល) ពេលទៅដល់បន្ទប់ ក៏បាន​ប្រទះ​ឃើញនាងដេកស្ល.ាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ។ បន្ទាប់មក ក៏មានការឆែកតាម​កាមេរ៉ា​សុវត្ថិភាព ក៏ឃើញបុរសម្នាក់ចាក់សោបន្ទប់ចូលទៅក្នុងបាត់ ។

យ៉ាងណា កោះសន្តិភាព​បាន​ព្យាយាម​ទាក់ទង​​លោក​សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ
​ប៉ែ​ត​ហើយ តែ​លោក​មិន​ទាន់​បាន​លើក​ទូរស័ព្ទ​នោះ​ទេ ។ ដោយឡែក បើ​តាម​លោក​ព្រំ ពិសិដ្ឋ​អធិ​ការរង​ស្តីទី ​និង​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​កោះសន្តិភាពតាម​ទូរស័ព្ទ​ថា ​ករណី​ខាងលើ​ជា​អំពើ​ឃាត.កម្ម​. ហើយ​ថា​​មាន​តម្រុយ​ហើយ​ ហើយ​ពេល​នេះ​​យើងកំពុង​តាម​ប្រ​ម៉ា​ញ់​…..។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្តទៀត ។

អត្ថបទសរសេរ ដោយ