រថយន្ត​ឡិច​ស៊ី​សបត់​ត្រលប់​ក្រោយ ត្រូវ​ម៉ូតូ​ជិះ​ទៅ​បុក​រង​របួសធ្ងន់​ម្នាក់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រថយន្ត​ឡិច​ស៊ី​សបត់​ត្រលប់​ក្រោយ ត្រូវ​ម៉ូតូ​ជិះ​ទៅ​បុក​រង​របួសធ្ងន់​ម្នាក់

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស GS-300 មួយ​គ្រឿង​បត់​ឆ្វេង​ត្រលប់​ក្រោយ​ត្រូវ​ម៉ូតូ​ហុងដា​ឌ្រី​ម​ជិះ​ទៅ​បុក​យ៉ាង​ពេញទំហឹង ធ្វើ​ឲ្យ​បុរស​ជា​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២១…


រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស GS-300 មួយ​គ្រឿង​បត់​ឆ្វេង​ត្រលប់​ក្រោយ​ត្រូវ​ម៉ូតូ​ហុងដា​ឌ្រី​ម​ជិះ​ទៅ​បុក​យ៉ាង​ពេញទំហឹង ធ្វើ​ឲ្យ​បុរស​ជា​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់ ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​១ ខែមីនា ឆ្នាំ​២០២១ ជិត​បុរី​ជីប​ម៉ុង ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ជើងឯក ខណ្ឌដង្កោ​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS-300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2BD-7500 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បត់​ឆ្វេង​ត្រលប់​ក្រោយ​វិញ​។

ហើយ​គាប់​ជួន​ពេល​នោះ​ដែរ​ស្រាប់តែ​មាន​បុរស​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AM-5569 បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​លឿន មិន​ប្រយ័ត្ន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ឡិច​ស៊ី​ស ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ខ្ទេច​ស្រុញ​ផ្នែក​ខាង​មុខ និង​ធ្វើ​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ហោះ​ទៅ​ផ្ទប់​នឹង​កញ្ចក់​រថយន្ត បែក​ទាំង​កញ្ចក់ បែក​ទាំង​ក្បាលមនុស្ស ហូរ​ឈាម​សន្លប់​ស្តូកស្តឹង​។ ហើយ​ភ្លាម​ៗ​នោះ​ដែរ ជន​រង​គ្រោះ​ត្រូវ​បាន រថយន្ត​សង្គ្រោះ​បាន​មក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​។

ដោយឡែក​រថយន្ត​វិញ​រង​ការ​ខូចខាត ផែ្ន​ក​ខាង​មុខ និង​បែក​កញ្ចក់ តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អ្នក​ជិះ​ក្នុង​រថយន្ត​នោះ​ទេ​។ ក្រោយ​ពេល​កើតហេតុ ភាគី​ទាំង​សងខាង​ចង់​សម្របសម្រួល​គ្នា​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ​ដែរ តែ​ដោយសារ​តែ​ស្ថានភាព​អ្នកជំងឺ​របួសធ្ងន់​ពេក មិន​អាច​និយាយ​គ្នា​បាន​ទើប​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ ក៏​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​រង់ចាំ​ដោះស្រាយ​គ្នា​ជា​ថ្មី​ម្តងទៀត​៕ ដោយ ៖ យឹ​ម ឈឿ​ន