ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ខកចិត្ត​សឹងបែកទ្រូង ក្រោយ​ចាយ​ជាង​១​ពាន់​ដុល្លារ​ទិញ iPhone 12

3 ឆ្នាំ មុន

ចិន ៖ យោង​តាម​ប្រភព​ពី Global Times របស់​ចិន​បានឱ្យ​ដឹង​ថា នារី​ជនជាតិ​ចិន​ម្នាក់​បាន​ត្រឹម​ខកចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ចំណាយ​ប្រាក់​​១,៥០០​ដុល្លារ ដើម្បី​បញ្ជា​ទិញ​ទូរស័ព្ទ iPhone…

ចិន ៖ យោង​តាម​ប្រភព​ពី Global Times របស់​ចិន​បានឱ្យ​ដឹង​ថា នារី​ជនជាតិ​ចិន​ម្នាក់​បាន​ត្រឹម​ខកចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ចំណាយ​ប្រាក់​​១,៥០០​ដុល្លារ ដើម្បី​បញ្ជា​ទិញ​ទូរស័ព្ទ iPhone ស៊េរី​ចុង​ក្រោយបង្អស់ ប៉ុន្តែ​បែរជា​ទទួល​បាន​ត្រឹម​ទឹកដោះគោ​ជូរ​រសជាតិ​ផ្លែ​ប៉ោម​១​ប្រអប់​​ទៅវិញ​។

នារី​រង​គ្រោះ​មានឈ្មោះ​ថា Liu មក​ពី​ខេត្ត​អាន​ហួយ (Anhui) ភាគ​ខាងកើត​ប្រទេស​ចិន បាន​រៀបរាប់​ក្នុង​វី​ដេ​អូ​មួយ​តាម​រយៈ​បណ្តាញ​សង្គម Weibo ថា​នាង​បាន​ចំណាយ​ប្រាក់​១០,០៩៩​យ័ន ប្រមាណ​ជាង​១,៥០០​ដុល្លារ ដើម្បី​បញ្ជា​ទិញ​ទូរស័ព្ទ iPhone 12 Pro Max (256GB) ពី​គេហទំព័រ​ផ្លូវការ​របស់​ក្រុមហ៊ុន Apple កាលពី​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ កន្លង​ទៅ​។ ប៉ុន្តែ​ពេល​កញ្ចប់​បញ្ជា​ទិញ​ផ្ញើ​មក​ដល់ អ្វី​ៗ​បាន​ត្រឹម​ខកចិត្ត​តែ​ប៉ុណ្ណោះ​។

ជុំវិញ​បញ្ហា​នេះ ប៉ូ​លី​ស​ក្នុង​តំបន់​កំពុង​ស៊ើបអង្កេត​ដោយ​ចាត់​ទុក​វា​ជា​ករណី «​ចោរកម្ម​»​។ ហើយ​ជាបឋម​ប៉ូលិស​សង្ស័យ​ថា កញ្ចប់​នោះ​អាច​ត្រូវ​បាន​ប្តូរ​ដោយ​ជនល្មើស បន្ទាប់​ពី​បញ្ជូន​ចេញពី​ឃ្លាំង​ក្រុមហ៊ុន Apple ។ ហើយ​ក្នុង​នោះ​ក្រុមហ៊ុន Apple ក៏​ដូច​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ក៏​កំពុង​សហការ​ជាមួយ​សមត្ថកិច្ច​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ