ឡេបថប២០គ្រឿងចែកនិស្សិតមហាវិទ្យាល័យសម្រាប់សិក្សាតាមអនឡាញក្នុងសម័យកូវីដ
- ព្រៃវែង
ខេត្តព្រៃវែង ៖ ក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង ដែលមានលោក ឡុង ស្រេង ជាប្រធានកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភះ…
ខេត្តព្រៃវែង ៖ ក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង ដែលមានលោក ឡុង ស្រេង ជាប្រធានកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភះ…
ខេត្តព្រៃវែង ៖ ក្រុមការងារចុះពង្រឹងមូលដ្ឋានឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង ដែលមានលោក ឡុង ស្រេង ជាប្រធានកាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២១ បាននាយកនូវកុំព្យូទ័រ Laptop ចំនួន២០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកជំទាវ ទៅចែកជូនកូនក្មួយយុវជនជានិស្សិតមហា វិទ្យាល័យ សម្រាប់ការសិក្សារបស់សាលាតម្រូវឲ្យសិស្សរៀនតាមអនឡាញ ក្នុងយុគ្គសម័យកូវីដ.១៩ (២០កុម្ភៈ) កំពុងរាតត្បាតគ្រប់ទីកន្លែងនោះ ។
ក្នុងពិធីប្រគល់ Laptop ជូនដល់ក្រុមនិស្សិ តមហាវិទ្យាល័យ ដែលក្មួយៗជាកូនកសិកររស់នៅឃុំត្នោត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងនោះ លោក ឡុង ស្រេង ក៏បានផ្តាំផ្ញើដល់ក្មួយៗ និស្សិត ឲ្យខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីយកចំណេះដឹងទៅបម្រើប្រទេសជាតិ ។ លោក ឡុង ស្រេង ក៏បានដាស់តឿនដល់ក្មួយៗ ជានិស្សិតផងដែរថា សូមជៀសឲ្យឆ្ងាយពីការសេពគុបមិត្តភក្តិមិនល្អ ពាក់ពន្ធបញ្ហាគ្រឿងញៀន ឬក៏ដើរចូលក្នុងក្រុមបងតូចបងធំ ដែលសង្គមស្អប់ខ្ពើមបំផុត ។
ជាមួយគ្នានោះដែរក្រុមនិស្សិតមហាវិទ្យាល័យចំនួន២០ នាក់ដែលទទួលបានកុំព្យូទ័រ Laptop ពីក្រុមការងារមូលដ្ឋានឃុំត្នោត បានផ្លែងអំគុណដល់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នង ការនគរបាលជាតិ នឹងលោកជំទាវ ជាម្ចាស់អំណោយ ពិសេសលោក ឡុង ស្រេង ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំត្នោត ដែលលោកតែងតែគិតគូរ នឹងបានយកចិត្តទុកដាក់ ចំពោះពួកគេជានិស្សិត នឹងជាកូនកសិករក្រីក្រ ៕
ចែករំលែកព័តមាននេះ