ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​អាច​គេចវេស​បាន​ទេ​! ទោះ​ប៉ុន្មាន​នាក់​ក៏ត្រូវ​​តែធ្វើ​ច​ត្តា​ឡី​ស័កដែរ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យុវជន​ម្នាក់​វិល​ត្រឡប់​ពី​ផ្សារ​រុង​ក្លឿ​ទឹកដី​ថៃ​តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ភូមិ​ក្បាលស្ពាន​១ ​សង្កាត់​​​ប៉ោយប៉ែត ​ក្រុងប៉ោយ​ប៉ែ​ត ​ត្រូវ​បាន​កម្លាំង​ចម្រុះ​ជួរ​មុខ ​រួម​មាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​និង​កម្លាំងយោធា​កងពលតូច​លេខ​៥១​ ធ្វើការ​ឃាត់​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​កាលពី​ព្រលប់​ថ្ងៃ​ទី​២​ មីនា​ ២០២១​។​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​យុវជន​ម្នាក់​វិល​ត្រឡប់​ពី​ផ្សារ​រុង​ក្លឿ​ទឹកដី​ថៃ​តាម​ច្រករបៀង​ក្នុងភូមិ​សាស្ត្រ​ភូមិ​ក្បាលស្ពាន​១ ​សង្កាត់​​​ប៉ោយប៉ែត ​ក្រុងប៉ោយ​ប៉ែ​ត ​ត្រូវ​បាន​កម្លាំង​ចម្រុះ​ជួរ​មុខ ​រួម​មាន​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​និង​កម្លាំងយោធា​កងពលតូច​លេខ​៥១​ ធ្វើការ​ឃាត់​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​កាលពី​ព្រលប់​ថ្ងៃ​ទី​២​ មីនា​ ២០២១​។​

យុវជន​ខាង​​​នេះ​ឈ្មោះ​យាន សូ​រិ​យ៉ា​ន់​ អាយុ​១៨​ឆ្នាំ​ ជា​កម្មករ​ធ្វើការ​នៅ​ផ្សារ​រុង​ក្លឿ​ទឹកដី​ថៃ​និង​មាន​ទីលំនៅ​ភូមិ​ប៉ោយប៉ែត ​សង្កាត់​ប៉ោយ​ប៉ែ​ត​។

​លោក​វរសេនីយ៍ត្រី​រ ស់ ពិសិដ្ឋ ​នាយ​ប៉ុស្តិ៍បឹង​សាគូ​នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១​ ​បាន​ប្រាប់​កោះសន្តិភាព​​ឱ្យ​ដឹង​ថា​ យោងតាម​​ការ​សាកសួរ​យុវជន​ខាងលើ​ប្រាប់​ថា​ខ្លួន​ជា​កម្មករ​ធ្វើការ​នៅ​ផ្សារ​រុង​ក្លឿ​ និង​ទើប​វិល​ត្រឡប់​មក​ផ្ទះ​។

​ក្រោយ​សាកសួរ​រួច យុវជន​​ខាង​​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​តាម​រថយន្ត​យោធា​ទៅ​កាន់​សាលា​បឋម​សិក្សា​ព្រហ្ម​និមិត្ត​ដើម្បី​ដាក់​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ