ម្តាយនាំកូនស្រី​ឱ្យ​គ្រូ​​បណ្តេញ​ព្រាយ​បិសាច បែរជានាងត្រូវអស់ជីវិត​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ម្តាយនាំកូនស្រី​ឱ្យ​គ្រូ​​បណ្តេញ​ព្រាយ​បិសាច បែរជានាងត្រូវអស់ជីវិត​

1 ខែ មុន

ស្រី​លង្កា ៖ យោង​តាម​ប្រភព​ពី Ada Derana របស់​ស្រី​លង្កា​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់​រង​ការ​វាយ​ធ្វើបា.ប​រហូតដល់​បាត់បង់​ជីវិត អំឡុង​ពេល​ធ្វើ​ពិធី​បណ្តេញ​ព្រាយ​បិសាច​ចេញពី​ខ្លួន​របស់​នាង​។ ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៧…

ស្រី​លង្កា ៖ យោង​តាម​ប្រភព​ពី Ada Derana របស់​ស្រី​លង្កា​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​ម្នាក់​រង​ការ​វាយ​ធ្វើបា.ប​រហូតដល់​បាត់បង់​ជីវិត អំឡុង​ពេល​ធ្វើ​ពិធី​បណ្តេញ​ព្រាយ​បិសាច​ចេញពី​ខ្លួន​របស់​នាង​។

ហេតុការណ៍​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ ស​ប្តា​ហ៍​មុន​។ ហើយ​ក្នុង​នោះ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ និង​ស្ត្រី​ជា​គ្រូ​បណ្តេញ​បិសាច​ត្រូវ​បាន​ចាប់ខ្លួន និង​ត្រូវ​បង្ហាញខ្លួន​មុខ​តុលាការ​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្តា​ហ៍​នេះ​ផង​ដែរ​។

របាយការណ៍​ពី​ប៉ូលិស​បានឱ្យ​ដឹង​ថា ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​យក​កូន​ទៅ​បណ្តេញ​ព្រាយ​បិសាច នៅផ្ទះ​គ្រូ​ខាងលើ​ស្ថិត​នៅ​ឯ​តំបន់ Delgoda ។ អំឡុង​ពេល​ធ្វើ​ពិធី​នោះ គ្រូ​បណ្តេញ​បិសាច​រូប​នោះ​បាន​ចាក់​ប្រេង និង​វា.យ​លើ​ក្មេង​ស្រី​រង​គ្រោះ​ម្តង​ហើយ​ម្តងទៀត ដោយ​ដើម​អំពៅ​។ រហូត​ទាល់តែ​នាង​សន្លប់​បាត់បង់​ស្មារតី ​ក្រោយ​ម​ក​ក៏​​បាន​ស្លា​.​ប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។

ជាមួយ​គ្នា​នោះ​ផង​ដែរ ប៉ូ​លី​ស​ក៏​ទទួល​បាន​របាយការណ៍​ចំនួន​៦​ករណី​ផ្សេង​ទៀត ដែល​ទាក់ទង​នឹង​ហេតុការណ៍​នេះ​។ ហើយ​បច្ចុប្បន្ន​ពួក​គេ​កំពុង​ស៊ើបអង្កេត​បន្ថែម ចំពោះ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​គ្រូ​បណ្តេញ​បិសាច​ខាងលើ​៕