ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep ពេញចិត្ត​លទ្ធផល​យប់មិញ តែ​​ប្រកួត​បន្ទាប់​ជា​រឿងដ៏សំខាន់

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​មេឃ​ខៀវ Manchester City បាន​បំបាក់​ក្រុម​ភ្ញៀវ Wolves ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​២៩ ដោយ​លទ្ធផល ៤-១…

អង់គ្លេស ៖ ក្រុម​មេឃ​ខៀវ Manchester City បាន​បំបាក់​ក្រុម​ភ្ញៀវ Wolves ក្នុង​ជំនួប​ស​ប្តា​ហ៍​ទី​២៩ ដោយ​លទ្ធផល ៤-១ ដែល​ជ័យជម្នះ​នេះ​នាំ​ឱ្យ​ក្រុម​លោក Pep Guardiola បន្ត​ឈ្នះ​២១​ប្រកួត​ជាប់​គ្នា​ពី​ការ​ប្រកួត​គ្រប់​កម្មវិធី​ទាំងអស់​។

បើ​ទោះបីជា​ទទួល​ជ័យជម្នះ​សម្រាប់​ជំនួប​កាលពី​យប់មិញ និង​បន្តកាប់​កំពូល​តារាង​ដោយ​មាន​គម្លាត​ចំនួន ១៥​ពិន្ទុ​ពី​ក្រុម Manchester United ដែល​នៅ​ចំណាត់ថ្នាក់​លេខ​២​ក៏​ពិតមែន ប៉ុន្តែ​លោក Pep Guardiola នៅ​តែ​មិន​ទាន់​លើយក​ការ​ឈ្នះ​ជើងឯក Premier League រដូវ​កាល​នេះ មក​និយាយ​នៅឡើយ​ទេ​។

អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ៥០​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា «Manchester United គឺជា​អ្វី​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​នៅ​ពេល​ឥឡូវនេះ​។ យើង​នឹង​មើលឃើញ​កំណត់​ត្រា​នៅ​ពេល​លី​គ​បញ្ចប់​។ វា​នៅ​មាន​៣៣​ពិន្ទុ​ទៀត​ដែល​ត្រូវ​លេង​។ ថ្ងៃស្អែក​គូប្រជែង​យើង​នឹង​លេង​។ ហើយ​យើង​មាន​ពេល​សម្រាក​មួយ​ឬ​ពីរ​ថ្ងៃ មុន​ពេល​ស្វាគមន៍​ក្រុម Manchester United នៅ​ចុង​ស​ប្តា​ហ៍​នេះ​»៕ (​ដកស្រង់​ចេញពី Dailymail)