ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំបុក​សត្វ​ត្រយង​ចង្កំ​កស​២៩ កន្លែង​ត្រូវ​បានការ​ពារ ក្នុង​នោះ​មួយ​កន្លែង​ញាស់​កូន​បាន​៣ក្បាល

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ យោង​តាម​ការ​អង្គការ WWF បានឱ្យ​ដឹង​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​តាមដាន​សត្វព្រៃ​របស់​អង្គការ WWF ប្រចាំ​នៅ​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ បាន​ប្រទះ​ឃើញ​សំបុក​សត្វ​ត្រយង​ចង្កំ​កស​មួយ​កន្លែង ដែល​ក្នុង​នោះ​មានកូន​សត្វ​ត្រយង​ចង្កំ​កស​បាន​ញាស់​ហើយ​ចំនួន…

ខេត្តក្រចេះ ៖ យោង​តាម​ការ​អង្គការ WWF បានឱ្យ​ដឹង​ថា ក្រុម​អ្នក​វិទ្យាសាស្ត្រ​តាមដាន​សត្វព្រៃ​របស់​អង្គការ WWF ប្រចាំ​នៅ​តំបន់​ទេសភាព​ព្រៃ​លិច​ទឹក​មេគង្គ បាន​ប្រទះ​ឃើញ​សំបុក​សត្វ​ត្រយង​ចង្កំ​កស​មួយ​កន្លែង ដែល​ក្នុង​នោះ​មានកូន​សត្វ​ត្រយង​ចង្កំ​កស​បាន​ញាស់​ហើយ​ចំនួន ៣ ក្បាល​។

អង្គការ​បាន​បន្ត​ថា ទាំងនេះជាក្តីរំភើប​នេះ បាន​ប្រព្រឹត្ត​ទៅ​កាលពី​ស​ប្តា​ហ៍​មុន ខណៈ​ពេល​ដែល​ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​កំពុង​ចុះ​សិក្សា​អង្កេត​ចំនួន​បក្សី​នៅ​តាម​ទីជម្រក​តាម​បណ្តា​យ​ដង​ទន្លេមេគង្គ ក្នុង​ដែនជម្រកសត្វព្រៃ​សំបូរ នៃ​ខេត្តក្រចេះ​។

ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប ដែល​គាំទ្រ​ដោយ​អង្គការ WWF និង​ការ​ឧ​បត្ត​ម្ភ​ថវិកា​ពី​រដ្ឋាភិបាល​ប៊ែ​ល​ហ្សិ​ក និង​អង្គការ WWF-​ប៊ែ​ល​ហ្សិ​ក មាន​សមាជិក​សហគមន៍​ចំនួន ១៩ នាក់ បាន​និង​កំពុង​ការពារ​សំបុក​សត្វ​ត្រយង​ចង្កំ​កស​ចំនួន ២០ កន្លែង ក្នុង​រដូវ​បន្ដ​ពូជ​ឆ្នាំ​នេះ ដោយ​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​សមាជិក​សហគមន៍​ព្រៃឈើ និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​នៃ​ដែនជម្រកសត្វព្រៃ​សំបូរ​។ នៅ​ក្នុង​ឆ្នាំ ២០២០ សំបុក​ចំនួន ២៩ កន្លែង ត្រូវ​បានការ​ពារ ខណៈ​សំបុក​ចំនួន ២៨ កន្លែង ត្រូវ​បានការ​ពារ​នៅ​ក្នុង​ឆ្នាំ ២០១៩៕

អត្ថបទសរសេរ ដោយ