ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​កម្មករ​រោងចក្រ​១​រូប​កើត​កូ​វី​ដ​១៩ ក្រសួង​សម្រុក​យក​សំណាក​អ្នក​ពាក់​ព័ន្ធ​ធ្វើតេស្ត​ និង​ច​ត្តា​ឡី​ស័ក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​​ភ្នំពេញ ៖ ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​ក្រសួងសុខាភិបាល​និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​កំពុង​ចុះ​យក​សំណាក​កម្មករ​ជា​ច្រើន​នាក់​នៅ​រោងចក្រ​មួយ​កន្លែង​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បន្ទាប់​ពី​រក​ឃើញ​កម្មករ​មួយ​រូប​បាន​ផ្ទុក​កូ​វី​ដ ១៩ ។ លោក​វេជ្ជបណ្ឌិត ងី មាន​ហេង…

រាជធានី​​ភ្នំពេញ ៖ ក្រុម​ឆ្លើយ​តប​បន្ទាន់​នៃ​ក្រសួងសុខាភិបាល​និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​កំពុង​ចុះ​យក​សំណាក​កម្មករ​ជា​ច្រើន​នាក់​នៅ​រោងចក្រ​មួយ​កន្លែង​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បន្ទាប់​ពី​រក​ឃើញ​កម្មករ​មួយ​រូប​បាន​ផ្ទុក​កូ​វី​ដ ១៩ ។

លោក​វេជ្ជបណ្ឌិត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា ​ពិតជា​មាន​កម្មករ​ម្នាក់​ធ្វើ​​ក្នុង​រោងចក្រ​មួយ​កន្លែង ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ផ្ទុក​ជំងឺ​កូ​វី​ដ​-១៩ ពិតប្រាកដ​មែន ។ លោក វេជ្ជបណ្ឌិត ងី ម៉េ​ង​ហេង បាន​បញ្ជាក់​ថា ​ស្ត្រី​ដែល​ឆ្លង​កូ​វី​ដ​១៩​នៅ​រោងចក្រ​កាត់ដេរ «Y&W» នៅ​ខណ្ឌដង្កោ មាន​អាយុ​៤៨​ឆ្នាំ ដែល​បាន​ឆ្លង​ពី​កូន​ជា​អ្នក​បើកឡាន​ឲ្យ​ជនជាតិ​ចិន​។

យ៉ាងណាមិញ នៅ​ពេល​សាកសួរ​ថា ​តើ​នឹង​មានកម្ម​ករ​ដែល​ប៉ះពាល់​ផ្ទាល់ ​និង​ប្រយោល​ចំនួន​ប៉ុន្មាន​នាក់​ នឹង​ត្រូវ​យក​សំណាក​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ ១៩ នោះ? លោក​វេជ្ជបណ្ឌិត បាន​អះ​អា​ង​ថា ពេល​នេះ​លោក​នៅ​ខាងក្រៅ​មិន​ទាន់​អាច​បញ្ជាក់​អំពី​តួលេខ​បាន​ទេ ដូច្នេះ​លោក​បាន​សុំ​ឲ្យ​សាកសួរ​ព័ត៌មាន​លម្អិត​ទៅ​លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​សុខា​ភិបាល ។

លោកស្រី ឱ វណ្ណ​ឌី​ន មិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ដែល​បាន​សាកសួរ​លោកស្រី​នៅឡើយ​ទេ នា​រសៀល​ថ្ងៃ​ទី ២ ខែមីនា នេះ ។

នា​រសៀល​ថ្ងៃ​ទី ២ ខែមីនា កម្មករ​-​កម្មការិនី សរុប ៤៨​នាក់ ស្រី​៣៧ ប្រុស​១១​នាក់ មក​ពី​រោង​ចក្រ «Y&W» ត្រូវ​បាន​អ​ញ្ចើ​ញ​មក​កាន់​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័​ក្ត​ដង្កោ ស្ថិត​នៅ​សាលា​បឋម​សិក្សា​អនុ​វិទ្យាល័យ​ដង្កោ ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័​ក្ត បន្ទាប់​ពី​ពួក​គេ ប៉ះពាល់​ផ្ទាល់ និង​ប្រយោជន៍​ជា​អ្នក​ដែល​វិជ្ជមាន​កូ​វី​ដ ១៩ ។

មន្ត្រី​សុខាភិបាល​នៅ​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័​ក្ត​ដង្កោ​បាន​ឲ្យ​ដឹង​ថា កម្មករ​-​កម្មការិនី ទាំង ៤៨​នាក់​នឹង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ពេញ ១៤​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ