ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​ខ្មែរ​មាន​អត្រា​ខ្ពស់​ជាង​ប្រាក់​បាត​ថៃ !

4 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​កណ្តាប់ដៃ​ធ្ងន់​ជាង​ប្រាក់​បាត​ថៃ​បន្តិច បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣​ខែមីនា ឆ្នាំ ២០២១​នេះ​ឱ្យ…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​មាន​កណ្តាប់ដៃ​ធ្ងន់​ជាង​ប្រាក់​បាត​ថៃ​បន្តិច បើ​ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៣​ខែមីនា ឆ្នាំ ២០២១​នេះ​ឱ្យ ដឹង​ថា ១​បាត​ថៃ ទិញ​ចូល​ត្រឹមតែ ១៣៤ រៀល លក់​ចេញ ១៣៦ រៀល ខណៈ​កាលពី​ថ្ងៃ​ម្សិល មិ​ញ ទិញ​ចូល​រហូត​ដល់ ១៣៥ រៀល និង​លក់​ចេញ ១៣៦ រៀល ។

សម្រាប់​ថ្ងៃនេះ​ផង​ដែរ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំ ខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​ក្នុង​នោះ​រួម​មាន ៖ ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៧ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៨៩៩ រៀល លក់​ចេញ ៤៩៤៨ រៀល និង ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៥៨​ រៀល លក់​ចេញ ៣១៩០ រៀល ។

ទន្ទឹម​នេះ ១​យន់​ចិន ទិញ​ចូល ៦២៩ រៀល លក់​ចេញ ៦៣៥ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨០៦ រៀល លក់​ចេញ ៣៨៤៤​ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦៣ រៀល លក់​ចេញ ៣៦៧ រៀល ។ ជាមួយ​គ្នា​នេះ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៦៣ រៀល លក់​ចេញ ៣០៩៤ រៀល ខណៈ ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល និង​លក់​ចេញ ១៧៩ រៀល ៕​