បុគ្គល​ប្រភេទ​ណា​ដែល​មិន​អាច​បួស​បាន ? – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ប្រភេទ​ណា​ដែល​មិន​អាច​បួស​បាន ?

1 ខែ មុន

តាម​លក្ខខណ្ឌ​ពុទ្ធ​ប្បញ្ញត្តិ​បាន​ហាមប្រាម​បុគ្គល​១១​ពួក​មិន​អនុញ្ញាត​ឱ្យ​បួស​នៅ​ក្នុង​ព្រះពុ​ទ្ធ​​សាសនា​បាន​ឡើយ បើ​ទោះជា​បុគ្គល​នោះ​មានចិត្ត​ជ្រះថ្លា​ចង់​សាង​ផ្នួស​បួស​ជា​សង្ឃ​ក៏​ដោយ ។ បុគ្គល​ទាំង​១១​ពួក​នោះ ១- ខ្ទើយ ២- បុគ្គល​លួចភេទ គឹ​បួស​មិន​ត្រឹមត្រូវ​ទៅ​តាម​ធម៌​វិន័យ ៣-…

តាម​លក្ខខណ្ឌ​ពុទ្ធ​ប្បញ្ញត្តិ​បាន​ហាមប្រាម​បុគ្គល​១១​ពួក​មិន​អនុញ្ញាត​ឱ្យ​បួស​នៅ​ក្នុង​ព្រះពុ​ទ្ធ​​សាសនា​បាន​ឡើយ បើ​ទោះជា​បុគ្គល​នោះ​មានចិត្ត​ជ្រះថ្លា​ចង់​សាង​ផ្នួស​បួស​ជា​សង្ឃ​ក៏​ដោយ ។

បុគ្គល​ទាំង​១១​ពួក​នោះ ១- ខ្ទើយ ២- បុគ្គល​លួចភេទ គឹ​បួស​មិន​ត្រឹមត្រូវ​ទៅ​តាម​ធម៌​វិន័យ ៣- ភិក្ខុ​ចូល​អន្យតិរ្ថិយ ៤- សត្វ​តិរច្ឆាន ៥- បុគ្គល​សម្លាប់​មាតា ៦- បុគ្គល​សម្លាប់​បិតា ៧- បុ​គ្គ​ល​​សម្លាប់​ព្រះអរហន្ត ៨- បុគ្គល​រំលោភ​ភិក្ខុនី ៩- បុគ្គល​បំបែក​សង្ឃ ១០- បុគ្គល​ប្រទូ​សរ៉ាយ​ព្រះពុទ្ធ និង​១១- បុគ្គល​មាន​អវយវៈ​ពីរ​ភេទ ។

ហេតុ​អ្វី​បានជា​បុគ្គល​ទាំង​១១​ពួក​នេះ​បួស​មិន​បាន ? ព្រោះ​ថាបើ​បុគ្គល​ទាំងនេះ​បួស​នឹង​នាំ​ឱ្យ​ព្រះពុទ្ធ​សាសនា​អាប់ឱន​កិត្តិយស​ព្រោះតែ​ពាក្យ​និន្ទា សម្តី​រិះគន់​អំពី​ពួក​អ្នកស្រុក ។ ហេតុ​នោះ​ទើប​ព្រះ​មាន​ព្រះ​ភាគ​ហាមប្រាម​មិន​ឱ្យ​បុគ្គល​ទាំង​១១​ពួក​នេះ​បួស​ក្នុង​សាសនា​របស់​ព្រះ​អង្គ ៕ សាន សារិន