ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិត​ទេ? ឮ​ថា​រឿង​១​នេះ​សម្រេច មាស សុខ​សោភា ត្រៀម​ដឹក​ដៃ​ប្តី​រៀប​ការ​ក្នុង​ឆ្នាំ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រៅពី​រកបាន​ទ្រនំ​ថ្មី​នេះ មាស សុខ​សោភា ក៏​ត្រៀម​ដឹក​ដៃ​ប្ដី​លោក​អ៊ឹ​ត រ៉ា​ដា រៀប​ការ​នៅ​ឆ្នាំ​២០២១​នេះ​ផង​ដែរ ក្រោយ​ពេល​ភ្ជាប់​ស្នេហ៍​បាន​ជាង​១១​ឆ្នាំ​មក​ហើយ​។ អ្នក​ទាំង​២…

រាជធានី​ភ្នំពេញ ៖ ក្រៅពី​រកបាន​ទ្រនំ​ថ្មី​នេះ មាស សុខ​សោភា ក៏​ត្រៀម​ដឹក​ដៃ​ប្ដី​លោក​អ៊ឹ​ត រ៉ា​ដា រៀប​ការ​នៅ​ឆ្នាំ​២០២១​នេះ​ផង​ដែរ ក្រោយ​ពេល​ភ្ជាប់​ស្នេហ៍​បាន​ជាង​១១​ឆ្នាំ​មក​ហើយ​។ អ្នក​ទាំង​២ បាន​ចិញ្ចឹមចិត្ត​ចង់​ចូល​រោងការ​បើកចំហរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​ពេលវេលា​ហាក់​មិន​អំណោយ​ផល​សោះ ។ ម្យ៉ាង​ខ្លាច​ធ្លាក់​ប្រជាប្រិយភាព ព្រោះ​មុន​ៗ​តារា​ជា​ច្រើន​ណាស់​អត់​ហ៊ាន​ចេញ​មុខ​រៀប​ការ​ឡើយ​។

មាស សុខ​សោភា បាន​សម្រេចចិត្ត​យក​ផលិតកម្ម​កូនពៅ​គេ មក​រួម​ទ្រនំ​ក្រោយ​ពេល​ដែល​ផលិត​កម្ម​មួយ​នេះ ហាក់​មានឱកាស​ផ្តល់​តំណែង​អោយ​នាង​ល្អ​ៗ ជា​ជម្រើស​ចម្បង​តាម​ចិត្ត​នាង​ប្រាថ្នា​។ អ្វី​ដែល​គេ​មើលឃើញ​ក្នុងថ្ងៃនេះ មាស សុខ​សោភា បាន​ចូល​ផលិតកម្ម​ជា​ផ្លូវការ ហើយ​ខាង​ក្រុមហ៊ុន​បាន​លើក​កិត្តិយស​នាង​យ៉ាង​មហិមា​ឆ្ងាញ់​ដៃ​តែ​ម្តង​។ សូ​ម្បី​តែ​ខាង​ផលិតកម្ម​នោះ ក៏​បាន​ទាំង​ផ្តល់​ងារ​អោយ មាស សុខ​សោភា​ថា «​រាជ​នី​សំឡេង​ធម្មជាតិ​» ប្រចាំ​ផលិតកម្ម​ខ្លួន​ទៀត​ផង​។

មាស សុខ​សោភា មុន​ទៅ​ដល់​ថ្មី នាង​ធ្លាប់​ច្រៀង​សម្ដែង​នៅ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​, U2 ឬ CB, M, សាន់​ដេ និង​ថោ​ន ដែល​ទ្រនំ​ទី​៦​នេះ ថៅកែ​ស្រី​បាន​បើក​សិទ្ធិ​ឲ្យ​នាង​ច្រៀង​នៅ​ផលិតកម្ម​ផ្ទាល់ខ្លួន Camtrax ផង​ដែរ​។

សោភា ធ្លាប់​ទម្លាយ​ថា ប្រសិនបើ​ជោគជ័យ​លើ​ផលិតកម្ម​ថ្មី នាង​នឹង​មាន​ផែនការ​ធំ​មួយទៀត​ដែល​ធ្វើ​អោយ​គេ​ភ្ញាក់ផ្អើល​នោះ លោក​អ្នក​ពិតជា​ភ្ញាក់​តែ​ម្តង​។ គ្មាន​អ្វី​ក្រៅ ពី​ការ​ដឹក​ដៃ​ស្វាមី​អោយ​បងប្អូន​ទាំង​ក្នុង និង​ក្រៅ​សិល្បៈ​បាន​ស្គាល់ តាម​រយៈ​ការសំពះ​ផ្ទឹម​ម្តងទៀត​ព្រោះ​នាង​ចង់បាន​បែប​នេះ​ម្តងទៀត​យូរ​មក​ហើយ​។ ម្យ៉ាង​លេង​បិទ​បាំង​ដូច​ពេល​កន្លង​ទៅ ដែល​នាំ​អោយ​មានការ​ដេញដោល​ជា​ច្រើន​ពី​អ្នកកាសែត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ