ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវ​នាវ​ឲ្យ​ដាក់ទោស​រជ្ជទាយាទ ក្រោយ​ភរិយា​អ្នកកាសែត​ត្រូវ​គេ​ផ្តាច់​ជីវិត

3 ឆ្នាំ មុន

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ភរិយា​ជា​ជនជាតិ​តួ​ក​គីរបស់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត លោក JAMALKHASHOGGI ដែល​ត្រូវ​គេ​​បញ្ចប់​ជីវិត​នៅ​ក្នុង​ស្ថាន​កុងស៊ុល​ប្រទេស​នោះ​នៅ​ក្រុង​អ៊ី​ស្ដង់​ប៊ុល កាលពី​ថ្ងៃ​ទី​១ មីនា បាន​អំពាវនាវ​ឲ្យ​ដាក់ទោស ដោយ​ឆាប់រហ័ស​ព្រះ​អង្គ​ម្ចាស់រ​ជ្ច​ទាយាទ…

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ភរិយា​ជា​ជនជាតិ​តួ​ក​គីរបស់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត លោក JAMAL
KHASHOGGI ដែល​ត្រូវ​គេ​​បញ្ចប់​ជីវិត​នៅ​ក្នុង​ស្ថាន​កុងស៊ុល​ប្រទេស​នោះ​នៅ​ក្រុង​អ៊ី​ស្ដង់​ប៊ុល កាលពី​ថ្ងៃ​ទី​១ មីនា បាន​អំពាវនាវ​ឲ្យ​ដាក់ទោស ដោយ​ឆាប់រហ័ស​ព្រះ​អង្គ​ម្ចាស់រ​ជ្ច​ទាយាទ MOHAMMED BEN SALMANE ក្រោយ​ការ​ចេញផ្សាយ​របាយការណ៍​អា​មេ​រិ​ក​ដែល​ចោទ​ព្រះ​អង្គ​ម្ចាស់​អង្គ​នោះ​ថា ​ជា​អ្នក​អនុម័ត​ឲ្យ​​​ផ្តាច់​ជីវិត​​អ្នកកាសែត​រូប​នោះ​មក ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​លោកស្រី HATICE CENGIZ ថ្លែង​ថា វា​ជា​ការ​ចាំបាច់​ដែល​ព្រះ​អង្គ
ម្ចាស់​អង្គ​នោះ​ជា​អ្នកបញ្ជា​ឲ្យ​​ផ្តាច់​ជីវិត​​​យ៉ាង​​សា.ហា.វ នូវមនុស្ស​ស្លូតត្រង់​ត្រូវ​ទទួល​ការ​កាត់​ទោស​មិន​ត្រូវ​ទុក​យូរ​ឡើយ ។ បែប​នោះ​មិន​ត្រឹមតែ​អាច​ផ្ដល់​យុត្តិធម៌ សម្រាប់​លោក JAMAL ប៉ុណ្ណោះ​ទេ តែ​ក៏​ដើម្បី​ចៀសវាង​កុំ​ឲ្យ​អំពើ​បែប​នោះ​កើត​មាន​ទៀត​នា​ពេល​ខាង​មុខ ។

កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈ សហរដ្ឋអាមេរិក​បានចេញផ្សាយ​ជា​សាធារណៈ​របាយការណ៍​មួយ របស់​ភ្នាក់ងារ​ស៊ើ​ប​ការណ៍ CIA ដែល​វាយតម្លៃ​ថា ព្រះ​អង្គ​ម្ចាស់រ​ជ្ច​ទាយាទ​អា​រ៉ា​ប៊ី​សា​អូឌីត ជា​អ្នក
អនុ​ម័ត​ឲ្យ​មាន​ប្រតិបត្តិការ​សំដៅ​ចាប់ខ្លួន ​ឬ​ផ្តាច់​ជីវិត​​​អ្នកកាសែត​ប្រឆាំង​រូប​នេះ តែ​ក្រុង​វ៉ា​ស៊ិ​ន
តោន ​មិន​បាន​ប្រកាស​ពី​ការ ដាក់​ទណ្ឌកម្ម​ប្រឆាំង​រជ្ជទាយាទ​ដ៏​ខ្លាំង​នោះ​ឡើយ ។

លោកស្រី HATICE CENGIZ បន្ត​ថា ប្រសិនបើ​រជ្ជទាយាទ​អង្គ​នោះ​មិន​ត្រូវ​បាន​ដាក់ទោស​​ទេ​នោះ​នឹង​ជា​សញ្ញា​ថា ជន​មាន​ពិរុណ​សំខាន់ អាច​សម្លាប់​មនុស្ស​ដោយ​គ្មាន​ទោស​ពៃ​។

សេត​​វិមាន​ឲ្យ​ដឹង​នា​ថ្ងៃ​ទី​១​មីនា​ថា សហរដ្ឋអាមេរិក​រក្សា​សិទ្ធិ​ដាក់ទោស​នា​ពេល​ខាង​មុខ ប្រឆាំង​ព្រះ​អង្គ​ម្ចាស់​អង្គ​នោះ ប្រសិនបើ​វា​ជា​ការចាំបាច់ ។ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី JENPSAKI ថ្លែង​ថា ពិត​ណាស់​យើង​រក្សា​សិទ្ធិ​ចាត់រាល់​វិធានការ​គ្រប់ពេល​ទៅ​តាម​វិធី​របស់​យើង ។

លោកស្រី​បន្ត​ថា​ជា​ប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិកតាម​រយៈ​ប្រ​ធានា​នា​ធិ​បតី​ទាំង​ប្រធានាធិបតី​ជា
អ្នក​​សាធារណរដ្ឋ ទាំ​ង​ប្រធានាធិបតី​ជា​អ្នកប្រជាធិបតេយ្យ​ជា​ទូទៅ​មិន​ដែល​បាន​ដាក់ទោស​ប្រមុខ​​រដ្ឋាភិបាល​របស់​បណ្ដា​ប្រទេស​ដែល​យើង​រក្សា​ទំនាក់ទំនង​ការទូត​ជាមួយ​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ