ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​! ចាប់ពី​ថ្ងៃ​៣ ដល់​៩​មីនា តំបន់​មួយ​ចំនួន​ក្តៅហើយ​​ភ្លៀង​ធ្លាក់​ខ្លាំង និង​មាន​ផ្គរ​រន្ទះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៣ ដល់​៩ មីនា ឆ្នាំ​២០២១​តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​ក្តៅ ហើយ​មាន​ភ្លៀង​នឹង​ផ្គរ​រន្ទះ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៣ ដល់​៩ មីនា ឆ្នាំ​២០២១​តំបន់​មួយ​ចំនួន​របស់​កម្ពុជា​នឹង​ក្តៅ ហើយ​មាន​ភ្លៀង​នឹង​ផ្គរ​រន្ទះ ។

យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​នៅ​ថ្ងៃ​ទី​២ មីនា ឆ្នាំ​២០២១ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​៣ ដល់​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២១ ព្រះរាជាណាចក្រ​កម្ពុជា​បាន និង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​កម្រិត​សម្ពាធ​ទាប​ខ្សោយ​ជាមួយនឹង​ការ​បម្រែបម្រួល​នៃ​ទិស​ខ្យល់ ។ ទន្ទឹង​នោះ​ក៏​ជា​អន្តរកាល ពី​រដូវរំហើយ​មក​រដូវប្រាំង​ដែល​អាច​បង្ក​ឲ្យ​មាន​ជា​បាតុភូត​កំណក​ក្នុង​បរិយាកាស (CONDENSATION) នៅ​តាម​តំបន់​មួយ​ចំនួន ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣៣-៣៦ °C​មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ខ្លាំង ពី​សេស​នៅ​បណ្តា​ខេត្ត​ភាគ​ពាយ័ព្យ ។

ចំណែក​បណ្តា​ខេត្ត​ផាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២៣-២៦ °c និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣៣-៣៦ °C មាន​ភ្លៀង​ផ្គរ​រន្ទះ​ពី​ខ្សោយ​ទៅ​ខ្លាំង ។

ដោយឡែក​តំបន់​មាត់សមុទ្រ​មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៦ °C នឹង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣២-៣៥ °C និង​មាន​ភ្លៀង​ផ្គរ រន្ទះ ពី​ខ្សោយ​ទៅ​ខ្លាំង ។

ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​បាន​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​នូវ​បាតុភូត​ខ្យល់​កន្ត្រាក់​ដែល​អាច​កើត​មាន​ក្នុង​អំឡុង​ថ្ងៃ​ទី​៣-៤ ខែមីនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ