ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការឆ្លងមិនថមថយឡើយ ! រកឃើញវិជ្ជមានកូវីដ១៩ ថ្មី៣៤នាក់នៃព្រឹត្តិការណ៍សហគមន៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាស នៅព្រឹកថ្ងៃទី៣ ខែមីនានេះ បាន ប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន ៣៤នាក់បន្ថែមទៀត ដែលក្នុងនោះទាំង៣៤ករណីនេះ…


រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាស នៅព្រឹកថ្ងៃទី៣ ខែមីនានេះ បាន ប្រកាសពីករណីឆ្លងកូវីដ-១៩ ចំនួន ៣៤នាក់បន្ថែមទៀត ដែលក្នុងនោះទាំង៣៤ករណីនេះ សុទ្ធតែពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដោយភាគច្រើនស្ថិតនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។  

តាមការឲ្យដឹងពីក្រសួងសុខាភិបាល ការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ដែលមានអ្នកវិជ្ជមានកូវីដ ១៩ សរុប ៣៤ នាក់នៅថ្ងៃនេះ គឺ នៅខេត្តព្រះសីហនុ ចំនួន ១០ នាក់ (ខ្មែរ ៩ នាក់ ចិន ១នាក់) ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ, និងនៅរាជធានីភ្នំពេញចំនួន ២២ នាក់ (ជនជាតិចិន ១៦ នាក់ និងខ្មែរ ៦នាក់) ដែលអ្នកទាំង ២២ នាក់នេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលចត្តា ឡីស័ករាជធានីភ្នំពេញ និងអ្នកជំងឺ២នាក់ផ្សេងទៀតជាជនជាតិវៀតណាម មានអាសយដ្ឋាននៅរាជធានីភ្នំពេញ តែត្រូវបានរកឃើញថាវិជ្ជមានពេលកំពុងស្ថិតនៅចត្តាឡីស័កនៅខេត្តស្វាយរៀង ដូច្នេះជនជាតិវៀតណាមទាំង២ត្រូវបានបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ក្រសួងបានឲ្យដឹងបន្តថា ដូច្នេះ «ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ» អ្នកកើតកូវីដ-១៩ បានកើនដល់ ៣៧៤នាក់ និងចំនួនអ្នកឆ្លងសរុប ៨៧៨នាក ខណៈកំពុងអ្នកសម្រាកព្យាបាល មានចំនួន ៣៩៦នាក់ ។


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ