ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាចទេ?ឃាត.ករ.គឺម្នាក់ប្រុសដែល​ចាក់​សោចូល​ក្នុង​បន្ទប់នាង?

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងក្រុងប៉ោយប៉ែត លើ​ករណី​ស្រី​ស្អាត​ម្នាក់ដែល​ត្រូវ​​បាន​អា​.​រកស​ម្លា​.​ប់នោះ គិត​ត្រឹម​នៅម៉ោង​០៨ និង​២៤​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ មីនា នេះ គឺ​នៅ​មិន​ទាន់​ចាប់ខ្លួន​ឃាតករ​បាន​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​ទទួល​បាន​តម្រុយ​ខ្លះ​ៗ​ហើយ…

ខេត្តបន្ទាយមានជ័យ ៖ បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងក្រុងប៉ោយប៉ែត លើ​ករណី​ស្រី​ស្អាត​ម្នាក់ដែល​ត្រូវ​​បាន​អា​.​រកស​ម្លា​.​ប់នោះ គិត​ត្រឹម​នៅម៉ោង​០៨ និង​២៤​នាទី​ព្រឹក​ថ្ងៃ​ទី​០៣ មីនា នេះ គឺ​នៅ​មិន​ទាន់​ចាប់ខ្លួន​ឃាតករ​បាន​នៅឡើយ​ទេ ប៉ុន្តែ​សមត្ថកិច្ច​ទទួល​បាន​តម្រុយ​ខ្លះ​ៗ​ហើយ ​ដោយ​កំពុង​តាម​ស្វែងរក​ស្រាវជ្រាវ ។​

សូម​បញ្ជាក់​ថា ករណី​ឃាត​.​កម្ម​នារី​រង​គ្រោះ​ដ៏ស្រស់ស្អាតខាងលើ គឺ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា​.​ប់.​នៅ​ក្នុង​បន្ទប់​លេខ​៥​ជាន់​ទី​១​នៃ​បន្ទប់​ជួល​មួយ ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត និង​បង្ក​ភ្ញាក់ផ្អើល​នៅ​យប់​ថ្ងៃ​ទី​២ មីនា ២០២១ តែ​គ្មាន​អ្នក​ណា​ដឹង​ថា វា​កើតឡើង​នៅ​ពេល​ណា​ច្បាស់​នោះ​ទេ ។

នារី​រង​គ្រោះ​មាន​អាយុ​២៣​ឆ្នាំ ធ្វើការ​នៅ​ផ្នែក​អន​ឡាញ​ក្នុង​កាស៊ីណូ​មួយ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​អ្នក​ស្គាល់​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ​នៅ​ក្នុងវីដេអូ​កាមេរ៉ាគឺ​ឃើញ​មាន​បុរសម្នាក់​ដែល​សង្ស័យ​ជាជនដៃដល់ គឺអាចមាន​សោ​អាច​ចាក់​ចូល​ទៅក្នុង​បន្ទប់​នារី​រង​គ្រោះ​បាន ​ដោយ​កំពុង​សង្ស័យ​ថា ជន​នោះ​អាច​បាន​ចម្លង​សោ​នាងតាំងពី​ពេល​ណា​នោះ​ទេ ហើយក៏ទំនងក៏ជាអ្នក​ស្គាល់គ្នាដែរ ។ ហើយ​ក្រោយមក ក៏​ភ្ញាក់ផ្អើល​ថា នារី​រង​គ្រោះ​ត្រូវ​គេ​រំលោភ​ហើយ​សម្ល​.​ា​ប់ និង​ដោះ​គ្រឿងអលង្កា​នៅ​ជាប់​នឹង​ខ្លួន​នាង​អស់រលីង​តែ​ម្តង ។

យ៉ាងណា កោះសន្តិភាពមិនទាន់បានទំនាក់ទំនង​ពីសមត្ថកិច្ចប្រាប់​​ព័ត៌មាន​លម្អិត​នៅឡើយ​ទេ ព្រោះ​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​នេះ ។

ត៌មានបន្ថែមកោះសន្តិ​ភាពនឹងមានផ្សាយជូនបន្ត ។



អត្ថបទសរសេរ ដោយ