ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ផ្ទុះ​ព្រឹត្តិការណ៍​២០​កុម្ភៈ​! គ្មាន​អ្នក​ជិះ​កាណូត​ទេសចរណ៍​កម្សាន្ត ខណៈ​ម្ចាស់​ទូក​ខ្លះ​សម្រេច​លក់​ទូក​ចោល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​រត់​កាណូត​ទេសចរណ៍​នៅ​មុខ​ព្រះ​បរមរាជវាំង​ត្អូញត្អែរ​ពី​ចំនួន​ភ្ញៀវ​ធ្លាក់​ចុះ ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​មនុស្ស​ជិត​៤០០​នាក់​ទៅ​ហើយ បាន​ឆ្លង​ក្នុង​ចំណោម​ករណី​សរុប​ជាង​៨០០​នៅ​កម្ពុជា ។ ដោយសារ​ចំណូល​មិន​អាច​ទូទាត់​ជាមួយនឹង​ចំណាយ​ប្រចាំ​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ អ្នក​រត់​កាណូត​ទេសចរណ៍​នៅ​មុខ​ព្រះ​បរមរាជវាំង​ត្អូញត្អែរ​ពី​ចំនួន​ភ្ញៀវ​ធ្លាក់​ចុះ ក្រោយ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ដែល​មនុស្ស​ជិត​៤០០​នាក់​ទៅ​ហើយ បាន​ឆ្លង​ក្នុង​ចំណោម​ករណី​សរុប​ជាង​៨០០​នៅ​កម្ពុជា ។

ដោយសារ​ចំណូល​មិន​អាច​ទូទាត់​ជាមួយនឹង​ចំណាយ​ប្រចាំ​ថ្ងៃ អ្នក​ប្រកប​អាជីវកម្ម​នេះ​មួយ​ចំនួន​បាន​សម្រេច​ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ហើយ​អ្នកខ្លះ​ទៀត​ប្រកាស​លក់​កាណូត​ជា​បណ្តើ​រហើយ​ដែរ ។

បងប្រុស យឹ​ម សាន អាយុ​ជាង​៤០​ឆ្នាំ ម្ចាស់​កាណូត​ទេសចរណ៍​មួយ​ដែល​ដឹក​ភ្ញៀវ​កម្សាន្ត​តាម​ដង​ទន្លេ នា​ពេល​ល្ងាច មុខ​ព្រះ​បរមរាជវាំង​ជា​ប្រចាំ​បាន​និយាយ​ថា ៖ ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​លោក​បាត់​ភ្ញៀវ​អស់​ជាង​៩០​ភាគរយ​ឯណោះ ។ ករណី​នេះ តម្រូវ​ឲ្យ​លោក​ផ្អាក​របរ​ដែល​ប្រកប​អស់​រយៈពេល​៥​ឆ្នាំ បណ្តោះអាសន្ន​សិន ដើម្បី​រង់ចាំ​ស្ថានភាព​កូ​វី​ដ​-១៩ ធូរស្រាល ហើយ​ករណី​ឆ្លង​ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ លើក​នេះ​ធ្វើ​ឲ្យ​បងប្អូន​ម្ចាស់​កាណូត​ទេសចរណ៍​ដាច់​បាយ​ជា​បណ្តើ​រហើយ ជាក់ស្តែង​កាណូត​របស់​គាត់ គឺ​ឈប់​ធ្វើ​អាជីវកម្ម​ចាប់ពី​ថ្ងៃនេះ​ទៅ ។

អ៊ុំ​ស្រី ម្ចាស់​កាណូត​បុប្ផា​មេគង្គ ដែល​សំចត​នៅ​មាត់ទន្លេ​ផ្សារ​កណ្តាល បាន​និយាយ​ទាំង​ដកដង្ហើម​ធំ​ៗ​ថា ៖ ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍​ថ្ងៃ​៣ វិ​ច្ឆ​កា និង​ថ្ងៃ​២៨​វិ​ច្ឆ​កា វា​មិនសូវ​ប៉ះពាល់​មុខរបរ​កាណូត​ទេសចរណ៍​មុខ​វាំង​ប៉ុន្មាន​នោះ​ទេ ព្រោះ​រាជរដ្ឋាភិបាល​មាន​វិធានការ​លឿន ក្នុង​ការ​ទប់ស្កាត់​មិន​ឲ្យ​រាលដាល​នៃ​ជម្ងឺ​កូ​វី​ដ​១៩ ។ ក៏​ប៉ុន្តែ​ដោយឡែក​ព្រឹត្តិការណ៍​ឆ្លង​ក្នុង​សហគមន៍ ២០ កុម្ភៈ​នេះ វា​មាន​សភាព​រាលដាល​ក្នុង​សហគមន៍​យ៉ាង​លឿន ក្នុង​រាជធានី​ភ្នំពេញ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ បញ្ហា​នេះ​ហើយ វា​ធ្វើ​ឲ្យ​រូប​គាត់​ក៏​ដូច​ជា ម្ចាស់​កាណូត​ដទៃ​ផ្អាក​ធ្វើ​អាជីវកម្ម ហើយ​រង់ចាំ​មើល​កូ​វី​១៩ បាន​ធូរស្រាល​បន្តិច​សិន ក៏​ដូច​ជា​គោរព​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​ផង​ដែរ ។

ដោយឡែក​លោក វណ្ណ បញ្ញា អាយុ​ជាង​៣០​ឆ្នាំ ដែល​អង្គុយ​ក្នុង​កាណូត​របស់​ខ្លួន​ដែល​សំចត​នៅ​មុខ​ផ្សារ​ចាស់ ក្រៅពី​ត្អូញត្អែរ​ថា ខ្វះ​ភ្ញៀវ​ដឹក​លោក​ក៏​បាន​អះអាង​ផង​ដែរ អ្នក​រត់​កាណូត​ដឹក​ភ្ញៀវ​ទេសចរណ៍​បច្ចុប្បន្ន​ក៏​មិនមែន​ចេះ​តែ​មាន​ភ្ញៀវ​ដាក់​នោះ​ដែរ ព្រោះ​បារម្ភ​ពី​ការ​ឆ្លង​កូ​វី​ដ​-១៩ ដោយសារ​តែ​មិនដឹង​ច្បាស់​ពី​ប្រវត្តិ​ភ្ញៀវ ។

ការ​សម្រេចចិត្ត​ផ្អាក​របរ​ក៏​មិនមែន​ការ​សម្រេច​ដាច់​ណាត់​នោះ​ឡើយ បើ​ក្នុង​ករណី​មាន​ភ្ញៀវ​លោក​នៅ​បន្ត​ដដែល ដើម្បី​រក​លុយ​ដោះបំណុល​ធនាគារ ។ ព្រោះ​លោក​បាន​ខ្ចី​លុយ​ធនាគារ​ទិញ​កាណូត​នេះ ព្រោះ​សង្ឃឹមថា រក​ចំណូល​បានជា​ប្រចាំ​មិនដឹង​អី​អា​ចង្រៃ​កូ​វី​ដ​២០ កុម្ភៈ ចូល​មក​បំបែក​ឆ្នាំងបាយ​របស់​គាត់​បែប​នេះ​សោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ