៣នាក់ជួបគ្រោះតាមផ្លូវ​ ​ខណៈ​ជិះ​ម៉ូតូ​​​វាក់អើ​ឡាន​​បើក​បត់​ត្រឡប់​ក្រោយ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

៣នាក់ជួបគ្រោះតាមផ្លូវ​ ​ខណៈ​ជិះ​ម៉ូតូ​​​វាក់អើ​ឡាន​​បើក​បត់​ត្រឡប់​ក្រោយ

1 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​ ៖ ​យុវជន​២​នាក់​បាន​រង​របួស​បាក់​ភ្លៅ ​ចំណែក​​ម្នាក់​​ទៀត​រង​របួសស្រាល​នៅ​ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​ខណៈ​អ្នក​ទាំង​៣​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន​ហើយ​បាន​វាក់​ជាមួយ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូ​ស​១​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ និង​ម្នាក់ទៀតជាអ្នក​រួម​ដំណើរ កំពុង​ធ្វើដំណើរ​​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​សុខ​ៗ​ ស្រាប់តែ​​រថយន្ត​ម៉ាកព្រូស​នោះបត់​ត្រឡប់​ក្រោយ​ទាំង​ទទឹងទិស ​អត់​មើលមុខមើលក្រោយ​។ គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់…

រាជធានី​ភ្នំពេញ​ ៖ ​យុវជន​២​នាក់​បាន​រង​របួស​បាក់​ភ្លៅ ​ចំណែក​​ម្នាក់​​ទៀត​រង​របួសស្រាល​នៅ​ក្នុង​​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ ​ខណៈ​អ្នក​ទាំង​៣​ជិះ​ម៉ូតូ​១​គ្រឿងក្នុង​ល្បឿន​លឿន​ហើយ​បាន​វាក់​ជាមួយ​រថយន្ត​ម៉ាក​តូ​យ៉ូ​តា​ព្រូ​ស​១​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ និង​ម្នាក់ទៀតជាអ្នក​រួម​ដំណើរ កំពុង​ធ្វើដំណើរ​​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​សុខ​ៗ​ ស្រាប់តែ​​រថយន្ត​ម៉ាកព្រូស​នោះបត់​ត្រឡប់​ក្រោយ​ទាំង​ទទឹងទិស ​អត់​មើលមុខមើលក្រោយ​។

គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២ ខែ​មិ​នា ឆ្នាំ​២០២ នៅ​លើ​កំណាត់​ផ្លូវ​ព្រៃ​ស ស្ថិត​នៅ​ត្រង់​ចំណុច​មុខ​បុរី​ពិភព​ថ្មី​២​ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ដែល​រង​របួស​ធ្វ​ន់​បាក់​ភ្លៅ​ទាំង​២​នាក់​​ខាងលើ​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី​ ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1FF-5097 បើកបរ​ដោយ​យុវជន​ម្នាក់​ឈ្មោះ​ទី ណា​ អាយុ​២១​ឆ្នាំ​ ជា​បុគ្គលិក​នៅ​កា​រ៉ា​ស់​សាំង​មួយ​កន្លែង​ស្ថិត​នៅ​ម្ដុំ​រង្វង់​មូល​កួរស្រូវ សង្កាត់​រលួស ខណ្ឌដង្កោ និង​ស្នាក់​នៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រង​របួសស្រាល​ ។ ​ចំណែក​រថយន្ត​ម៉ាកព្រូស​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BD​-2612 បើកបរ​ដោយបុរសជនជាតិស្បែកខ្មៅម្នាក់ មិនស្គាល់អត្តសញ្ញាណ​ និង​បុរស​ជនជាតិ​ខ្មៅ​​​ម្នាក់ទៀត​​ជា​អ្នក​រួមដំណើរ ​ដែលពួកគេ​ចេះ​និយាយ​ភាសា​ខ្មែរ​ខ្លះ​ថែម​ទៀត​ផង​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ រថយន្ត​និង​ម៉ូតូ​បាន​បើកបរ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​បាន​បើក​បត់​ត្រឡប់​ក្រោយ​ទាំង​ទទឹងទិស​ អត់​មើលមុខមើលក្រោយ​ឡើយ​​ ជា​ហេតុ​ធ្វើ​ឲ្យ​យុវជន​៣​នាក់​ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី​ ក្នុង​ល្បឿន​លឿន​វាក់អើ​​ជាន់​ហ្វ្រាំងអត់​ទាន់​ក៏​បាន​បុក​ពេញទំហឹង​ បណ្ដាល​ឲ្យ​មាន​រង​របួស​បាក់​ភ្លៅ​២​នាក់​និង​របួសស្រាល​ម្នាក់​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​​ត្រូវរថយន្ត​របស់​មន្ទីរ​​ពេទ្យ​ឯកជន​មក​​ដឹក​យក​ទៅ​សង្គ្រោះ​ ។ ​បន្ទាប់​មក​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដង្កោ​ រង់ចាំ​ឲ្យ​ភាគី​ទាំង​សងខាង​មក​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕​