ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jiangsu FC ប្រកាស​រំសាយ​ក្លិប​ក្រោយ​ឈ្នះ​ជើងឯក​លី​គ​កំពូល​ចិន​បាន​១០៨​ថ្ងៃ

3 ឆ្នាំ មុន

ចិន ៖ ក្លិប​បាល់ទាត់ Jiangsu FC ដែល​ទើបតែ​ឈ្នះ​ជើងឯក​លី​គ​កំពូល​ចិន (CSL) រដូវ​កាល​ឆ្នាំ​២០២០ បាន​ប្រកាស​បញ្ឈប់​ដំណើរការ​តទៅ​មុខ​ទៀត បន្ទាប់​ពី​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​មុន​ពេល​រដូវ​កាល​ឆ្នាំ​២០២១…

ចិន ៖ ក្លិប​បាល់ទាត់ Jiangsu FC ដែល​ទើបតែ​ឈ្នះ​ជើងឯក​លី​គ​កំពូល​ចិន (CSL) រដូវ​កាល​ឆ្នាំ​២០២០ បាន​ប្រកាស​បញ្ឈប់​ដំណើរការ​តទៅ​មុខ​ទៀត បន្ទាប់​ពី​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​មុន​ពេល​រដូវ​កាល​ឆ្នាំ​២០២១ ចូល​មក​ដល់​។

សេចក្តី​ប្រកាស​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែ​កុ​ម្ភះ ឆ្នាំ​២០២១ កន្លង​ទៅ ពោល​គឺ​ត្រឹម រយៈពេល​១០៨​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​ពួក​គេ​បាន​បង្កើត​ប្រវត្តិសាស្ត្រ ដោយ​ដណ្តើម​ឈ្នះ​ជើងឯក​លី​គ​កំពូល​ចិន​ជា​លើក​ដំបូង​បំផុត​។

ពាក់ព័ន្ធ​បញ្ហា​នេះ សមាគម​បាល់ទាត់​ចិន (CFA) បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២១ កន្លង​ទៅ​ថា «​យើង​មាន​អារម្មណ៍​សោកស្តាយ​បំផុត ចំពោះ​ការ​រំសាយ​ក្លិប​របស់​ក្រុម​ម្ចាស់​ជើងឯក​លី​គ​កំពូល​ចិន Jiangsu FC ប៉ុន្តែ​យើង​ត្រូវ​តែ​គោរព​លើ​ការ​សម្រេចចិត្ត​របស់​ពួក​គេ​»​។

ដំណឹង​នេះ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ក្លិប Jiangsu FC ស្រឡាំងកាំង​យ៉ាង​ខ្លាំង ខណៈ​អ្នកគាំទ្រ​ផ្សេង​ទៀត​កំពុង​បាន​អំពាវនាវ​ស្វែងរក​ម្ចាស់​ថ្មី ដើម្បី​មក​ស្រោចស្រង់​ក្លិប​មួយ​នេះ​៕ (​ដកស្រង់​ចេញពី xinhuanet)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ