ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំ​ទេ​! អតីត​តារាចម្រៀង នី​រ័​ត្ន បង្ហាញ​តម្រុយ​មួយ ក្រោយ​កាត់​ផ្តាច់​អស់​ប៉ុន្មាន​​ឆ្នាំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង អ្នក​នាង ប៊ូ ស្រី​រ័​ត្ន ឬ​នី រ័​ត្ន បាន​បង្ហាញ​តម្រុយ​ពី​ការ​ត្រៀម​វិល​ត្រឡប់​មក​កាន់​អាជីព​ចម្រៀង​ជា​ថ្មី​ឡើង​វិញ បន្ទាប់​តារា​រូប​នេះ​បាន​កាត់​ផ្តាច់​អាជីព​សិល្បៈ​របស់​ខ្លួន​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ…

រាជធានី​ភ្នំពេញ ៖ អតីត​តារាចម្រៀង អ្នក​នាង ប៊ូ ស្រី​រ័​ត្ន ឬ​នី រ័​ត្ន បាន​បង្ហាញ​តម្រុយ​ពី​ការ​ត្រៀម​វិល​ត្រឡប់​មក​កាន់​អាជីព​ចម្រៀង​ជា​ថ្មី​ឡើង​វិញ បន្ទាប់​តារា​រូប​នេះ​បាន​កាត់​ផ្តាច់​អាជីព​សិល្បៈ​របស់​ខ្លួន​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​ពេល​ដែល​នាង​បាន​កសាង​គ្រួសារ ហើយ​ទៅ​រស់នៅ​ជាមួយ​ស្វាមី​នៅ​ឯ​បរទេស​។

បន្ទាប់​ពី​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយនឹង​បុរស​អានិកជន​ខ្មែរ​នៅ​អូស្ត្រាលី ហើយ​ទទួល​បាន​ចំណង​ដៃ​កូនប្រុស​ម្នាក់​រួច​មក​នោះ នី​រ័​ត្ន ហាក់​មិនសូវ​បាន​នឹកនា​នៅ​ក្នុង​អាជីព​ចម្រៀង​របស់​នាង​ជា​ថ្មី​នៅ​ក្នុង​ពេល​ណាមួយ​វិញ​នោះ​ឡើយ ខណៈ​ពេល​ដែល​នាង​កំពុង​តែ​រស់នៅ​យ៉ាង​មាន​សុភមង្គល​ជាមួយ​គ្រួសារ​នៅ​ក្រៅប្រទេស​។

យ៉ាងណា បើ​ទោះបីជា​នាង​នៅ​មិន​ទាន់​មានឱកាស​វិល​មក​កាន់​ក្បាល​មេក្រូ​ជា​ថ្មី​ឡើង​វិញ​ក៏​ដោយ ប៉ុន្តែ​តារា​រូប​នេះ​ក៏​ហាក់​មិន​បាន​ទៅ​ណា​ឆ្ងាយ​ពី​វិស័យ​ចម្រៀង​នេះ​ឡើយ ពោល​គឺជា​រឿយ​ៗ​គេ​តែងតែ​សង្កេត​ឃើញ​នាង​តែងតែ​បង្ហោះ​បទ​ចម្រៀង​ចាស់​ៗ​របស់​នាង​ជា​បន្តបន្ទាប់​។

ប្រិ​យ​មិត្ត​ដែល​ធ្លាប់​គាំទ្រ​នូវ​បទ​ចម្រៀង​របស់​នាង​នៅ​តែ​ទន្ទឹងរង់ចាំ​ពី​ការ​វិល​ត្រឡប់​មក​កាន់​អាជីព​ចម្រៀង​របស់​នាង​ជា​ថ្មី​ឡើង​វិញ នៅ​ក្នុងអំឡុងពេល​ណាមួយ បើ​ទោះបីជា​ពេល​នេះ នាង​បាន​និង​កំពុង​ផ្ញើ​វាសនា​ក្នុង​ជីវភាព​ថ្មី​នៅ​ឯនាយ​សមុទ្រ​ជាមួយ​គ្រួសារ​ក៏​ដោយ​។

ទោះជា​យ៉ាងណា នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ នី រ័​តុ្ន បាន​ធ្វើ​ឲ្យ​មហាជន ជា​ពិសេស​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង​មានការ​ចាប់អារម្មណ៍ ក្នុង​ពេល​ដែល​នាង​បាន​បង្ហាញ​តម្រុយ​ពី​គោលបំណង​នៃ​ការ​វិល​ត្រឡប់​មក​កាន់​អាជីព​ចម្រៀង​ជា​ថ្មី​ឡើង​វិញ ក្រោយ​បោះបង់​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

បើ​យោង​តាម​អ្វី​ដែល​តារា​រូប​នេះ​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់​នាង​ក្នុង​បន្ទប់​ថត​សម្លេង អម​ជាមួយនឹង​សារ​ខ្លី​មួយ​នៅ​លើ​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​នោះ​បញ្ជាក់​ថា ជា​ក្ដី​ស្រលាញ់​ដែល​ខ្ញុំ​មិន​បោះបង់​អ្នក​ចោល​ទេ ដែល​សារ​មួយ​ឃ្លា​នេះ​បង្ហាញ​ថា នាង​ទំនងជា​អាច​នឹង​វិល​មក​អាជីព​ចម្រៀង​របស់​នាង​នៅ​ក្នុងអំឡុងពេល​ណាមួយ​ជាក់​ជា​មិន​ខាន​ឡើយ​។ ជា​ការ​កត់សម្គាល់ បន្ទាប់​ពី នី​រ័​ត្ន បាន​បង្ហោះ​សារ​ខាងលើ​នេះ​ហើយ គេ​សង្កេត​ឃើញ​ប្រិ​យ​មិត្ត​គាំទ្រ​រូប​នាង​បាន​សម្តែង​ការ​អបអរ និង​គាំទ្រ​ចំពោះ​ការ​សម្រេច​វិល​មក​អាជីព​ចម្រៀង​របស់​នាង​ជា​ថ្មី​ឡើង​វិញ នៅ​ក្នុងអំឡុងពេល​ណាមួយ ខ​ណៈ​​ពេល​បទ​ចម្រៀង​របស់​នាង​ខ្លះ​នៅ​តែ​ដក់​ជាប់​ក្នុង​អារម្មណ៍​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​នៅឡើយ​។

គួ​បញ្ជាក់​ថា តារាចម្រៀង នី​រ័​ត្ន បាន​ភ្ជាប់ពាក្យ​ជាមួយ​ប្រុស​អាណិកជន​ខ្មែរ​មក​ពី​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​៧ ខែ កក្កដា ឆ្នាំ​២០១៨ ហើយ​នាង​មិន​ទាន់​កំណត់​ពេលវេលា​រៀប​ការ​ច្បាស់លាស់​នោះ​ទេ ប៉ុន្តែ​នាង​និង​ស្វាមី​បាន​រៀបចំ​ពិធី​មង្គលការ​តាម​បែប​ប​ច្ចឹ​ម​ប្រទេស ដោយ​បាន​សម្រេច​រស់នៅ​ជាម​មួយ​គ្នា ដែល​មក​ទល់​ពេល​នេះ​ពួក​គេ​ទទួល​បាន​ចំណងដៃ​កូនប្រុស​ម្នាក់​រួច​ហើយ ។

គេ​នៅ​ចាំ​បាន​ថា អនាគត​ស្វាមី​របស់ នី​រ័​ត្ន បាន​លង់​ស្នេហ៍​នាង និង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា អំឡុង​ពេល​ដែល នី​រ័​ត្ន ចេញ​ទៅ​ច្រៀង​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ជាមួយ​តារា​ចម្រៀង ម៉ៅ ហា​ជី កាលពីដើម​ឆ្នាំ​២០១៨​។ ក្រោយ​ពី​នាង​សម្រេចចិត្ត​ភ្ជាប់ពាក្យ​ជាមួយ​បុរស​អូស្ត្រាលី​និង​បាន​រស់នៅ​ជាមួយ​គ្នា​ក្រោម​ដំបូលផ្ទះ​តែ​មួយ​នៅ​ប្រទេស​អូស្ត្រាលី​នោះ​មក តារា​រូប​នេះ​ក៏​មិន​បាន​នឹកនា​វិល​មក​អាជីព​ចម្រៀង​របស់​នាង​ឡើង​វិញ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ