ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពី​ភ្ញៀវ​ទេសចរ​បរទេស​ធ្លាក់​ចុះ​ខ្លាំង ខណៈ​អ្នក​ផ្តល់​សេវា​ពឹង​អាស្រ័យ​លើ​ភ្ញៀវ​ក្នុងស្រុក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល ២​ខែ​ដើមឆ្នាំ ២០២១​នេះ គ្រឹះស្ថាន​អង្គរ​ទទួល​បាន​ប្រាក់​ចំ ណូ​ល​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​ឱ្យ​ភ្ញៀវ​ទេសច​បរទេស​បាន​ប្រមាណ ១៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ពោល​ធ្លាក់​ចុះ​រហូត​ដល់​ជាង ៩៨%…

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល ២​ខែ​ដើមឆ្នាំ ២០២១​នេះ គ្រឹះស្ថាន​អង្គរ​ទទួល​បាន​ប្រាក់​ចំ ណូ​ល​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​ឱ្យ​ភ្ញៀវ​ទេសច​បរទេស​បាន​ប្រមាណ ១៧​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ពោល​ធ្លាក់​ចុះ​រហូត​ដល់​ជាង ៩៨% ខណៈ​អ្នក​រកស៊ី​ផ្តល់​សេវា​ទេសច រណ៍ រក​ចំណូល​បាន​តិចតួច ហើយ​ពឹងផ្អែក​តែ​ទៅ​លើ​ភ្ញៀវ​ក្នុងស្រុក​ប៉ុណ្ណោះ ។

រូបតំណាង

យោង​តាម គ្រឹះស្ថាន​អង្គរ បង្ហាញ​ថា ក្នុង​ខែកុម្ភៈ​ឆ្នាំ ២០២១​នេះ ចំនួន​ភ្ញៀវ​ទេសចរ បរទេស ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ២.៩៨១​នាក់ គិត​ជា ប្រាក់​មាន​ប្រមាណ ១២២.៣៥៧​ដុល្លារ​អា​មេ​រិ​ក ហើយ​ចំនួន​ភ្ញៀវ​ទេសចរ និង​ចំណូល​ដែល ទទួល​បាន​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​នេះ គឺ​ធ្លាក់​ចុះ​ក្នុង​រង្វង់ ៩៧% ដូច​គ្នា បើ​ប្រៀបធៀប​និង​ឆ្នាំ​ខែកុម្ភៈ​ឆ្នាំ ២០២០ ។

រូបតំណាង

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ្រឹះស្ថាន​អង្គរ​ដដែល​គូសបញ្ជាក់​ថា «​ក្នុង​រយៈ ពេល ២​ខែ ដើមឆ្នាំ ២០២១ ចំនួន​ភ្ញៀវ​ទេសចរ បរទេស​ដែល​បាន​ទិញ​បណ្ណ​ចូល​ទស្សនា រមណីយដ្ឋាន អង្គរ​មាន​ប្រមាណ ៤.១៩៥​នាក់ ធ្លាក់​ចុះ​ប្រមាណ ៩៨% ហើយ​ប្រាក់​ចំណូល​ពី ការ​លក់​បណ្ណ​ចូល​ទស្សនា​មាន ១៧២.៨២៣​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ ៩៨,៩៣% បើ​ប្រៀបធៀប ទៅ​និង​រយៈពេល​ដូច​គ្នា​និង​ឆ្នាំ ២០២០» ។

ទន្ទឹម​នឹង​គ្រឹះស្ថាន​អង្គរ​ទទួល​បាន​ភ្ញៀវ​ទេសចរ បរទេស​សរុប​ជាង ៤.០០០​នាក់ តែ សម្រាប់​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​នេះ​ត្រូវ​បាន​អ្នករក​ស៊ីក្នុង​វិស័យ​សេវាកម្ម​ទេសចរណ៍​មើលឃើញ​ថា មាន​ចំនួន​តិច​ណាស់ ហើយ​អ្នកខ្លះ​ផ្តល់​សេវា​ប្រចាំ​តំបន់​អង្គរ​អាច​និង​មិន​ទទួល​បាន ការ​បម្រើ​សេវាកម្ម​ជូន​ភ្ញៀវ ។

លោក ធឿ​ន វុ​ឌ្ឍី ម​គ្គុ​ទេស​ទេសចរណ៍​ប្រចាំ​តំបន់​អង្គរ​មាន​ប្រសាសន៍​ថា រយៈពេល ២​ខែ​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​មាន​ជាង ៤.០០០​នាក់​វា​មិន​ច្រើន​ទេ ហើយ​ភ្នាក់ងារ ទេសចរណ៍​យើង​មាន​រាប់​ពាន់​នាក់ អ៊ីចឹង​វា​អាច​អត់​មក​ចំ​នៅ​ក្រុម​របស់ខ្ញុំ​ដោយសារ​តែ​ក្រុម យើង ប្រឹងប្រែង​ធ្វើ​កិច្ចការ​តែ​សម្រាប់​តែ​ភ្ញៀវ​ជាតិ ដល់​អ៊ីចឹង​ទៅ​អត់​បាន​ទំនាក់ទំនង ហើយ ម្យ៉ាងវិញទៀត​ភ្ញៀវ​បរទេស​អាចម​កតាម​រយៈ​ក្រុម​ផ្សេង​ទើប​យើង​អត់​ទទួល​បាន​ភ្ញៀវ ។

លោក ធឿ​ន វុ​ឌ្ឍី បញ្ជាក់​ថា រយៈពេល ២​ខែ​កន្លង​មកនេះ​ប្រាក់​ចំណូល​ដែល យើង ទទួល​បាន គឺ​តិចតួច មាន​ប្រហែល ៤០០ ទៅ ៥០០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ បើ​ប្រៀប​ទៅ​និង រយៈពេល​ដូច​គ្នា​និង​ឆ្នាំ ២០២០ ហើយ​ប្រាក់​ចំណូល​នេះ វា​មាន​ចំនួន​តិច ហើយ​បាន​មក​ពី ការ​ផ្តល់​សេវា​ជូន​ភ្ញៀវ​ក្នុងស្រុក​ទាំងអស់ ។

លោក​លើក​ឡើង​ថា មុខរបរ​ផ្តល់​សេវាកម្ម​ផ្នែក​ទេសចរណ៍​នា​ពេល​សព្វ​ថ្ងៃនេះ វា​ពិបាក ដល់​លក្ខណៈ​មួយ​ថា លំបាក​ផុត​លេខ​ទៅ​ហើយ អត់​មាន​ភ្ញៀវ​យើង​ក៏​អត់​បាន​ចំណូល ហើយ សម្រាប់​ខ្ញុំ រកបាន​ចំណូល​តិចតួច​ដោយសារ​យើង​បាន​បង្កើត​កម្មវិធី​សម្រាប់​ភ្ញៀវ​ជាតិ​មាន ការ​ជិះ​កង់​ជាដើម ។

លោក​បន្ត​ថា ចូល​មក​ដល់​ខែមីនា​នេះ ខ្ញុំ​មិន​ទាន់​ហ៊ាន​សង្ឃឹម​បែប​ណា​នោះ​ទេ ដោយ សារ​ព្រឹត្តិការណ៍ ២០​កុម្ភៈ​មកនេះ យើង​អត់​មាន​អ្នក​ណា​ទាក់ទង​អ្វី​ទាំងអស់ ។ ក្រុម​យើង​កន្លង មក​មាន​អតិថិជន​កក់​ខ្លះ​សម្រាប់​បម្រើ​សេវាកម្ម​ក្នុង​ខែមីនា​នេះ តែ​ត្រូវ​លុប​ចោល ឬ​ពន្យារ ពេល​ទៅ​វិញ ។

តែ​ទោះជា​យ៉ាងណា​យើង​ជឿ​ទុកចិត្ត​ទៅ​លើ​វិធានការ​ទប់ស្កាត់​របស់​រាជរ​ដ្ឋា​ភិ បាល​តែងតែ​ព្យាយាម​ស្វែងរក​វ៉ាក់សាំង​បន្ថែម ធ្វើ​ឱ្យ​យើង​គិត​ថា នៅ​ពេល​មនុស្ស​ទទួល​បាន វ៉ាក់សាំង​ច្រើន​គ្នា​ហើយ ការ​ធ្វើ​ដំណើរ​កម្សាន្ត​មក​លេង​នឹង​មា​នប​ជា​បន្តបន្ទាប់ នៅ​ពេល​ដែល ការ​ភ័យ​ខ្លាច​ត្រូវ​បាន​កាត់​បន្ថយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ