ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo សាង​កំណត់​ត្រា​ថ្មី​មួយ​ក្រោយ​ជួយ Juventus ឈ្នះ​យប់មិញ

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ កីឡាករ Cristiano Ronaldo បានសាង​កំណត់​ត្រា​ថ្មី​មួយ​ជា​ប្រ​វ​តិ្ត​សាស្ត្រ បន្ទាប់​ពី​រកបាន​១​គ្រាប់​កាលពី​យប់មិញ​ ក្នុង​ជ័យជម្នះ​ដែលក្រុម Juventus ផ្តួល​ក្រុម​ភ្ញៀវ…

អ៊ី​តា​លី ៖ កីឡាករ Cristiano Ronaldo បានសាង​កំណត់​ត្រា​ថ្មី​មួយ​ជា​ប្រ​វ​តិ្ត​សាស្ត្រ បន្ទាប់​ពី​រកបាន​១​គ្រាប់​កាលពី​យប់មិញ​ ក្នុង​ជ័យជម្នះ​ដែលក្រុម Juventus ផ្តួល​ក្រុម​ភ្ញៀវ Spezia ដោយលទ្ធផល ៣-០​។

គ្រាប់​បាល់​ទាំង​៣​គ្រាប់​នេះ សុទ្ធតែ​រកបាន​ក្នុង​តង់​ទី​២ ដែល​សម្រេច​បាន​ដោយ​កីឡាករ Álvaro Morata, Federico Chiesa និង Ronaldo នៅ​គ្រាប់​ចុង​ក្រោយ​។ ខណៈ​ដែល​ក្រុម​សេះបង្កង់ Juventus កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៣​ក្នុង​តារាង​ក្រប​ខណ្ឌ Serie A ដោយ​មាន​៤៩​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Inter Milan ចំនួន​៧​ពិន្ទុ​។

ការ​រកបាន​១​គ្រាប់​យប់មិញ ​គឺជា​គ្រាប់​បាល់​ទី​២០ហើយសម្រាប់ Ronaldo ​នៅ​ក្រប​ខណ្ឌ Serie A រដូវ​កាល​នេះ ដែល​នាំ​ឱ្យ​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់វ័យ​៣៦​ឆ្នាំ​រូប​នេះ ក្លាយជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ ដែល​ធ្វើ​បាន​ចាប់ពី២០​គ្រាប់​ឡើង​ទៅ ក្នុង​១២​រដូវ​កាល​ចុង​ក្រោយ​របស់​គេ​នៅ​លី​គ​កំពូល​ទាំង​៥​របស់​អឺរ៉ុប​៕